ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ធ្លាយរឿងអាស្រូវអំពើរពុករលួយរបស់នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
Tue,29 August 2017 (Time 08:39 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1180នាក់)


បន្ទាយមានជ័យៈ ធ្លាយរឿងអាស្រូវអំពើរពុករលួយរបស់នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយធ្វើបដឺផាសជូនពលរដ្ឋក្រៅខេត្តដែលគ្មានឯកសារច្បាស់លាស់ក្នុងតំលៃ១១០០បាតសង្ឃឹមថាអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៉ើបអង្កេត។

សូមស្តាប់ការរៀបរាប់របស់ពលរដ្ឋដែលរស់នៅភូមិព្រះពន្លាឃុំរូងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង ដែលគាត់គ្មានអត្តសញ្ញាណប័ណហើយយកតែសំបុត្រកំណើតបងថ្លៃមកក៏នគរបាលអន្តោរប្រវេសន៍ធ្វើប័ណ្ណព្រំដែនឲ្យដែរដោយម្នាក់បង់១១០០បាតបន្ទាប់មកពួកគាត់ក៏បានចេញទៅតាមផ្លូវកាត់វិញតែដោយសារជាប់ស្នាមមេដៃ។តែអ្វីហួសចិត្តនោះគឺគ្រាដែលបានទៅដល់ខេត្តឆាកស៉ឺនសៅ១សប្តាហ៍មិនទាន់ធ្វើការស្រងដើមថ្លៃគេជូនផ្លូវផងពួកគាត់ក៏ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញ។ព្រោះតែមានបញ្ហាថៃបង្អកស្រាប្តីរួចប៉ុនប៉ងរំលោភប្រពន្ធតែមិនបានសម្រេចហើយដោយសារតែភ័យខ្លាចពីសុវត្ថភាពទើបពួកគាត់ខ្ចីប្រាក់គេធ្វើដំណើរត្រឡប់ស្រុកវិញ ។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាលោក សុឹម សំអាត ជាមេអន្ដោប្រវេសន៏ប្រចាំ ច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត ដែលតែងអួតពើងទ្រូងប្រព្រឹត្តអំពើពុករលួយ យ៉ាងគ្មានទីបញ្ចប់នោះ  ដោយសារតែគាត់មាន ខ្នងបង្អែកយ៉ាងរឹងមាំ ពីអគ្គនាយកអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃផងដែរ ទើបបុគ្គល សុឹម សំអាត ហ៊ានក្រអឺតក្រទមធ្វើព្យុះធ្វើភ្លៀង ប្រើអំណាចប្រមូលលុយពុករលួយ យ៉ាងគឃ្លើនទៅចែកបក្ខពួក នឹង ធ្វើមានបានផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យបំផុត មិនគួរបើអគ្គស្នងការនគរបាលជាតិ មើលរំលងនោះទេ ។
ជាក់ស្តែង ប្រជាពលរដ្ឋដែលឆ្លងដែន ចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរិះគន់យ៉ាងចំៗថា ៖ លោក សុឹម សំអាត បានដាក់កំហិតបើកដៃ អោយមន្ត្រីក្រោមបង្គាប់ កំណត់លើតម្លៃធ្វើប័ណ្ណឆ្លងដែន តាមបបូរមាត់របស់ខ្លួនជាលេស កោសរូសយកលុយពី ប្រជាពលរដ្ឋ ឈ្មួញ ឆ្លងដែន យ៉ាងជំលើយបំផុតដោយ មិនខ្វល់ពីការឈឺចាប់ នឹង ការរិះគន់របស់ប្រជាពលរដ្ឋ ឫ កោតខ្លាចច្បាប់ ប្រឆាំងអំពើពុករលួយសូម្បីបន្ដិច ។
មិនតែប៉ុណ្ណោះប្រភពពីប្រជាពលរដ្ឋ មកពីបណ្តាខេត្តនានាដែលធ្វើប័ណ្ណឆ្លងដែន(Bor  der Pass)  នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលទៅទឹឹកដីីីីថៃត្រូវបានពួកគាត់ លើើកឡើងដូូូចៗគ្នាថា: មេនគបាលរូបនេះ បានគាបជម្រឹតឲ្យពួកគាត់ប្រជាពលរដ្ឋ ត្រូវតែបង់លុយក្នុងម្នាក់់ៗតម្លៃ ចាប់ពីីីី១១០០ទៅ១៥០០បាត ដែលនេះជាអំពើសាហាវ បឺតជញ្ជក់ឈាមសក៏៏៏៏មិនសល់នៅ របស់មេអន្តោប្រវេេសន៍៍៍៍រូបនេះ។
បើតាមប្រភពដដែល បានទម្លាយអោយដឹងទៀតថា ៖ ការតម្រូវឲ្យបង់លុយ ដែលមានតម្លៃលើសលុបនេះ ពីសំណាក់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិប៉ោយប៉ែត គឺលើសពីអ្វីដែលប្រមុខ រាជរដ្ឋាភិបាលបានកំណត់ ហើយគឺជាអំពើពុករលួយ មួយយ៉ាងពេញបន្ទុក បន្ថែមពីលើការសម្របសម្រួល ជាមួយមេខ្យល់នាំពលករ  ហើយដែលបញ្ហានេះ គួរតែថ្នាក់លើនិងអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេត ជាបន្ទាន់ផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1005 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8154 នាក់
ខែនេះ :
27707 នាក់
3 ខែនេះ :
61540 នាក់
សរុប :
2512247 នាក់