សាច់ដៃរបាំងរាវនិងសាច់លុករាប់ពាន់គីឡូមែត្រក្នុងតំបន់អភិរក្ស ភូមិស្ទឹងជ្រៅ !
ខេត្តសៀមរាប: បទល្មើលនេសាទស្ថិតនៅភូមិស្ទឹងជ្រៅឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប កំពង់កើតឡើងពេញបន្ទុកក្នុងតំបន់អភិរក្សមានសាច់ដៃរបាំងសាច់លុកជាច្រើនកន្លែងនូវចំណុច កែងអន្លង់ឆ្នាំង -តំនេកក្របី-ព្រំប្រទល់ក្រពីងត្រឡាច-ត្រពាំងតាសៃនិងប្រាំបីមុម ដែលជារបាំងសាច់ដៃលុករបស់ លោក ហម ភាព ជាប្រធាន
សហគមន៍ភូមិស្ទឹងជ្រៅនិងខ្សែស្រឡាយមានឈ្មោះ ចេង ឈ្មោះ ស៊ន់ ឈ្មោះ ជុនឈ្មោះ អ៊ុំនី និងបក្សពួកមួយចំនួនផ្សេងទៀត។
បទល្មើសនេសាទសាច់ដៃរបាំងរាវ និង សាច់លុកដាក់ក្នុងតំបន់អភិរក្សរបស់លោក ហម ភាព ប្រធានសហគមន៍ភូមិស្ទឹងជ្រៅដែលមានអំណាចនិងបក្សពួកបានដំណើរការយ៉ាងរលូនព្រោះតែមានការឃោឃិតជាប្រព័ន្នជាមួយលោក ញឹម ស៊ីវ័ន្ន នាយសង្កាត់រដ្ឌបាលជលផលអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប បានបើកភ្លើងខៀវឲ្យបទល្មើសនេសាទកើតពាសពេញទឹងដីរបស់លោកដែលគ្មានការទបស្កាត់និបង្រាបបានម្តងណាឡើយ។
មច្ឆាជាតិក្នុងបឹងទន្លេសាបត្រូវបានរលាយហិនហោចជាបន្តបន្ទាប់ដោយសារតែមន្ត្រីថ្នាក់ក្រោមមិនអនុវឌ្ឍន៍ច្បាប់តាមបទបញ្ជាថ្នាក់លើទេសារពត៍មានបានទំនាក់ទំនងទៅ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិម្មកម្មខេត្តសៀមរាបជុំវិញករណីបទល្មើសនេសាទខុសច្បាប់ក្នុងភូមិស្ទឹងជ្រៅលោកបានប្រាប់ថាចាំឲ្យកូនចៅចុះទៅហើយការងារគេចេះធ្វើហើយក៏បិតទូរស័ព្ទតែម្តង។
លោក ព្រិន ស៊ីវិន នាយខ័ណ្ឌរដ្ឌបាលជលផលខេត្តសៀមរាបបានប្រាបឲ្យដឹងថា លោកនិងចុះទបស្កាត់ហើយបង្រាបបទល្មើសនេសាទក្នុងដែនដីរបស់លោក តែរហូតមកទល់ពេលនេះនៅពុំទាន់ឃើញដូចការនិយាយ
នៅឡើយទេប្រជាពលរដ្ឌម្នាក់ប្រាប់ឲ្យដឹងថាតំបន់អភិរក្សភូមិស្ទឹងជ្រៅនេះគឺជាកន្លែងឆ្នាំងបាយរបស់ពួកមន្ត្រីខិលខូចដែលតែងតែចុះប្រមូលលុយជាងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតែងតែមានប្រសាស្រជាញឹកញាប់ថាកុំធ្វើជាមន្ត្រីជើងពីរហើយនិងពង្រឹងមន្ត្រីថ្នាក់ដឹកនាំឲ្យអនុវឌ្ឍន៍តាមច្បាប់ចេះទទួលខុសត្រូវនិងយក
ចិត្តទុកដាក់ចំពោះការងាររាងៗខ្លួន។