ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការនាំឲ្យមានការរើសអើង គណបក្សនយោបាយ ឬ កើតសង្គ្រាម ជាការចាប់ផ្តើមចេញ ពីមន្ត្រីគណបក្សប្រជាជន កម្ពុជា ក្រុងប៉ោយប៉ែត ?
Mon,10 July 2017 (Time 08:38 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1050នាក់)


បន្ទាយមានជ័យៈ ក្រោពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីឆ្នាំ២០១៧មក នៅក្រុង ប៉ោយប៉ែត មាន ៣ សង្កាត់ មានៈ សង្កាត់ប៉ោយប៉ែត  សង្កាត់ផ្សារកណ្តាល និង សង្កាត់ និមិត្ត  តែក្នុងចំណោម ៣ សង្កាត់នេះ មានចំនួន ០២ សង្កាត់ ដែលត្រូវបានប្រជាពលរដ្ឋបោះ ឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ។ ក្រោយពី បោះឆ្នោតចាញ់ពីរសង្កាត់នេះមក មន្ត្រីនៅសាលា ក្រុងប៉ោយប៉ែត តែងតែបង្ហោះនូវសារ ឌឺដងឡែបខាយផ្សេងៗ ទៅលើគណបក្សសង្គ្រោះជាតិ ។

លោក ផុន សុភា ហៅ បុរសស្ពាយស្នប់ឆ្លងដែន បាននិយាយថាៈ អ្នកយល់អីក៏យល់ទៅ ! តាម ពិតទៅខ្ញុំស្លៀកពាក់ខោអាវខ្មៅនេះ មិនមែនចិត្តខ្មៅទេ ! ខ្ញុំស្លៀកពាក់ខ្មៅ ស្បែកជើងកងឡាន ហើយពាក់មួយខ្មែរក្រហម ដែលផលិតនៅ​ប្រទេសចិន ! ជាអនុស្សាវរីយ៍ដ៏ជូរចត់ ដែលបងប្អូន សាច់ញាតិ និងឪពុករបស់ខ្ញុំ បានស្លាប់នៅក្នុងរបបអាវខ្មៅ នៅពេលដែលខ្ញុំស្លៀកពាក់អាវទាំង អស់នេះ ហាក់ដូចជាខ្ញុំកំពុងតែជួបអ្នកទាំងអស់គ្នានៅនឹងមុខស្រស់ៗ ។ ចំណែកអ្នករិៈគន់ខ្ញុំ ចោទថា ជារបបអាវខ្មៅនោះ  អ្នកនោះប្រហែលមិនបានឆ្លងកាត់របបនោះដូចខ្ញុំផង ហើយមិន ធ្លាប់ឆ្លងកាត់ការនិរាសព្រាត់ប្រាស់ទេដឹង ។

នៅក្នុងសាលាក្តីខ្មែរក្រហម (តុលាការកូនកាត់ ) បានធ្វើការចោទប្រកាន់ទៅលើមេដឹកនាំខ្ពស់បំ ផុត និង អ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលសម្តៅទៅការប្រព្រឹត្តប​ទល្មើសដូចជាៈ បទឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ . ឧក្រិដ្ឋកម្មសង្គ្រាម. ការធ្វើទុក្ខបុកម្នេញដល់ សាសនា. ការរើសអើងពូជសាសន៍ . ។

ចំពោះការឡើងរបស់មន្ត្រីភ្នាក់ងាររដ្ឋ ទទួលប្រាក់ខែ ពីរដ្ឋ ជាកំលាំងញើសឈាមពីរាស្ត្រ បែរទៅ ជាប្រើប្រាស់ពាក្យមួយចាក់ដោត ទៅលើរូបភាពរបស់បុគ្គលផ្ទាល់ខ្លួន លោក ផុន សុភា មិនមែន ជាមន្ត្រីរាជការ ។

ក្រុមអ្នកច្បាប់បានលើកឡើងថាៈ ចំពោះការផុសចេញលើរូប បុគ្គលម្នាក់ដែលស្លៀកពាក់ខ្មៅ ពាក់មួកខ្មែរក្រហមនោះ ហើយម្ខាងទៀត ពាក់មួយកណបក្សនយោបាយ មិនអ្វីដែលចាប់អារម្ម ណ៍នោះទេ ព្រោះប្រហែលជាអ្នកនោះ មានចំណង់ចំណូលចិត្ចខាងហ្នឹង ! ចំណែកអ្នកសរសេរ អក្សរខាងលើនោះ ហាក់មានចេតនាចង់បង្កើតការរើសអើង គណបក្សនយោបាយ ឬ បង្កើតឲ្យ ពលរដ្ឋតរំលឹកនូវសម័យអាវខ្មៅ  ដើម្បីនាំឲ្យសង្គ្រាមស៊ីវិលនៅកម្ពុជាកើតឡើង ។ បើជាចំណុច ចាប់ផ្តើមពីមន្ត្រីក្រុងប៉ោយប៉ែត ឈានទូទាំងប្រទេសនោះ ជននោះត្រូវទទួលខុសត្រូវ ចំពោះ មុខ នាំឲ្យប្រទេសអន្តរាយ បើសិនសកម្មភាពនោះ នាំឲ្យឈានដល់កើតឡើង ។

 ចំពោះមន្ត្រីភ្នាក់ងាររដ្ឋ មានតួនាទីក្នុងមន្ត្រីរាជការ មិនគួរណាធ្វើការរិៈគន់ទៅលើបក្សណាមួយ ផ្សេងឡើយ ព្រោះខ្លួនជាអ្នកអង្គុយកៅអីរដ្ឋ ស៊ីប្រាក់ខែរាស្ត្រ មិនមែនអង្គុយកៅបក្សនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
996 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8145 នាក់
ខែនេះ :
27698 នាក់
3 ខែនេះ :
61531 នាក់
សរុប :
2512238 នាក់