ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងរថយន្តក្រុងបុករថយន្តរបស់ខ្លួនរួចបើករត់មន្ត្រីអង្គរក្សទាញកាំភ្លើងខ្លីបាញ់ឡានចំនួន១០គ្រាប់ផ្អើលទីក្រុងទាំងយប់!
Thu,17 August 2017 (Time 02:01 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 934នាក់)


 

ភ្នំពេញ៖ ខឹងរថយន្តក្រុងបុករថយន្តរបស់ខ្លួនរួចបើករត់មន្ត្រីអង្គរក្ស បន្ទាយវរៈ ៤៩៩ ម្នាក់ ករណី បាញ់ប្រហារលើ រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង អស់ប្រមាណ១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញចុងក្រោយម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតៃកុងទាំង២។

ជនបង្កមាន ឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្ស នៅបន្ទាយវរៈ៤៩៩ (ទាហាន) ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ។ ចំណែកអ្នកបើករថយន្តក្រុងឈ្មោះ ឈឹម គឹមទ្រី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ រថយន្តក្រុង ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដក្រុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4903 របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ បានបើកទៅគៀរ រថយន្ដម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 បើកបរដោយមន្ត្រីអង្គរក្ស។

ក្រោយមក ដោយសាររថយន្ដក្រុងមិនបានឈប់ដោះស្រាយ ពោល គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើ ឲ្យអង្គរក្សម្ចាស់រថយន្ដ ព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង។ ក្នុងករណីនេះ មិនមានអ្នកណា ម្នាក់រងរបួសនោះទេ។

លោក អេង កុសល ដែលជាបាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេល កើតហេតុ ភាគីរថយន្ដក្រុងខាងលើ បានបុករថយន្ដរបស់ខ្លួន ហើយមិនព្រមឈប់ ទើបខ្លួនដេញតាម ពីក្រោយ ហើយដកកាំភ្លើងបាញ់តែម្ដង។

ចំណែអ្នកបើករថយន្តក្រុងវិញ បានបដិសេធថា គាត់មិនបានបើករថយន្តក្រុងបុក ឬគៀររថយន្តព្រូស នោះទេ គ្រាន់តែគាត់ឃើញរថយន្តព្រូសនោះ ព្យាយាមបើកវ៉ារថយន្តរបស់គាត់ តែវ៉ាមិនផុត ទើបកើត ជាកំហឹងដេញបាញ់រថយន្តគាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនទាំងម្ចាស់រថយន្តព្រូស និងអ្នកបើករថយន្តក្រុង យកទៅ កាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងពីរនាក់ភ្លាមៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
946 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3579 នាក់
ខែនេះ :
15969 នាក់
3 ខែនេះ :
55715 នាក់
សរុប :
2481424 នាក់