ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស៊យទាំងព្រឹកលួចចំម៉ូតូមានកុងតាក់សំង៉ាត់ត្រូវជាប់ខ្នោះ!
Tue,15 August 2017 (Time 02:47 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 836នាក់)


ភ្នំពេញ៖ លួចគេបានវាគ្រាន់ដល់គេទាន់វាក្រែលយ៉ាងណាមិញបុរសម្នាក់សល់តែដង្ហើមចង្រិត ខណះដែលរូបគេនិងបក្ខពួកបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូមួយគ្រឿងស៊យប៉ះចំម៉ូតូមានកុងតាក់សំងាត់បានសម្រេចតែរត់មិនរួចត្រូវម្ចាស់ឃើញទាន់ម្នាក់ទៀតរត់ផះក្រញ៉ាំម្នាក់ទៀតរត់មិនរួចត្រូវអ្នកស្រុកចាប់បានវាយទ្រមខ្លួនសល់ដង្ហើមចង្រិតទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការនេះបានកើតឡើងនៅវាលាម៉ោង​៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិស្ថិតក្នុង​ សង្កាត់ស្រះចកខណ្ឌដូនពេញ​ ។
បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង​ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល​ ។
ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកនិចពណ៌សបិតស្គុតខៀវពាក់ស្លាកលេខភ្នំពេញ1BO-9463
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលស្រះចកបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​និងយកជនសង្ស័យទៅធ្វើការសាកសួរ​នៅប៉ុស្តិនគរបាលស្រះចកដើម្បីកសាងសំណុំរឿងបញ្ចួនទៅអធិការខណ្ឌដូនពេញចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
322 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4530 នាក់
ខែនេះ :
30999 នាក់
3 ខែនេះ :
61113 នាក់
សរុប :
2352753 នាក់