ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម ត្រូវបានសាលាដំបូង រាជធានីភ្នំពេញបើកសវនាការ សម្រេចផ្តន្ទាទោស នៅថ្ងៃនេះ !
Thu,10 August 2017 (Time 05:15 PM)
ដោយ ៖ សីហា (ចំនួនអ្នកអាន: 986នាក់)


ភ្នំពេញៈ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧ លោក គឹម សុខ ជាអ្នកឃ្លាំមើលបញ្ហាសង្គម ដែលនិ យាយមិនសំចៃមាត់ វិទ្យុបរទេសនិយាយភាសាខ្មែរ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញបើក សវនាការ ដោយបានផ្តន្ទាទោសលោក ឲ្យអនុវត្តទោសគុក រយៈពេល ១ ឆ្នាំ កន្លះ និងពិន័យជា ប្រាក់ចំនួន ៨ លានរៀល និង សងជម្ងឺចិត្តដល់ដើម បណ្តឹងចំនួន ៨០០ លានរៀល ក្រោមបទ ចោទ” ញុះញ៉ង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍សាធារៈ ។

ក្នុងសេចក្តីសម្រេចនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកផ្លូវឲ្យភាគីជនត្រូវចោទប្តឹងទាស់ តាមនីតិវិធីច្បាប់ ។

នៅក្នុងសវនាការ មានលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី មេធាវី និង លោកចៅក្រម បានសាកសួរលោក តែលោកមិនឆ្លើយតបតអ្វីទាំងអស់ នៅស្ងៀមមិននិយាយស្តីអ្វីសោះ ហើយ ក៏មិនយកអ្វីមកខ្ទប់ត្រចៀកដែរ ។

ក្រុមអ្នកច្បាប់បាននិយាយថាៈ ជាធម្មតាទេ ជនត្រូវចោទមានសិទ្ធិគ្រប់គ្រាន់ ចង់និយាយដោះ សារក៏បាន ឬ មិនចង់និយាយក៏បាន តែតុលាការមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ តុលាការ អាចសម្រេចបានហើយ មិនមែនទល់តែនិយាយបានរួចខ្លួននោះទេ ។

កន្លងឯកឧត្តម លី ឡាយស្រេង ធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស ដោយនិយាយថា តុលាការនៅកម្ពុជា មិនឯករាជទេ ជាតុលាការតេលេ លោកបានអំពាវនាវឲ្យឈប់ប្រើប្រាស់យន្ត ការតុលាការបែបបញ្ជានេះទៅ បើចង់ឲ្យប្រទេសកម្ពុជា ជាប្រទេសក្លាយទៅជានីតិរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1409 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8558 នាក់
ខែនេះ :
28111 នាក់
3 ខែនេះ :
61944 នាក់
សរុប :
2512651 នាក់