ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីជំនាញស្រលាញ់លុយមិនហ៊ានបំបែកឆ្នាំងបាយទុកភាពអនាធិបតេយ្យ បំបាក់មុខរដ្ឋាភិបាល!
Tue,01 August 2017 (Time 05:56 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1022នាក់)


បន្ទាយមានជ័យ:   ការ កកស្ទះនៅរង្វង់មូលប៉ោយប៉ែត បានកំពុងតែ បញ្ហាញភាពអនាធិបតេយ្យ បង្អូតភ្នែក ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្តនិង ទស្សនា ប្រាសាទ បុរាណ របស់យើងដែលគេស្គាល់ថាជាព្រះរាជាណាចក្រ អច្ឆរិយ នោះឲ្យខកបំណងព្រោះតែឃើញភាព គ្មានសណ្តាប់ធ្នាប់បែបនេះ  នៅនិងមាត់ច្រកទ្វារអន្តរជាតិតែម្តង។ដូចជា កំពុងតែ បំបាក់មុខ រាជរដ្ឋាភិបាលខ្មែរព្រោះតែមន្ត្រីជំនាញស្រលាញ់លុយ។
តាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ ភូមិ ក្បាលស្ពាន  សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ដែលរស់នៅ និងប្រកប របរ រកស៊ី នៅក្បែររង្វង់មូលប៉ោយប៉ែតនោះ បានប្រាប់ថា រាល់ថ្ងៃ នេះគាត់ពិតជា មាន ការ ធុញទ្រាន់ មែនទែន ព្រោះតែភាព អនាធិបតេយ្យ របស់ ក្រុម អ្នក រត់តាក់ស៊ី បានយករថយន្តទៅចត កកស្ទះពេញ រង្វង់មូល ហូហៀ មកដាក់ពេញមុខផ្ទះប្រជាពលរដ្ឋទៀត។  សូម្បីតែផ្ទះរបស់គាត់ក៏ពិបាកចេញចូលផងដែរ។ ប្រភព បន្ត ឲ្យដឹងទៀតថា ពួកគាត់ទ្រាំលំបាកនេះយូរឆ្នាំមកហើយៗអាជ្ញាធរក្រុងប៉ោយប៉ែតជាមានភាព អណាធិបតេយ្យ កក ស្ទះ រាប់ខែឆ្នាំ យ៉ាងក្តី ក៏អាជ្ញាធរ ក្រុងប៉ោយប៉ែតមិនអាចលុប បំបាត់ភាព អសកម្មនេះបាន។ ព្រោះតែមន្ត្រី ជំនាញ អត់ខ្វល់រៀបចំសណ្តាប់ធ្នាប់បែជា ឆ្លៀតឱកាស កេងចំណេញពីភាពអណាធិបតេយ្យ នោះទៅវិញ។ពាក់ព័ន្ធ បញ្ហា នេះ លោកវរសេនិយ៍ទោ ធិនស៊ិនដេត  អធិការក្រុង ប៉ោយប៉ែត បានថ្លែងថា តាមពិតទៅ លោកមិនបានផលប្រយោជន៍យកលុយកាក់ដាក់ខែអី ពីក្រុមតាក់ស៊ី អីនោះទេ ប៉ុន្តែ បញ្ហា កកស្ទះនេះមិនមែនមកពីរថយន្តតាក់ស៊ី មួយមុខទេ គឺដោយសារ មនុស្សច្រើន អ្នកខ្លះ ក៏ចតរថយន្តចូលទៅវាយប៉ាស្ព័រឆ្លងដែន និងមានរថយន្តដឹកទំនិញថៃចូលមកផងទើប ឧស្សាហ៍កកស្ទះបែបនេះសមត្ថកិច្ចប្រឹងប្រែងសំរួលរៀបចំសណ្តាប់ធ្នាប់ស្ទើររាល់ថ្ងៃរហូតដាក់កម្លាំងចាំដេញមិនអោយចតតែដេញយ៉ាងណាក៏ដេញមិនឈ្នះដែរ។
ទាក់ទិននិង បញ្ហាកកស្ទះនេះក៏មាន ព័ត៌មានបែកធ្លាយថា តាមពិតទៅ មិនមែន អាជ្ញាធរ មានសមត្ថកិច្ច អសមត្ថភាពគ្រាន់ រៀបចំ សណ្តាប់ធ្នាប់ ប៉ុណ្តឹងមិនបានទេ តែគឺមន្ត្រីជំនាញ ទុក ភាពអនាធិបតេយ្យនេះទុកប្រមូល ផលប្រយោជន៍ឬជាឆ្នាំងបាយទើបបង្ក្រាបមិនបាន។
ប្រភព បន្ត ឲ្យដឹងទៀតថាចំណុចរង្វង់មូលនោះគ្របគ្រង ដោយលោកអនុសេនីយ៍ទោ ឡាយ សាវ័ន្ត  ហើយរថយន្ត តាក់ស៊ី នៅចំណុចនោះមិនតិចជាង៥០គ្រឿងនោះទេ ដោយបាន បង់លុយកាក់ក្បាលឡានក្នុងមួយគ្រឿ៥០០០រៀល។
ក្រៅពីនោះលោក ឡាយសាវ័ន្ត នៅបានប្រមូលលុយ ប្រចាំខែពី អ្នកលក់សំបុត្រ រថយន្តក្រុងចំនួន១០កន្លែងក្នុងមួយកន្លែងពី១០ម៉ឺនទៅ ១៥ម៉ឺនរៀលទៀត។ ចំណែករថយន្ត ដឹកទំនិញរបស់ ថៃក្នុង១ថ្ងៃមិនក្រោមពី២០០គ្រឿងទេគឺខាងគយ ក៏បានទុកលុយចំនួន២០០បាត សម្រាប់រថយន្តមួយគ្រឿងដល់លោក ឡាយ សាវ័ន្ត ផងដែរ។ជុំវិញ រឿងនេះគេមិនបានដឹងថា តើ លោក ឡាយសាវ័ន្តបានបែងចែកចំណែកទុកជូនលោកអធិការក្រុងប៉ោយប៉ែតដែរឬក៏ស៊ីម្នាក់ឯងនោះទេ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា លើកឡើងថាការ កកស្ទះនៅរង្វង់មូលប៉ោយប៉ែត បានកំពុងតែ បញ្ហាញភាពអនាធិបតេយ្យ បង្អូតភ្នែក ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្តនិង ទស្សនា ប្រាសាទ បុរាណ របស់យើងដែលគេស្គាល់ថាជាព្រះរាជាណាចក្រ អច្ឆរិយ នោះមិនខុសពីបំបាក់មុខរដ្ឋាភិបាលឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1184 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8333 នាក់
ខែនេះ :
27886 នាក់
3 ខែនេះ :
61719 នាក់
សរុប :
2512426 នាក់