ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋថា ឡឥដ្ឋ៣ក្នុងឃុំកំពង់ថ្កូវ បំផ្លាញបរិស្ថានដោយយកឈើរស្រស់មកដុតដូចបំផ្លាញព្រៃ!
Sun,13 August 2017 (Time 03:15 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 996នាក់)


 
 
 
សៀមរាប:  ប្រជាពលរដ្ឋ រស់នៅក្បែរជើងភ្នំទ្រង់បាត្រ បានរាយការណ៍ ឲ្យដឹងថា ឡឥដ្ឋ ចំនួន ៣ កំពុងតែ បំផ្លាញ បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ដោយកាយដី ធ្វើឥដ្ឋ បង្ហូរទឹកកង្វក់ និងបង្ហុយផ្សែង ប៉ះពាល់មកលើផ្ទះសម្បែងរបស់ពួកគាត់និងសំណូមពរឲ្យមន្ត្រីជំនាញត្រួតពិនិត្យលើការដែលឡទាំងនេះបានយកឈើរស្រស់មកដុតដែលកំពុងបំផ្លាញព្រៃឈើរទៀតផង។
 ប្រជាពលរដ្ឋ រស់នៅភូមិ តូរ្យតន្ត្រី ឃុំ កំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប បាន លួចខ្សឹបប្រាប់ថា អស់រយះពេលជាច្រើនឆ្នាំ មកហើយ ដែល ឡ ឥដ្ឋ ចំនួន៣ រួមមាន ១ឈ្មោះ តាំងសេងកោ ២ឈ្មោះ អួនសារ៉ន ៣ឈ្មោះ អឿនរ៉ាវុធ បានធ្វើអាជីវកម្ម ដុតឥដ្ឋ លក់ ។ដែលបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់ ដែលរស់នៅក្បែរនោះដោយសារតែការកាយដី និងការបង្ហូរទឹកកខ្វក់ ហើយនិងបង្ហុយផ្សែងចេញពីឡទាំងនោះធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងខ្លាំង។
ពួកគាត់បន្តឲ្យដឹងទៀតថា កន្លងមកពួកគាត់ធ្លាប់បានរាយការណ៍ប្រាប់អភិបាលស្រុក និង មន្ត្រី បរិស្ថានដើម្បីឲ្យជួយអន្តរាគមន៍ លើ បញ្ហានេះដែរតែបែជាស្ងាត់ឈឹងមិនឃើញមានដំណោះស្រាយសោះនៅតែដដែលធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង។
ពាក់ព័ន្ធរឿងនេះ អ្នកស្រី ស៊ឹមសឿត មន្ត្រី បរិស្ថាន ស្រុកក្រឡាញ់ បានប្រាប់ថា ករណីដែលឡឥដ្ឋ ទាំង៣ នៅក្នុងឃុំកំពង់ថ្កូវ កំពង់តែធ្វើ អាជីវកម្មនេះគឺពិតជាមានការប៉ះពាល់ដល់ បរិស្ថាន យ៉ាងខ្លាំងហើយប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់អំពីបញ្ហា បង្ហូរទឹកកង្វក់និងបង្ហុយផ្សែងប៉ះពាល់ទៅលើអ្នកក្បែរខាងទៀតផង។ហើយម្យ៉ាងវិញទៀតការដុតនោះគឺយកឈើរស្រស់ៗមកធ្វើអុសដុតទៀតផងទោះបីជាគាត់ទិញគេក៏វាប្រៀបដូចបំផ្លាញព្រៃដែរព្រោះគ្រាន់តែការស្តុបទុកគរដូចភ្នំអញ្ចឹង។
អ្នកស្រីបញ្ជាក់ថាកន្លងមក អ្នកស្រីធ្លាប់ ចុះទៅណែនាំអំពីការបង្ហូរទឹកកង្វក់ និងបង្ហុយផ្សែងដែលធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាងដែរតែគេមិនព្រមស្តាប់សោះ។
ជុំវិញ បញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់ឡឥដ្ឋ ទាំង៣បានទេជាពិសេសលោកអឿន
រ៉ាវុធដែលគេស្គាល់ថាជាមន្ត្រីPMខេត្តសៀបរាបផង។
ទោះជាយ៉ាងណា មជ្ឈដ្ឋាន នានាលើកឡើងថាមន្ត្រីជំនាញគួរ តែដោះស្រាយ បញ្ហា ជូនប្រជាពលរដ្ឋហើយមិនគួរបណ្តែត បណ្តោយ ឲ្យ ឡឥដ្ឋ យកឈើរស្រស់មកធ្វើអុតដុតឥដ្ឋ តាមទំនើងបែបនេះទេ។ទោះបីជា ទិញគេក៏មិនខុសពីការបំផ្លាញព្រៃឈើរដោយប្រយោលដែរ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
531 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7680 នាក់
ខែនេះ :
27233 នាក់
3 ខែនេះ :
61066 នាក់
សរុប :
2511773 នាក់