ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជំនូន បាតុកម្មអហិង្សា លើកទី ១០០ ជូនលោកចៅហ្វាយក្រុងប៉ោយប៉ែត មុនចាកចេញទៅឡើងជា អភិបាលរងខេត្ត
Fri,18 August 2017 (Time 06:36 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 939នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧ សហគមន៍ផ្លូវរថភ្លើង នៅចំណុចផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានធ្វើបាតុកម្មអហិង្សា តវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បី ឲ្យ អាជ្ញាធរដែនដីដោះស្រាយសំណង ជូនដល់ពួកគាត់ ដែលជាប្រជាពលរដ្ឋខ្មែរ ឈាមជ័រជាខ្មែរ ត្រូវការដីធ្លីជាចាំបាច់ សម្រាប់រស់នៅ ។ 

ក្នុងការធ្វើបាតុកម្មអហិង្សារហូតដល់លើកទី ១០០ នេះ ជាជំនូនដ៏ធំធេង ជូនលោកអភិបាល ក្រុងប៉ោយប៉ែត ដែលអត់ធ្មត់ បិទភ្នែកដើររំលង រង់ចាំចាំថ្ងៃ នឹងប្រកាសឡើងជាអភិបាលរង ខេត្ត​បន្ទាយមានជ័យ ឲ្យបានឆាប់ ដើម្បីឲ្យរួច ពីការទទួលខុសត្រូវ ។

ជម្ងឺរាំរ៉ៃ ជាជម្ងឺសង្គមនៅក្នុងក្រុងប៉ោយប៉ែត ទូទាំងពិភពលោកគេស្គាល់ក្រុងប៉ោយប៉ែត ស្ទើរតាម រយៈបាតុកម្មអហិង្សានេះ កែវភ្នែកអ្នកស្រឡាញ់យុត្តិធម៌ និង ប្រទេសគោរពសិទ្ធិមនុស្ស បាន សម្លឹងមកលើខេត្តបន្ទាយមានជ័យ ចំណុចក្រុងប៉ោយប៉ែត ។

ក្នុងការធ្វើបាតុកម្មអហិង្សារហូតដល់ ១០០លើកនេះ តំណាងសហគមន៍ បាននិយាយថាៈ ខ្ញុំធ្វើ បាតុកម្មអហិង្សាមិនមែនបញ្ចើចបញ្ចើរទេ ជាការពិតខ្ញុំស្រែក ខ្ញុំតវ៉ា ដើម្បីឲ្យមានដំណោះស្រាយ ជូនពួកយើងខ្ញុំ តែអាជ្ញាធរ បែរមិនយកភ្នែកមើលពួកខ្ញុំទេ ចាត់ទុកពួកខ្ញុំជាសំរាម ដោយអាជ្ញាធរ មិនទទួលខុសត្រូវសោះ ។ ខ្ញុំជាខ្មែរ មិនមែនជាអ្នកមកពីណាទេ ត្រូវការដីសម្រាប់សាងសង់លំ នៅដ្ឋាន តែត្រូវការចាំបាច់លោកធំជាអ្នកបំរើរាស្ត្រ ដោះស្រាយជូន ស្របទៅតាមយន្តការជាតិ និង អន្តរជាតិ  ព្រោះប្រទេសកម្ពុជាគោលនូវកតិការសញ្ញា សន្ធិសញ្ញាអន្តរជាតិ ក៏ដូចប្រទេស ផ្សេងៗនៅលើពិភពលោក ដែរ តែខុសគេត្រង់ថា ពួកខ្ញុំ ស្រែកតវ៉ា នឹងត្រចៀក លោកបែរធ្វើមិន ដឹងមិនឭ ទៀតនោះ ។

ប្រជាពលរដ្ឋ អ្នកលក់គ្រឿងទេស នៅផ្សារកណ្តាល បានមាននិយាយទាំងអស់សំណើចថាៈ ខ្ញុំហួសចិត្តមិនដឹងលោកចៅហ្វាយក្រុងប៉ោយប៉ែត ហេតុអ្វីមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទៅ ព្រោះដីនៅចំណុចក្រោយវត្តផ្សារកណ្តាលនៅសល់ច្រើនតើ ដោះស្រាយជូនពួកគាត់ទៅ ។ អ្នក ធ្វើការតវ៉ាច្រើនលើក មានទាំងស្រែកទាមទារ និងការដាក់បណ្តាសារផង មិនដឹងមន្ត្រីអសកម្ម ដែលបានទទួលមុខតំណែងអង្គុយកៅអីរដ្ឋនោះ ក្នុងអាណត្តិរបស់ ខ្លួនមិនទទួលបណ្តាសារពី ប្រជាពលរដ្ឋប៉ុន្មានឡានកង់ទីន័រនោះទេ ។

បញ្ហាកើតឡើងក្នុងដែន សមត្ថកិច្ច របស់ខ្លួន មិនព្រមដោះស្រាយ ក្លាយជាជម្ងឺសង្គម  ហើយត្រូវ បានមតិជាតិ  និង អន្តរជាតិ លើកឡើងថា “ មន្ត្រីអសកម្ម គ្មានចំណេះដឹងក្នុងការគ្រប់គ្រង” ។ ចំណែកសម្តេចនាយករដ្ឋមន្ត្រី លោកថាមន្ត្រីគ្រាប់ល្ពៅ បើមិនយកឲ្យដំរីជាន់ទេ គួរតែបោះឲ្យក្រ ពើស៊ី ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
520 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7669 នាក់
ខែនេះ :
27222 នាក់
3 ខែនេះ :
61055 នាក់
សរុប :
2511762 នាក់