ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមគណៈកម្មការចម្រុះចុះរុះរើសំណង់ខុសច្បាប់នានា នៅតំបន់ឧទ្យានអង្គរ!
Thu,10 August 2017 (Time 05:26 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 950នាក់)


ខេត្តសៀមរាប៖នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ នេះក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមប្រើធម៌ក្ដៅ ដោយចុះរុះរើសំណង់ ខុសច្បាប់ក្នុង ឧទ្យានអង្គរ ដូចការគ្រោងទុក និងសេចក្ដីប្រកាសមែន។ក្រោយពេលដែល អាជ្ញាធរបាន ប្រកាសទុកឧិសានវាទ ដល់ប្រជាពលរដ្ឋ ឲ្យរុះរើសំណង់ ខុសច្បាប់នានា នៅតំបន់ឧទ្យានអង្គរ ត្រឹមថ្ងៃ៩សីហាម្សិលមិញ បើមិនរុះរើនោះទេ នឹង ទទួលខុសត្រូវ លើការខូចខាតខ្លួនឯង។

ក្រុមមន្ត្រីបានឲ្យដឹងថា ការចុះរុះរើសំណង់ ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពី ក្រុមគណៈកម្មការចម្រុះបានពន្យារពេលអស់ មួយរយៈនិងជូនដំណឹងជា សាធារណៈច្រើនដង រួចមកហើយ ដើម្បីទុកលទ្ធភាព ឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ចៀសវាងការខូចខាត ទ្រព្យសម្បត្តិធ្ងន់ធ្ងរ ដោយសារក្រុមការងារ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន៧ករណី។

តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួន បានស្ម័គ្រចិត្តរុះរើដោយ ខ្លួនឯងផងដែរ ហើយក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ ប្រជាជនឱ្យស្មគ្រចិត្ត ក្នុងការរុះរើ សំណង់ខុសច្បាប់ និងចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិ ដ៏សំខាន់សម្រាប់កូនខ្មែរ គ្រប់រូប គ្រប់ជំនាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3733 នាក់
ខែនេះ :
16123 នាក់
3 ខែនេះ :
55869 នាក់
សរុប :
2481578 នាក់