ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងមេម៉ាយកូន៥ជេរនិងយកកាំបិតប៉័ងតោគប់ជនសង្ស័យរើសបានកាំបិតតាមប្រល័យជីវិត្តឲ្យក្ស័យក្នុងថ្លុកឈាមទីបំផុតជាប់ខ្នោះ!
Fri,18 August 2017 (Time 05:19 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 950នាក់)


បន្ទាយមានជ័យ ៖ ឈាមស្រែកស្បែកហៅ មុនស្លាប់ជនរងគ្រោះបានជនរងគ្រោះលួចខ្សឹបប្រាប់ឈ្មោះឃាតករ ទើបសមត្ថកិច្ចអាចបំបែកសំណុំរឿងយ៉ាងឆាប់រហ័ស ដូចផ្លេកបន្ទោល។ក្រោយពី​មាន​ករណី​ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ឃាតករ​កាប់​ជាច្រើន​កាំបិត យ៉ាង​ព្រៃផ្សៃ នៅក្នុង​ផ្ទះ ស្ថិត​ក្នុងភូមិ​ចំការ​គរ ឃុំ​និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​ពុំទាន់​ដឹង​មូលហេតុ កាលពី​វេលា​ម៉ោងជាង ១២រំលង​អា​ធ្រា​ត្រ ឈានចូល​ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ក្នុង​ឃុំ និង​បញ្ជូនបន្ត ទៅ​មន្ទីរពេទ្យ​បាត់ដំបង តែ​អកុសល​ស្លាប់​តាមផ្លូវ រួច​ក៏​បញ្ជូន​ត្រឡប់មកវិញ នោះ​រួចមក នៅវេលា​ព្រឹក​ព្រលឹម ថ្ងៃខែ​ដដែល ជនសង្ស័យ​ម្នាក់ ជា​ជនដៃដល់ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ឃាត់ខ្លួន​បានភ្លាមៗ ។
 
លោក ភឿងម៉ាន់សឹង្ហ នាយការិយាល័យ កំរិតធ្ងន់នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ។បានប្រាប់ឲ្យដឹងថានៅមុនដាច់ខ្យល់ជនរងគ្រោះឈ្មោះ ឡុង សា​លឿន អាយុ៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន៥នាក់នោះបានលួច
ខ្សឹបប្រាប់សមត្ថកិច្ចថាឃាតុករឈ្មោះ អាធំ ពេលនោះសមត្ថកិច្ចកិច្ចក៏បាន
ស្រាវជ្រាវលុះដល់​វេលា​ម៉ោង១១ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ម្នាក់ទៀត ជា​បក្ខពួក ដែល​ជិះ​ម៉ូតូ​ទៅ​ពួន​នៅ​ចំការ​ដំឡូង ត្រូវ​សមត្ថកិច្ច​ចាប់បាន​បន្ថែមទៀត បន្ទាប់ពី​ជនសង្ស័យ​រូបនោះ ទូរស័ព្ទ​ទៅ​សាច់ញាតិ​ឲ្យ​ជួយ​ទិញ​បាយ​និង​សាំង​ឲ្យ​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ទូរស័ព្ទ​ដឹង​រឿង ក៏​ទិញ​បាយ​និង​សាំង យកទៅ​ឲ្យ​ជំនួស​បាន​ញាំ១ចំអែត​ក្រពះ ហើយក៏​ចាប់​ញាត់ ចូល​រថយន្ត បញ្ជូនទៅ​សួរនាំ​តែម្តង ។
 
លោកភឿងម៉ាន់សឹង្ហ បញ្ជាក់ថាការឃាត់ខ្លួននេះគឺ ប៉ូលីស ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ព្រោះតែឈ្មោះធំដូចគ្នា។ តែជនទី០១ឈ្មោះ រឿន ធំ ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ (ជនដៃដល់) ចាប់បាន​ទាំង​ព្រលឹម នោះជាឃាតុករពិត។
រីឯឈ្មោះ ឈឿត វិ​ន(ហៅធំ) ភេទ​ប្រុស អាយុ៣០ឆ្នាំ  មកពី​ភូមិ​របើក​ខ្យា ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ(ចាប់បាន​ម៉ោង១១ព្រឹក​ដដែល) នើមិនមែនជាឃាតករទេតែដោយសារតែសាច់ញាតិ
ប្រាប់ថាប៉ូលីសកំពុងរកមុខឈ្មោះធំដែលសង្ស័យសម្លាប់មនុស្សទើបគេគេចទៅសម្ងំលាក់ខ្លួននៅក្នុងចំការដំឡូង។
លោកភឿងម៉ាន់សឹង្ហ បន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនមកសាកសួរជនសង្ស័យបានសារភាពថា មូលហេតុដែលរូបគេសម្លាប់ជនរងគ្រោះមកពីមានគំនុំព្រោះតែជនរងគ្រោះបានជេរតិះដៀល ប្រទេចផ្តសារូបគេជាប្រចាំ
ឲ្យជួបមុខជេរ ហើយនៅថ្ងៃកើតហេតុពោលគឺ វេលាម៉ោង១២រំលងអាធ្រាតរូបគេបានត្រឡប់មកពីលេងបុកប៊ីយ៉ា ស្រាប់តែស្រ្តីរងគ្រោះបានជេររូបគេថាអាជក់ម៉ា ដើរតែចុយគេចោល អាកូនអត់ពូជ ពេលនោះកឳមានការប្រតាយប្ថតប់គ្នា ហើយជនរងគ្រោះក៏បានខ្វាចរួចមិនអស់ចិត្តរត់ទៅយកកាំបិតគប់មកលើរូបជនសង្ស័យពេលនោះបានធ្វើឲ្យរូបគេជាជនសង្ស័យខឹងកាន់តែខ្លាំងក៏បានចាប់រើសកាំបិតប៉័ងតោនោះមកដេញកាប់ទាល់តែស្លាប់ក៏រត់ទៅសម្ងំដេកធ្វើដូចមិនដឹងរឿងអីក្រោយមកក៏ត្រូវបានសមត្ថកិច្ចក្របួចជាប់តែម្តង។
ហើយបច្ចុប្បន្ន ដោយសារតែរឿងភាន់ច្រឡំសមត្ថកិច្ចក៏បានដោះលែងឲ្យឈ្មោះ ឈឿត វិ​ន(ហៅធំ) ភេទ​ប្រុស អាយុ៣០ឆ្នាំ  មកពី​ភូមិ​របើក​ខ្យា ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាបអោយត្រឡប់ទៅវិញ ចំណែករឿន ធំ ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ (ជនដៃដល់) ចាប់បាន​ទាំង​ព្រលឹម នោះជាឃាតុករពិតនោះ។ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
758 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7907 នាក់
ខែនេះ :
27460 នាក់
3 ខែនេះ :
61293 នាក់
សរុប :
2512000 នាក់