ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មអហិង្សា រហូតក្តៅ ដល់អង្គការសហប្រជាជាតិ ចុះមកមើលផ្ទាល់
Thu,17 August 2017 (Time 02:09 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 976នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧ មានបាតុកម្មអហិង្សារបស់សហគមន៍ ផ្លូវរថភ្លើង រហូតដល់លើកទី ៩៩ ដងហើយ នៅតែលោកអភិបាលក្រុង ប៉ោយប៉ែត ទ្រាំក្រាំងធ្វើ មិនដឹងមិនឮ មិនដោះស្រាយមិនផ្តល់ចំលើយ ជាក់លាក់ ដល់ពួកគាត់ ។

ប្រជាពលរដ្ឋបានធ្វើបាតុកម្ម អហិង្សា រហូតដល់ ៩៩ លើក ដែលត្រូវការចាំបាច់ឲ្យអាជ្ញាធរ ដោះស្រាយជូន ពួកគាត់ ។ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៧ អាជ្ញាធរដែនដី ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក ខាត់ ធា តំណាងឲ្យសាលាក្រុងប៉ោយប៉ែត បានចុះ ឈូសឆាយស្ថាបនាផ្លូវរថភ្លើង បានចុះកាត់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ អស់ចំនួន ៣៧ ខ្នង ទាំងអ្នក ចូលមករស់នៅថ្មី និង អ្នករស់នៅមុនគំរោង មិនទាន់ទទួលបានសំណង ។

បាតុកម្មអហិង្សាដ៏ច្រើនលើសលប់ ជាប់លំដាប់ថ្នាក់ពិភពលោកនេះ បែរទៅជាលោកអភិបាលក្រុង មិនបានដឹងរឿងអីសោះ ហើយបែរទៅជាចៅសង្កាត់ ផ្សារកណ្តាល ទើបជាប់ឆ្នោតថ្មី បានដឹងសាច់រឿង របស់ប្រជាពលរដ្ឋតវ៉ានេះ ដោយក្នុងលិខិតមួយ ដែលប្រជាពលរដ្ឋ បានដាក់ពាក្យសុំជួសជុលលំនៅដ្ឋាន ចៅសង្កាត់ថ្មី បានចុះហត្ថលេខា ហើយសរសេរថា”បានដឹងនិងឭ”  ។ ចំពោះពាក្យមួយឃ្លានេះ “ នៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៧ លោក ង៉ោ ម៉េងជ្រួន បានបើកកិច្ចប្រជុំគណបញ្ជាការកងឯកភាពក្រុង បានស្តីបន្ទោសអ្នកស្រី ចៅសង្កាត់ផ្សារកណ្តាលយ៉ាងចាស់ដៃ ដោយសារតែបញ្ជាក់នៅលើលិខិត ជូនប្រជាពលរដ្ឋ​។

កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ អ្នកស្រី រ៉ូណាល់ ស្មិត អ្នករាយការពិសេសរបស់អង្គការ សហប្រជាជាតិ ទស្សនៈកិច្ចរយៈពេល ១០ ថ្ងៃនៅកម្ពុជា បានមកជួបប្រជាពលរដ្ឋរងគ្រោះ ដោយសារតែការស្ថាបនាផ្លូវរថភ្លើងនេះ ។

បើតាមតំណាងប្រជាពលរដ្ឋ បានចូលរួមធ្វើបាតុកម្មអហិង្សា​នោះ បាននិយាយ”  អាជ្ញាធរដែនដី ពិសេស លោកចៅហ្វាយក្រុងកំពុងតែលាក់លៀម ដួចជាៈ ចំនួនប្រជាពលរដ្ឋទទួលរងផលប៉ៈ ពាល់ ? ចំនួនដីឡូតិ៍សម្រាប់ទុកជូនប្រជាពលរដ្ឋ មានចំនួនប៉ុន្មានឡូតិ៍ ? ហើយតំលៃទិញដីនោះ ចំណុចនោះ អស់តំលៃប៉ុន្មាន? ចំពោះការដោះស្រាយសំណងមិនស្មើភាពគ្នា ដូចជាផ្ទះខ្លះទទួលប៉ៈ ពាល់ត្រឹម តឹក ទទួលបានសំណងគោលនយោបាយ និង ដី សម្រាប់សាងសង់លំនៅដ្ឋាន

ក្នុងការមិនអើពើនេះ លោក ស៊ុំ ចន្ទគា អ្នកសំរបសំរួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថាៈ មិនសូវល្អសម្រាប់មុខមាត់កម្ពុជាទេ ដែលមានមន្ត្រីឈ្លោះជាមួយរាស្ត្រនោះ ព្រោះប្រជា ពលរដ្ឋជាអតិថិជន កសាងមន្ត្រី បើសិនមន្ត្រីមិនយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋនោះ មន្ត្រី រូបនោះ នឹងមិនអាចទទួលបានមុខងារ ឬតំណែងតទៅទៀត ក្នុងការបំរើរាស្ត្រទេ មួយវិញទៀត មុខ មាត់កម្ពុជា នឹងអាម៉ាស់នៅពេលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ធ្វើរបាយការណ៍ប្រជុំ នៅ សឺណែវ ប្រទេសស្វីស នៅចុងឆ្នាំនេះ

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
607 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7756 នាក់
ខែនេះ :
27309 នាក់
3 ខែនេះ :
61142 នាក់
សរុប :
2511849 នាក់