ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្មកររត់កង់បីផ្ទុះការតវ៉ាមួយប្រាវនៅរង្វង់ប៉ោយប៉ែតខណៈនគរបាលច្រកទ្វារ រៀបចំសណ្តាប់ធ្នាប់!
Thu,10 August 2017 (Time 03:19 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 962នាក់)


ប៉ោយប៉ែត៖កម្មកររត់កង់បី មួយក្រុម មានគ្នាប្រមាណ ១៥នាក់ មកផ្តុំនៅចំនុចរង្វង់មូលដើម្បីធ្វើការ តវ៉ា បានមួយប្រាវដោយសារតែខឹងនឹងសមត្ថកិច្ច
នគរបាល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមិនអនុញ្ញាត អោយចូលទៅចត កកកុញនៅមាត់ច្រកទ្វាដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់និងនាំអោយប៉ះពាល់ដល់វិស័យទេសចរណ៍តែក្រោយពីក្រោយស្តាប់ការបកស្រាយរបស់សមត្ថកិច្ចពួកគាត់ក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ និង១០នាទី ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋ ដែលរត់កង់បី ប្រាប់ ថា៖ ការដែលមកបាតុកម្មនេះគឺមិនសុខចិត្តដោយសារតែពួកគាត់មិនយល់ថានៅសុខៗមូលហេតុអ្វីបានជាសមត្ថកិច្ចមកដេញមិនអោយពួកគាត់ ចូលទៅដឹកទំនិញនៅមាត់ច្រកអន្តរជាតិដូចពីមុនអញ្ចឹង!ព្រោះពួកគាត់រំពឹងទៅលើរបបរនេះដើម្បីចិញ្ចឹមប្រពន្ធកូន។
ប៉ុន្តែលោក អភិបាលខេត្តបានដាក់បទបញ្ជាទើបខាងប៉ូលីស អន្តោរប្រវេសន៍
អនុវត្ត ទៅតាមច្បាប់រៀបចំ សណ្តាប់ធ្នាប់ នៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មិនអាចឲ្យចូលទៅដឹកដូច ពីមុនបានដូចជាធ្វើអោយពួកគាត់ដាច់បាយ។

ពាក់ព័ន្ធទៅនឹង បញ្ហាខាងលើនេះ លោក សេម មករា ដែលជាប៉ូលីសអន្តោរប្រវេសន៍ រងប៉ុស្តិ៍ប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា៖ តាមពិតទៅលោក បានអនុវត្ត តាមបទបញ្ជារ របស់លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការ កកស្ទះដូចសព្វមួយដង ប៉ុន្តែ ពួកគាត់បែរជាមកតវ៉ា ទៅវិញ ហើយ លោក បានបន្តទៀតថា៖ នេះជា មុខមាត់ ថ្នាក់ជាតិ ដែលបានដាក់ បទបញ្ជា មកថា ធ្វើឲ្យខានតែបាន ហើយលោក ក៏បានប្រាប់ដល់ កម្មកររត់កង់បីហើយ ថាលោក និងអនុវត្ត នៅថ្ងៃទី១០នេះហើយ ដូច្នេះ សូមបងប្អូនទៅចត នៅចំនុចរង្វង់មូលទៅ នេះជាគោលការណ៍ របស់ថ្នាក់លើ។

តែយ៉ាងណា ប្រជាពលរដ្ឋក៏ បានសំណូម ពរ ដល់លោក អភិបាលខេត្តបន្ទាយមានជ័យ ឲ្យពួកគាត់សុំចូលចត សម្រាប់ដឹកឥវ៉ាន់ ដូចកាលពីមុនទៅ គ្រាន់បានចិញ្ចឹមគ្រួសារ ហើយណាមួយទៀត ពួកគាត់ថា មិនឲ្យមានការ កកស្ទះដូចពីមុនទៀតទេ ហើយពួកគាត់នឹងរៀបចំ ឲ្យបានស្រួល និង មានរបៀបរៀបរយ នៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតនេះ។

ជុំវិញបញ្ហានេះមជ្ឈដ្ឋាននានាបានលើកឡើងថា តាមពិតទៅ អាជ្ញាធរគួរតែចាត់ចែងរៀបចំសណ្តាប់ធ្នាប់នៅមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនេះអោយមានរបៀបរៀបរយយូរមកព្រោះកន្លងមកចាប់ពីក្រោយប្រាសាទកំពូលបី រហូតរង្វង់មូលនិងបន្តទៅដល់ផ្សាររ៉ាគឺមានភាពកកកុញដោយសារការចត រថយន្ត តាក់ស៊ី ម៉ូតូកង់បី រទេះអូសទំនិញផងធ្វើអោយមានភាពអនាធិបតេយ្យ យ៉ាងខ្លាំងដែលធ្វើរអោយភ្ញៀវជាតិនិងអន្តរជាតិធុញទ្រាន់បណ្តាលអោយខូចមុខមាត់រដ្ឋាភិបាលដែលគេស្គាល់ថាជាព្រះរាជាណាចក្រអច្ឆរិយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1250 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8399 នាក់
ខែនេះ :
27952 នាក់
3 ខែនេះ :
61785 នាក់
សរុប :
2512492 នាក់