ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តលុចស៉ីសដឹកគ្រញូងពេញបុកម៉ូតូមួយគ្រឿងស្លាប់ម្នាក់និងរបួសម្នាក់!
Tue,15 August 2017 (Time 01:49 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 874នាក់)


ខេត្តកំពង់ធំ ៖រថយន្តម៉ាក លុចស៊ីស ៤៧០មួយគ្រឿង ដឹកឈើក្រញូងពេញក្នុងរថយន្ត បានបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យអូសម៉ូតូ៣០០ម៉ែត្រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅហ្នឹងកន្លែងម្នាក់ និងរបួសធ្ងន់ចំណែក
អ្នកបើកបររថយន្តត្រូវបានរថយន្តមួយគ្រឿងទៀតមករំដោះយកទៅយកទៅបាត់។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មាន ថា មានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីពិនិត្យអត្តសញ្ញាណរួចរកឃើញថា នៅក្នុងរថយន្តមានភស្តុតាង របស់ជនដែលបង្ករនៅកន្លែងកើតហេតុ ។ បន្ទាប់មកលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានជួយ ឃ្លាំមើលរថយន្ត ដែលបានរំដោះតៃកុងឡាន ដែលបានបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដ៏ទៃ ។
លោកព្រះរាជអាជ្ញាបានបញ្ជាក់បន្ថែមទៀតថា ៖ រថយន្តដែលបង្ករជាប្រភេទ រថយន្តម៉ាកលុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូងពេញក្នុងឡាន ព្រមទាំងបានពិនិត្យឃើញថា អ្នកបើកបរមានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ គឺបើកបណ្តើរប្រើប្រាស់គ្រឿងញៀនបណ្តើរ ព្រោះបានរកឃើញវត្ថុតាងនៅក្នុងរថយន្តស្រាប់។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងនៅម៉ោង៨.៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយ ផ្លូវអាស៊ានវាងក្រុង នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ថា បុរសបើកបរ​ម៉ូតូដែលស្លាប់នោះមានឈ្មោះ នឿន នេត អាយុ១៧ឆ្នាំ រស់នៅ​ភូមិពាមក្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ សឿប អាយុ១៧ឆ្នាំ រស់នៅ​ភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (ស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ)។

លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថារថយន្តដឹកឈើគ្រញូង នេះ បើកបុកម៉ូតូ អូសទៅ ប្រមាណ៣០០ម៉ែត្រ រហូតទៅមុខលែងរួច ទើបតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ ហើយមានឡាន១គ្រឿងទៀតមកដឹកយកតៃកុងឡានទៅបាត់ ចំណែកជនរងគ្រោះដែលត្រវរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ រីឯសាកសពត្រូវបានប្រគល់ជូន សាច់ញាតិទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែរថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំយកមករក្សាទុក នៅកន្លែងសុវត្តិភាព គឺរដ្ឋបាលព្រៃឈើ ហើយថ្ងៃស្អែករុះរើឈើហើយ ទើបបានប្រគល់ឲ្យខាង ប៉ូលិសចរាចរណ៍វិញ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
840 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7989 នាក់
ខែនេះ :
27542 នាក់
3 ខែនេះ :
61375 នាក់
សរុប :
2512082 នាក់