ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជីវិតម្តាយទុគត៌ មុខរបររើសអេបចាយពេលយប់ កូនស្រីក្លាយជាចំណីតណ្ហារបស់ក្មេងៗហិត កាវ និងសេពថ្នាំញៀនស្រវឹង
Mon,21 August 2017 (Time 03:04 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1013នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ ស្ត្រីរើសអេបចាយនៅពេលយប់ មានទី លំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយដឹកដៃ កូនស្រី ១ នាក់អាយុទើប១៤ ឆ្នាំ ដែលមានអាការៈគ្មានកម្លាំងកំហែងទឹកមុខស្លេកស្លាំង ចេញពី មណ្ឌលកែប្រែភ្នំបាក់ ក្រុងសិរីសោភ័ណ ដែលមិនមានលុយបង់ឲ្យខាងមណ្ឌល ទើបដឹកដៃកូន ស្រីត្រឡប់វិញ ដោយបាននិយាយប្រាប់ សារព័ត៌មានខ្មែរជាយដែនថាៈ ខ្ញុំយកកូនស្រីរបស់នាងខ្ញុំ ទៅផ្ញើនៅមណ្ឌលកែប្រែភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយតែ កូនស្រីនាងខ្ញុំបានសេពថ្នាំញៀនស្រវឹង ជាមួយមិត្តភក្តិ ស្រី ប្រុស ដើរលេងមួយយប់មិនចូលផ្ទះ ទេ ខ្ញុំជួបជាមួយបណ្ឌលគេ តែត្រូវខាងបណ្ឌលបានទាមទារលុយកាក់ចំនួន ៦០ម៉ឺនរៀល ហើយថ្លៃ អាហារ ក្នុង១ ខែ ចំនួន ១០ម៉ឺនរៀលទៀត ។ ខ្ញុំមិនមានលុយកាក់ទេ អស់លទ្ធ ភាព ហើយ ព្រោះរកស៊ីដើររើសអេបចាយនៅពេលយប់ ដើម្បីចិញ្ចឹមកូនក្នុងបន្ទុកគ្រួសារ ចំនួន០៦នាក់ សុទ្ធតែមនុស្សអសមត្ថភាព មិនអាចជួយខ្ញុំបានទេ ។

អ្នកស្រី ហន់ គឹមលី អាយុ ៤៦ ឆ្នាំ ជាស្រ្តីមេម៉ាយ ហើយជាមាតាមួយតស៊ូដើម្បីចិញ្ចឹមកូន បានរៀបរាប់បន្តទៀតថាៈ កូនគាត់ចំនួន ០៦ នាក់នោះ មិនបានប្រកបដោយធម៌ទេគឺៈ

 ១. កូនស្រី ច្បង មានជម្ងឺសរសៃរប្រាសាទ ហើយត្រូវបានគេចាប់រំលោភសេពសន្ថវៈទៀត ក្នុង ខណៈពេលនាងមានអាការៈធ្វើទុក្ខម្តងៗ ដើរចេញពីផ្ទះ ។

២. កូនស្រី ទី២ បានប្តី ជាអ្នកធ្វើសំណង់នៅភ្នំពេញ រយៈពេល ២ ទៅ ៣ ខែ ផ្ញើលុយមកឲ្យប្រពន្ធ ដែលរស់នៅជាមួយគាត់ ចំនួន ៥ម៉ឺនរៀល ។

៣. កូនស្រីទី៣ បានប្តី ជាអ្នកជក់ សេពគ្រឿងញៀន មិនដែលជួយរកលុយ មានតែលួចលុយទៅ ទិញថ្នាំញៀនស្រវឹង ហើយជាប់គុកជាញឹកញាប់ ។

៤.កូនប្រុសទី ៤ ជាអ្នកដើររើសអេបចាយពេលយប់ ហើយសេពថ្នាំញៀន ដើរដេកតាមសំយ៉ាប់ ផ្ទះគេ មិនដែលចូលផ្ទះ ។

៥. កូនស្រីទី ៥ នាងទើបអាយុ មិ​នទាន់គ្រប់១៤ ឆ្នាំផង នាងបានរត់ចេញពីផ្ទះ ដើរលេង សេពគប់ ជា មួយមិត្តភក្តិ ជក់ថ្នាំញៀន  ហើយដេកជាមួយមិត្តភក្តិ  ។

៦. កូនទី ៦ ទើបតែអាយុ្ ៥ ឆ្នាំ ប៉ុណ្ណោះ ។

កូនស្រីទី ៥ របស់អ្នកស្រី ឈ្មោះ ឆ. វ អាយុ ជិត ១៤ ឆ្នាំ  បាននិយាយប្រាប់សារព័ត៌មានខ្មែរជាយ ដែនថាៈ នាងបានដើរលេងយប់ជាមួយមិត្តភក្តិ មានទាំងស្រី និងប្រុស ដោយបានប្រើប្រាស់ថ្នាំ ញៀន នាងមិនមានលុយទិញទេ នាងបានដេកជាមួយមិត្តភក្តិប្រុស ក្នុ ១ ដង បានតំលៃ ៥ម៉ឺន រៀល ហើយមានប្រុសៗ ជាមិត្តភក្តិរបស់នាងចំនួន ០៣ នាក់ធ្លាប់ដេកជាមួយនាង  ហើយពួកគេ ក៏ជាអ្នកដើរលេង យប់ជាមួយនាងដែរ នៅពេលខ្លះនាងយល់ព្រមដេក  មិនបានទាមទារ លុយពីប្រុសទាំងអស់នោះផង ដោយដោះដូរនៅពេលនាងអត់លុយចាយ ពួកទាំងនោះ បានឲ្យលុយនាងចាយ ១០០០៛ ទៅ ២០០០៛ ។ នាងបានអះអាងថា នាងមិនអាចឆ្លង មេរោគ អេដស៍ ឬ រោគផ្សេងទេ ដោយសារតែជា ធម្មតា នៅពេលនាងដើរលេងយប់នោះ នាងដាក់ ស្រោមអនាម័យជាប់តាមខ្លួន ដោយខ្លាចក្រែង ប្រុសណាត្រូវការនាង ហើយមិនមាន ស្រោម សម្រាប់ការពារ ។

ម្តាយយុវតី ឆ. វ បាននិយាយថា កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧ កូនស្រីគាត់បាត់ពេញ មួយ ស្រាប់តែព្រឹកឡើងត្រឡប់ផ្ទះវិញ ក្បាលនិង ខ្នងនាងប្រឡាក់សុទ្ធតែដី ពេលនាងខ្ញុំសួរទៅ នាងថា ដេកជាមួយមិត្តភក្តិ នៅតាមក្បែររបងវត្ត ។ នៅព្រឹកនេះគាត់បានយកលទ្ធផលនៃការ ពិនិត្យឈាមកូនស្រីខ្ញុំ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ឃើញថាមិនមានឆ្លងមេរោគណា មួយទេ ។

អ្នកស្រីបានសំណូមពរ សូមអង្គការ សមាគម និងមណ្ឌលកែប្រែ មេត្តាជួយទទួលកូនស្រី បានកែ ប្រែនៅមណ្ឌលរបស់លោកផង ដើម្បីឲ្យកូននាងខ្ញុំមានអនាគតនឹងគេ ។

សារព័ត៌មានខ្មែរជាយដែរ មិនទាន់បានទាក់ទងលោកប្រធានមណ្ឌលកែប្រែភ្នំបាក់នៅឡើយទេ ដើម្បីសុំការប្រតិកម្មលើ ការចោទប្រកាន់អំពីការមិនទទួលកូនពលរដ្ឋក្រីក្រដាក់ក្នុងមណ្ឌលកែ ប្រែ ដោយសារតែមិនមានលុយកាក់ជូននោះឡើយ ៕

លោកស្រីមានក្តីអាណីតអាសូរ ដល់ស្ត្រីម្នាក់ជាម្តាយនោះ ឬ អាចជួយរកមណ្ឌលដាក់កូនស្រីទី ៥ នេះ សូមទាក់ទងមកយើងខ្ញុំ តាមរយៈ  Khmercheayden17@gmail.com  .

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
324 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4532 នាក់
ខែនេះ :
31001 នាក់
3 ខែនេះ :
61115 នាក់
សរុប :
2352755 នាក់