ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប រថយន្ដសាំយ៉ុងដឹកឈើ៥គ្រឿង!
Tue,01 August 2017 (Time 06:14 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 926នាក់)


ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីលោក ជា សុភក្រ័ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បង្ក្រាបបានឃាត់រថយន្ដសាំយ៉ុង៥គ្រឿងដឹកឈើអារគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ករណីបង្ក្រាបរថយន្តល្មើសច្បាប់ខាងលើ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើឡើង កាលពីវេលាម៉ោង ៧នឹង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចហាងបាយ យីហោ (អូននាង)ស្ថិតនៅ ភូមិគោលាប់ ឃុំគោលាប់ស្រុកចិត្របុរីខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាប នោះរួមមាន នគរបាលខេត្តជំនាញរដ្ឋបាលព្រៃឈើថ្មក្រែ អាវុធហត្ថស្រុកចិត្របុរី អាវុធហត្តខេត្ត យោធាខេត្ត  ដោយបានរួមសហការឃាត់រថយន្ដសាំយ៉ុងទាំង០៥គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាត ដែលតែងតែបើកបរបង្កភាពភយ័ខ្លាចដល់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ព្រោះរថយន្ដដឹកឈើទាំងនោះបើកបរក្នុងល្បឿនយ៉ាងលឿន ហើយតែងតែបើកវ៉ា ជែងគេដោយគ្មានគោរពច្បាប់ចរាចរណ៍បន្តិចសោះឡើយ ។

សមត្ថកិច្ចបានបន្តទៀតថា ឈើដែលកម្លាំងចម្រុះឃាត់បាននោះជាប្រភេទឈើ​ លេខ១ លេខ២ លេខ៣​ តែមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងកំពុងធ្វើការវាស់វែង ហើយឈើ និង រថយន្ដល្មើសច្បាប់ទាំងនោះ ត្រូវកម្លាំងរដ្ឋបាល ព្រៃឈើ យកទៅរក្សាទុកនៅស្នាក់ការបណ្តុះកូនឈើខ្សារដើម្បីកសាងសំណុំឯកសារ ចាត់ការតាមនីតិវិធី ច្បាប់ស្តីពីព្រៃឈើ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ បានសាទរចំពោះចំណាត់ការរបស់សមត្ថកិចចម្រុះដែលធ្វើការ បង្ក្រាបរថយន្ដដឹកឈើទាំងនោះ ជាពិសេស រថយន្ដដឹកឈើ នាពេលព្រឹកព្រលឹមថា រថយន្ដទាំងនោះតែងតែបើកបរក្នុងល្បឿនយ៉ាងលឿន មិនគោរពច្បាប់ ធ្វើឲ្យពួកគាត់ភ័យខ្លាច ក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេស ពេលគាត់ដឹកកូនទៅសាលារៀន មានពេលខ្លះគេចពីរថយន្ដដឹកឈើទាំងនោះធ្លាក់ផ្លូវក៏មានដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1432 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8581 នាក់
ខែនេះ :
28134 នាក់
3 ខែនេះ :
61967 នាក់
សរុប :
2512674 នាក់