ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើស្ថានភាពសិទ្ធិនៅកម្ពុជា កំពុងដើរថយក្រោយឬយ៉ាងណា ?
Sun,20 August 2017 (Time 10:01 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 967នាក់)


ភ្នំពេញៈ ចូលមកដល់ក្នុង ខែ កក្កដា និង ខែសីហា ឆ្នាំ២០១៧ កំដៅនយោបាយ មិនបានស្ងប់ ស្ងាត់ នៅតែឆេះងំ ទោះជាមិនមានសកម្មភាពចេញជាអណ្តាតភ្លើងក៏ដោយ ។

ក្នុងស្ថានភាពនយោបាយ ក្នុងមួយរយៈនេះ មានប្រធានគណបក្សពីរនាក់ហើយ ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំបណ្តោះអាសន្នក្នុងពន្ធនាគារ មានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួមជាតិ និងប្រធាន គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ។ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានចោទប្រកាន់ ពីបទចូលរួមផលិត គ្រឿងញៀនស្រវឹង នៅទឹកដីខេត្តកំពង់ស្ពឺ ចំណែកប្រធានគណបក្សអំណាចខ្មែរ ត្រូវចោទប្រកាន់ ទាក់ទងដែលធ្វើឲ្យប៉ៈពាល់ដល់ទឹកចិត្ត កងទ័ព  បំបែកបំបាកស្មារតី មិនឲ្យស្តាប់មេ ហើយនិងញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។  ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលាលែងពី ប្រធានបក្ស លាដៃផ្តិលសំរិទ្ធ ប្រជាពលរដ្ឋធ្លាប់ស្គាល់លោក ម៉ម សុណង់ដូ តាមរយៈកំណាព្យ មួយឃ្លាថា” តើខ្ញុំរស់ដល់ពេលណា “    ហើយនិងលោក ខឹម វាសនា ជាប្រធានណបក្ស  LDP  បានសុំសំរាកចូលក្រឡាបន្ទុំ អាចគម្ពឺរ ដោយឈប់និយាយ ឬ ស្រែកជេរក្តែងៗ ដូចពីមុន ទៀតឡើយ ។ នៅតែគណបក្សប្រជា ជនកម្ពុជា ជាមួយនិង គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ ដែលគណបក្សសង្គ្រោះជាតិ ហាក់ដូចជា មិនមានអ្វីឆ្លងឆ្លើយ ជាមួយគណបក្សប្រជាជនកម្ពុជា ឡើយ ។

គណបក្សនយោបាយនៅកម្ពុជា ដែលកំពុងតែចេញមុខចេញមាត់នោះ មានតែគណបក្សប្រជា ជនកម្ពុជា មានឱកាសច្រើនក្នុងការនិយាយតាមទូរទស្សន៍ វិទ្យុ និងសមាជិកបណ្តាញសង្គម ចំណែកគណបក្សសង្គ្រោះជាតិ មិនបានចេញមុខមាត់ទេ តែមានការគាំទ្រមិនចាញ់គណបក្សប្រ ជាជនកម្ពុជា ប៉ុន្មាន ហើយជាគូប្រគួត ប្រជែងយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៨ ខាងមុខ ។

អ្នកនយោបាយមួយចំនួន និរទេសទៅក្រៅប្រទេស និងខ្លះជាប់គុក ។ នៅចំពោះមុខនេះថាតើ បញ្ហា នឹងកើតមានដល់លោកប្រធាន គណបក្សសង្គ្រោះជាតិទេ ដោយសារតែ លោក ម៉ន ផល្លា ប្រធានប្រតិបត្តិរាជធានីភ្នំពេញ កំពុងតែរងការចោទ​ប្រកាន់ពីសំណាក់ ព្រះរាជអាជ្ញាអម សាលាដំបូង រាជធានីភ្នំពេញ ដែលត្រូវភាគីអ្នករងគ្រោះបានប្តឹង ក្នុងនោះគេបានបង្ហាញវីដេអូ ថតអំពីសកម្មភាពនោះ រយៈពេល២នាទី និង ៤១ វិនាទី កាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅ ។ តែយុត្ថាធិការនេះ ត្រូវបានមន្ត្រីនគរបាលជាតិ នឹងត្រូវពន្លាតនូវការស៊ើបអង្កេតបន្ថែម ថាតើជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ដែរ ឬយ៉ាងណា ?  ។ ចំណែកលោក លី ឡាយស្រេង អតីតៈមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់បានធ្វើបទសំភាសន៍ជាមួយវិទ្យុបរទេសថា” តុលាការ កម្ពុជា ជាតុលាការតេលេកំម៉ង់ ដែលលោក សុំឲ្យសម្តេចនាយក ឈប់ប្រើវិធីនេះទៅបើសិនចង់ បានប្រទេសក្លាយទៅជានីតិរដ្ឋ”   ចុះលោក កឹម សុខា អាចរួចខ្លួន​ដែរទេ បើសិនជា...?

ក្នុងរយៈពេល១០ ថ្ងៃ អ្នកស្រី រ៉ូណាល់ ស្មិត អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ  ទទួលបន្ទុកសិទ្ធិមនុស្ស បានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីមានការគំរាមកំហែងដូចជា” បើចាញ់ឆ្នោតកើតសង្គ្រាម. បើតវ៉ាក្រោយបោះឆ្នោត វាយបាក់ធ្មេញ និង បើតវ៉ា ក្រោយបោះឆ្នោតវាយក្បាលនិងគល់ឬស្សី” សំណាក់មន្ត្រីធំៗ របស់គណបក្សប្រ  ជាជនកម្ពុជា រួចមក ។

រយៈពេលទស្សនកិច្ច១០ថ្ងៃ របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ បាន ជួបភាគីគ្រប់ជ្រុងជ្រោយទាំងអស់ ហើយអ្នកស្រីបាននិយាយត្រង់ថា” កម្ពុជាកំពុងតែខិតទៅជិត ស្ថានភាពគ្រោះថ្នាក់”  ក្នុងរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល បន្ទុកផ្នែកខាងសិទ្ធិមនុស្ស បានលើកឡើងនោះ ក៏ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន ច្រានចោល ដោយចាត់ទុកថា អ្នកស្រីរ៉ូណាល់ស្មិត មិនបានស្គាល់អំពីបរិបទកម្ពុជា “ ។ របាយ ការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សមួយនេះ នឹង ជូនអគ្គលេខាអង្គការសហប្រជាជាតិ ពិនិត្យ បើសិនមានចំណុចណាមួយដែលរកឃើញ រដ្ឋាភិបាល កម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គេនឹងបញ្ជូនរបាយការណ៍ទាំងអស់នេះ ទៅគណកម្មការសិទ្ធិ មនុស្សនៅទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក ឬ បញ្ជូនទៅគណកម្មការសិទ្ធិ មនុស្សនៅហ្សឺណែវ ប្រទេសស្វីស ពិនិត្យបន្ត ទៅលើប្រទេសហត្ថលេខីមួយនេះ បានត្រឹមសន្យា តែ មិនបានអនុវត្តគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1365 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8514 នាក់
ខែនេះ :
28067 នាក់
3 ខែនេះ :
61900 នាក់
សរុប :
2512607 នាក់