ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាតិចិនចូមកស្រុកខ្មែរ ដែលគួរអោយបារ្មម្ភទៅ លើបទល្មើស ៣ សំខាន់ៗ
Thu,17 August 2017 (Time 06:55 PM)
ដោយ ៖ រ័ត្ន (ចំនួនអ្នកអាន: 1009នាក់)


 ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ច លបលួចឆ្មក់ចូលចាប់ជនជាតិចិន រាប់រយនាក់ នៅសណ្ឋាគារមួយនៅភ្នំពេញ ក្រុមនោះកំពុងតែ រកស៊ីបើក online ។  សមត្ថកិច្ច ដែលបានចូលចាប់ឃាត់ខ្លួនជនជាតិ ចិននោះ មាន នាយកដ្ឋានប្រឆាំងភាវរកម្ម និងឧក្រិដ្ឋកម្ម ឆ្លងដែនក្រសួង មហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី  ។ នៅក្នុងសណ្ឋាគារ មួយនោះ នៅផ្លូវលេខ៥៧៨ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជន ជាតិចិន ស្រីប្រុស សរុប ចំនួន ២៣១នាក់ ពីបទសង្ស័យ ប្រព្រឹត្តបទល្មើសទារប្រាក់តាមប្រព័ន្ធ Internet . ។

ជនជាតិចិន កាន់តែច្រើនឡើង សំរុកចូលមកប្រទេសកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗ ហើយខ្លះ ក៏ជាអ្នកទេសចរណ៍ផង ដែរ ។ ជនជាតិចិន ដែលចូលមកស្រុកខ្មែរ ក្រៅពីធ្វើវិនយោគ ទុន ផ្នែកខាងសេដ្ឋកិច្ច ដូចជាៈ ដាំដំឡូង. ជីករុករករ៉ែ មាស រ៉ែដែក ធ្យូងថ្ម ក៏មានជនជាតិចិនជា ច្រើនកំពុងតែកាក់កប រកស៊ីតាម Online  មិនថានៅទីក្រុងភ្នំពេញទេ សូម្បីតែក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក៏ស្ទើរក្លាយជាទីក្រុងចិនដែរ ព្រោះនៅតាមសណ្ឋាគារ កាស៊ីណូ និង នាគទិព្វ ដែលធ្លាប់តែទទួលនូវការជួល ក្នុងពេលអាពាហ៍ពិពាហ៍ បែរទៅជួលឲ្យចិន បើក Online នៅពេល ខាងមុខ ដែលមានមន្ត្រីសមត្ថកិច្ច ជាអ្នកជួយសំរួលផងដែរ ។ ក្នុងការបើកOnline នេះ អ្នកឧក្រិដ្ឋ វិទ្យាបានលើកឡើងថាៈ  ចំពោះការបើកតាមរយៈ Online ពាក់ព័ន្ធដល់បទល្មើស ៣ ដែលឧក្រិដ្ឋ ជនអាចទីកម្ពុជា ជាចំណុចគួរព្រួយបារម្ភ មានៈ ១ អំពើចាប់ជំរិតតាម  Internet ដែលជាបច្ចេកវិជ្ជា ថ្មី  ២. អំពីវិច្ឆេតកម្មសេដ្ឋកិច្ចពិភពលោក និង ៣ . ការបង្កើតភាគហ៊ុនក្លែងក្លាយ បោកប្រាស់ ប្រ ជាពលរដ្ឋទូទាំងពិភពលោក ។ កន្លងមកប្រជាពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រ ដោយសារតែលេងភាគហ៊ុន ក្លែងក្លាយនេះ ។

ចំពោះការហូរចិន ជនជាតិចិន បើកអាជីវកម្ម Online នៅកម្ពុជា មិនទាន់មានសមត្ថកិច្ចណា បាន ពិនិត្យរកឲ្យឃើញនូវអំពើល្មើសណា មួយ ដើម្បីចេញសេចក្តីថ្លែងការណ៍ អំពីហានិភ័យ នៃក្រុម ទាំងនោះឡើយ ុុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1058 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3691 នាក់
ខែនេះ :
16081 នាក់
3 ខែនេះ :
55827 នាក់
សរុប :
2481536 នាក់