ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្នុងការកាត់បន្ថយ ភាពចង្អៀតណែន ក្នុងពន្ធនាគារ តុលាការ មិនទាន់បានអនុវត្តមាត្រាមួយ ចំនួនដែលមានចែងក្នុងច្បាប់នៅឡើយ
Fri,11 August 2017 (Time 06:07 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1036នាក់)


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចូលជួប លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិងកំពុងមកបំពេញទស្សនកិច្ច នៅកម្ពុជាជាថ្មីរយៈពេល១០ថ្ងៃ។ ទស្ស​នកិច្ចនេះ ធ្វើឡើងពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ អ្នករាយការណ៍ពិសេសនេះ ក៏បានជួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សផងដែរ។

ក្នុងការជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ អ្នកស្រីរ៉ូណាល់ ស្មិត បានលើកឡើងអំពីក្រមព្រហ្ម ទណ្ឌនៅកម្ពុជា ដែលមានមាត្រាមួយចំនួន មិនទាន់អនុវត្តបានដូចជាទោសសហគន៍ ដែលមាន ចែង និងមាត្រាមួយចំនួន ដូចជាៈ

៧៦. ៩៨.១០១.១០២. ១០៣.១០៤.១០៥.១០៧. ១១២.១១៦.១១៧.១១៨. ១១៩.១២០.១២១.១២២ .១២៣. ១២៧.១២៨.១២៩.១៣០.១៣១.១៣២.១៣៣.១៣៤.១៦២.១៦៤.១៦៥.១៦៦.១៧១.២៦៥.២៦៧ មាត្រាទាំងអស់នេះ បានជួយកាត់បន្ថយភាព ចង្អៀតណែន នៅក្នុងពន្ធនាគារ ទូទាំងប្រទេស ។  តុលាការ គួរតែលើកមាត្រាទាំងអស់នេះ មកធ្វើការពិចារណា វិនិច្ឆ័យ ដើម្បីជួយដល់ការចូលរួមអភិវឌ្ឍន៍ប្រទេស ព្រោះសព្វថ្ងៃនេះ អ្នកទោសជាប់ពន្ធនាគារ សុទ្ធតែអ្នកដែលមានកំលាំងពេញលេញ ក្នុងការចូលរួម អភិវឌ្ឍន៍ ប្រទេស ។ មួយវិញទៀត កាត់បន្ថយការចំណាយច្រើនលើសលប់ទៅលើ អាហារ ហូបចុក ថ្នាំសង្កូវ និងការចំណាយផ្សេងៗទៀត ជាច្រើន ជាថវិការបស់រដ្ឋ ។ ក្នុងប្រទេសកម្ពុជា មានតុ លាការគំរូ សាកល្បង ចំនួន ១២  រួមទាំងតុលាការ ខេត្តបន្ទាយមានជ័យផងដែរ។

មេធាវីម្នាក់ធ្លាប់ការពារក្តីនៅសាលាដំបូង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ចំពោះទោសហគមន៍នេះ នៅសាលាដំ​បូង ខេត្តបន្ទាយមានជ័យ មិនទាន់បានអនុវត្តនូវមាត្រា នេះនៅឡើយទេ​ ។ ក្រមព្រហ្មទណ្ឌ ត្រូវបានសភា អនុម័តនូវមាត្រានេះ ដើម្បីការពារនូវផលប្រយោ ជន៍ ជនត្រូវចោទ ហើយជាការចូលរួមចំណែក ក្នុងរក្សានូវធនធានមនុស្សចូល រួមអភិវឌ្ឍន៍សង្គមកម្ពុជា តែនៅក្នុងមាត្រានេះ បានតែតាក់តែងមកតែមិនទាន់ បានយកមកអនុវត្តទេ ។  ប្រទេសក​ម្ពុជា ជាប្រ ទេសដែលកំពុងអភិវឌ្ឍន៍ មិនអាចយកមាត្រានេះ មកអនុវត្តឲ្យមានប្រសិទ្ធភាព ។ ចំពោះមាត្រានេះ  ជាទោសជំនួស ឬ  ជាទោសសហគមន៍នេះ  មិនមែនត្រឹ​មសាលាដំបូង ខេត្តបន្ទាយមានជ័យ ប៉ុណ្ណោះទេ ក៏មានខេត្តផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ក៏មិនទាន់យកមកអនុវត្ត ដើម្បីផលប្រយោជន៍ជនជាប់ ទោសដែរ ។ ទោសសហគមន៍នេះ ជាទោសមួយជួយបន្ធរបន្ថយ នូវភាពអសកម្ម ចំពោះទណ្ឌិតជន ដែលជាប់ពន្ធនាគារ ដោយមិនបានជួយអ្វីដ ល់សង្គមជាតិឡើយ មានតែធ្វើឲ្យមានការខាត់បង់ថវិកា

ជាតិ ត្រូវចំណាយប្រជុំថ្ងៃ  មានអាហារ សំលៀកបំពាក់ ថ្នាំសង្កូវ ទីស្នាក់អាស្រ័យ ជាដើម ។  ប្រទេស ណាដែលសម្បូរទៅដោយទណ្ឌិត  (អ្នកទោស) ច្រើន មិនមែនជាប្រទេសនោះ រីកចំរើននោះទេ ។ ដោយ សារតែប្រទេសនោះ ដែលមានមនុស្សពេញកំលាំង បំពេញការងារ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស បែរក្លាយទៅជាអ្នកមានទោស ។  មួយវិញទៀតទោសសហគមន៍នេះ ក៏មានភាពស្មុគ្រស្មាញ ដល់ការអនុវត្តទោសនេះ ដែលមន្ត្រីនគរបាលយុត្តិធម៌ ជាសេនាធិការរបស់ព្រះរាជអាជ្ញា មិនមានកំរិតនៃការយល់ដឹងអំពីច្បាប់ព្រហ្ម​ទណ្ឌឲ្យបានស៊ីជំរៅនិង ការរៀបចំអនុវត្តឃ្លាំមើលការអនុវត្ត ទោសរបស់ទណ្ឌិតមិន ទាន់ច្បាស់លាស់ ។ ដូចនេះហើយនៅក្នុងមាត្រានេះ មិនទាន់មានសាលាដំបូង ខេត្តណាមួយបានអនុ វត្តឡើយ ។

ក្នុងការចូលចំណែកខាងលើនេះ ប្រជាពលរដ្ឋមានបងប្អូនជាប់ពន្ធនាគារ បាននិយាយថាៈ តុលាការ សម្រេចឃុំខ្លួនមនុស្ស ហាក់ដូចជាសែក ជួយដល់ខាងតុលាការផង ជួយដល់ប្រធានពន្ធនាគារផង យើង គិតថា ការចំណាយទៅលើរបបអាហារ ក្នុង១នាក់ ក្នុងមួយថ្ងៃ ត្រូវចំណាយប៉ុន្មាន ? ចុះបើអ្នកទោសរាប់ ពាន់នាក់ត្រូវចំណាយប៉ុន្មាន? ចុះពេលចូលសួរសុខទុក្ខត្រូវចំណាយអស់ប៉ុន្មាន ? ហើយនិងពេលដោះ លែងវិញនោះ ចំណាយអស់ប៉ុន្មានដែរ ? នៅពេលខ្លះបង្ខំឲ្យដូរបន្ទប់ ត្រូវបង់ថ្លៃដូរប៉ុន្មាន? ចង់រស់នៅស្រួលបន្តិច អ្នកទោសត្រូវថែមលុយប៉ុន្មាន ? សំណួរទាំងអស់នេះ គេមិនអាចឆ្លើយបានទេ គេ មិ​នដែលទទួលស្គាល់ថា កើតមានឡើយ ។

 អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថាៈ ក្នុងការកំណែទម្រង់រដ្ឋបាល នៅសាលាដំបូង មានខេត្ត ចំនួន ១២  ក្នុងការជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរយៈពេល ១ម៉ោងនោះ គឺនិយាយអំពីនីតិវិធី ហើយខាងក្រសួងយុត្តិធម៌ បានសម្រេចយក សាលាដំបូង ខេត្តបាត់ដំបង មកសាកល្បងមុនគេនូវមាត្រា អនុវត្តនូវទោសសហគមន៍មុនគេ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
686 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7835 នាក់
ខែនេះ :
27388 នាក់
3 ខែនេះ :
61221 នាក់
សរុប :
2511928 នាក់