ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មអហិង្សា ក្នុង ១ ថ្ងៃពីរ កន្លែង នៅក្រុងប៉ោយប៉ែត
Mon,10 July 2017 (Time 04:15 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1105នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧ មានបាតុកម្មអហិង្សាចំនួន ០២ ខាង ប្រជាពលរដ្ឋ សហគមន៍ផ្លូវរថភ្លើងលើកទី ៨៨ និង ប្រជាពលរដ្ឋអាជីវករផ្សាររ៉ាថ្មី ដោយសារតែ ថៅកែផ្សារឡើងថ្លៃ ជាបន្តបន្ទាប់ ។
អាជីវករបានលើកឡើងថាៈ គាត់បានចូលលក់នៅផ្សាររ៉ាថ្មីនេះតាំងពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១២ មកម្លេះ! ខណៈពេលផ្សារនេះបានចេញជារូបរាងឡើង តម្លៃនៃការជួលតូបក្នុង ១ តូបតម្លៃ ២០០០០(ពីរម៉ឺន)បាតរយៈពេល៥ ឆ្នាំ ហើយបង់ប្រចាំខែ ក្នុង ១ ខែ ចំនួន ១០០០០០ (ដប់ម៉ឺន) រៀល ។ ទើបតែនៅក្នុងកុងត្រាថ្មី ឆ្នាំ២០១៧ ត្រូវ បានអ្នកស្រី លី ម៉ារី ជាថៅកែផ្សារ ហើយជា  ប្រពន្ធលោក ទិត្យ លេក ជាមន្ត្រីធំមួយនៅក្នុង ខេត្តបន្ទាយមានជ័យ  បានឡើងថ្លៃរហូតដល់ ១២០០ (មួយពាន់ពីររយ)ដុល្លារ ក្នុងរយៈពេល៥ ឆ្នាំ  ហើយនិងបង់ប្រចាំខែចំនួន១០០០០០(ដប់ម៉ឺនរៀល)
ទៀតដែលធ្វើឲ្យអាជីករជាច្រើននាក់មិនអាចរត់រួចក៏ផ្ទុះការតវ៉ាតែម្តង។

ប្រភព បន្តឲ្យដឹងទៀតថា ទោះបីជាក្រុមអាជីវករ ធ្វើបាតុកម្មតវ៉ានៅមុខផ្សារយ៉ាងណាក៏ម្ចាស់ផ្សារខាងលើនេះមិនព្រមចេញមុខមកដោះស្រាយឡើយហើយបានជម្រុញឲ្យអាជីវករទាំងអស់ទៅតវ៉ានៅ មុខសាលាក្រុងប៉ោយប៉ែតទៅវិញ។
ប្រភពបញ្ជាក់ថានៅព្រឹកនោះដែរអាជ្ញាធរប៉ោយប៉ែតសន្យាថានិងរកដំណោះស្រាយកោះហៅម្ចាស់មកជួបប្រជុំគ្នាជាមួយប្រជាពលរដ្ឋនៅសប្តាហ៍ក្រោយ។ដើម្បីកំណត់តម្លៃសមរម្យដែលអាជីវករភាគច្រើនចង់អោយម្ចាស់ផ្សារធ្វើកុងត្រាអោយដូចតម្លៃដើមវិញពោលគឺ១ តូបតម្លៃ ២០០០០(ពីរម៉ឺន)បាតរយៈពេល៥ ឆ្នាំ ហើយបង់ប្រចាំខែ ក្នុង ១ ខែ ចំនួន ១០០០០០ (ដប់ម៉ឺន) រៀល ។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាអាជ្ញាក្រុងប៉ោយប៉ែតដូច
ជាលំអៀងនិងបែងចែកវណ្ណះបាតុកម្មព្រោះថានៅថ្ងៃជាមួយគ្នានោះក៏មានបាតុកម្ម នៅមុខសាលាក្រុងដែរគឺប្រជាពលរដ្ឋដែលរងផលប៉ះពាល់លើគម្រោងផ្លូវស្រែកទាមទាររកយុតិធម៌ស្ទើររាល់ថ្ងៃក៏មិនដែលឃើញមន្ត្រីសាលាក្រុង ចេញមុខមកដោះស្រាយជូនពួកគាត់ឡើយហើយបណ្តោយអោយ ពួកគាត់តវ៉ារហូតដល់៨៨លើកក៏មិនដែលខ្វល់ពីទុក្ខលំបាករបស់ពួកគាត់ឡើយ។ហើយពួកគេជឿថាមូលហេតុដែលរាំងស្ទះមិនអាចដោះស្រាយលើបញ្ហារឿងគម្រោងផ្លូវដែកក៏ដោយតែអំពើរពុករលួយចាក់ស្រេះជាប្រព័ន្ធពីថ្នាក់លើដល់ថ្នាក់ក្រោមតែម្តងបានជារកច្រកចេញមិនឃើញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1205 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8354 នាក់
ខែនេះ :
27907 នាក់
3 ខែនេះ :
61740 នាក់
សរុប :
2512447 នាក់