ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលនោះច្បាស់ជាត្រូវក្បាលនឹងគល់ឬស្សី
Tue,01 August 2017 (Time 05:16 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1079នាក់)


 (ភ្នំពេញ) ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង  ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានថាសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលឆ្នោតនោះនឹងត្រូវក្បាលគល់ឬស្សីហើយ។

 ក្នុងការនិយាយខ្លាំងនេះ ហាក់ដូចជាសម្តៅ ទៅលើគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ទាមទារនូវភាពយុត្តិធម៌ លើការកេងបន្លំសន្លឹកឆ្នោត ដែលមានអ្នក ចូលរួមរាប់ម៉ឺននាក់ កន្លងមក ។

ក្នុងនិយាយខ្លាំងៗរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានអ្នកសិក្សា សង្គម និងវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថាមិនមានអ្វីគួរព្រួយបារម្ភទេ លោកប្រៀបដូចជា ឆាកល្ខោន បានតួយក្ស តួកាច តួស្លូត ដែលចេញមកសម្តែង បង្ហាញនូវតួនាទី របស់តួនីមួយៗ

តួយក្សតំណាងឲ្យ មនុស្សកាចសាហាវ. ជាអ្នកខ្លាំង ជាអ្នកមានអំណាច មានឥទ្ធិពល ចំណែក តួស្លូត គេសម្តៅលើ អ្នកមានមេត្តា ករុណា មុទិតា និង ឧបេក្ខា ចេះស្រឡាញ់ ជួយអ្នកដទៃ  ។ ដូចនេះ បើសិនមិនមានតួទាំងអស់នោះទេ ល្ខោនសម្តែងក៏មិនល្អមើលដែរ ។

ចំណែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងជាម្ចាស់វាសនា របស់ប្រទេសជាតិនោះវិញ បានចាប់ អារម្មណ៍ថាៈ ខ្ញុំដូចជាមិនមានអ្វីដែលត្រូវព្រួយភ័យខ្លាចទេ ពីមុនមានគេគំរាមកំហែងថា អញ្ចះ ថាអញ្ចុះ តែនៅពេលនេះ ជាសិទ្ធិរបស់ខ្ញុំ មិនចាំបាច់មកប្រដៅ ឬ ទាញចំណាប់អារម្មណ៍ឲ្យខ្ញុំ យល់តាមឯងឡើយ ខ្ញុំពេញចិត្តបក្សណា បោះឆ្នោតជូនបក្សនោះ ។

ការបោះឆ្នោតដោយសេរី និង យុត្តិធម៌ ដែលសន្លឹកឆ្នោតមួយសន្លឹកជាអ្នកកំណត់វាសនា របស់ប្រ ទេសជាតិ ។ កន្លងមក លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានប្រើ ពាក្យថា បើគណបក្សប្រជាជនចាញ់ឆ្នោត កើតមានសង្គ្រាម ។ ចំណែកលោក ទៀ បាញ់ ជាមេ បញ្ជាការក្រសួងការពារជាតិ ធ្លាប់បាននិយាយផងដែរថា បើសិនក្រោយការបោះឆ្នោត បក្សណា ចាញ់ឆ្នោតហ៊ានតវ៉ា នឹងវាយបាក់ធ្មេញ។  ចំណុចទាំងអស់នេះហើយ ប្រជាពលរដ្ឋមិនបានព្រួយ ភ័យខ្លាចទេ ព្រោះសន្លឹកឆ្នោតមួយសន្លឹកបោះទៅនាំសន្តិភាព ហើយចៀសវាងអំពើហិង្សា សន្លឹក ឆ្នោតមួយសន្លឹកបញ្ជាក់អំពីការគាំទ្រ ដែលប្រជាពលរដ្ឋផ្តល់ឆន្ទៈជូន ។

សូមបញ្ជាក់ផងដែរថាររាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នៃរដ្ឋសភា ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1306 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8455 នាក់
ខែនេះ :
28008 នាក់
3 ខែនេះ :
61841 នាក់
សរុប :
2512548 នាក់