ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដឹកបទល្មើសនៅមុខសាលាស្រុករាល់ថ្ងៃដោយមិនមានការភ័យខ្លាចអាជ្ញាធរមានសមត្ថកិច្ចសោះ!
Wed,16 August 2017 (Time 03:41 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 922នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


កំពង់ឆ្នាំងៈមានសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងមកថា ការដឹកជញ្ជូនបទល្មើសព្រៃឈើមានច្រើនជារៀងរាល់ដោយមិនមានទប់ស្កាត់ពីសំណាកសម្ថកិច្ចនោះឡើយ។ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ នៅក្នុងភូមិមានោក ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ នៅមុខសាលាស្រុកតែម្តងគឺមានការដឹកជញ្ជូនឈើយ៉ាងអណាធប្បតិយដោយមិនមានការខ្លាចរអាចំពោះសមត្ថកិច្ចជំរាញនោះទេ។ ឬក៍មើលមិនឃើញព្រោះនៅនឹងមុខពេក ឬក៍ឃើញហើយមិនហ៊ានបង្រ្កាប?

បើតាមការអោយដឹងពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថាការដឹកឈើនេះគឺមានជារៀងរាល់ថ្ងៃមិនដែលឃើញមានការបង្រ្កាបម្តងណានោះទេ។ ហើយអ្វីដែលសំខាន់នោះគឺមានការរំខានដល់សំរាកនៅពេលយប់របស់ប្រជាពលរដ្ឋទៀតផង ព្រោះការដឹកនេះគឺទាំងយប់ទាំងថ្ងៃតែម្តង មានពេលខ្លះម៉ោង១២ យប់ ម៉ោង ៣ ទាប់ភ្លឺក៍មានដែរ។

ពាក់ពាន់ករណីខាងលើនេះភ្នាក់ងាររបស់យើងក៍បានធ្វើបទសម្ភាសន៍ជាមួយលោក អែម វិចិត្រ មានលេខទូរស័ព្ទ០១២ ៩១៧  ៣៨១ ដែលជារដ្ឋាបាលព្រៃឈើនៅក្នុងស្រុកសាមគ្គឺមានជ័យនេះតែលោកថានៅជាប់រវល់ទប់ស្កាត់ភ្លើងឆេះព្រៃ ហើយថារវល់ឡានខូល និយាយថានឹងមានវិធានការ តែមកដល់ពេលនេះវាច្រើនខែហើយដែលគឺមិនដែលមានចំណាត់ការអ្វីនោះទេ គឺរឹតតែរលូនលើសពេលមុនទៅទៀត។ក្នុងករណីនេះយើងនឹងរងចាំការស្រាយបំភ្លឺបន្ថែមទៀតអំពីរសមត្ថកិច្ចដែលពាក់ព័ន្ធ៕ដោយ លោក យី ចាន់រ៉ា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1252 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8401 នាក់
ខែនេះ :
27954 នាក់
3 ខែនេះ :
61787 នាក់
សរុប :
2512494 នាក់