ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្រាប់​សម័យ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​) ​ឆ្នាំ​២០១៧នេះមណ្ឌល​ប្រលង​បាន​កើន​ជាង​ឆ្នាំ​មុន​ចំនួន០២​មណ្ឌល
Mon,21 August 2017 (Time 03:11 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 810នាក់)


បាត់ដំបង÷ ឯឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រតិភូ ACU ក្រសួងអប់រំយុវជននិងកីឡា ឯឧ,អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារប្រលង ដល់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសកលវិទ្យាល័យបាត់ដំបង នៅវេលាម៉ោង០៧ និង០០នាទី ព្រឹកថ្ងៃទី២០ សីហារ ២០១៧នេះ នៅសកលវិទ្យាល័យបាត់ដំបង ។
អញ្ជើញបើកវិញ្ញាសារប្រលងជូនដល់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសកលវិទ្យាល័យបាត់ដំបង ខាងលើនេះឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជូនពរ សូមឲ្យក្មួយៗបានប្រឡងជាប់គ្រប់គ្នាផងដែរ ។
សម្រាប់​សម័យ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​) ​ឆ្នាំ​២០១៧​នេះ​
បើ​តាម​លក​ ងី សែត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ​បានឲ្យ(អង្គភាពសិុ អេ ស្អីន)ដឹងតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហារនេះ​ថា សម្រាប់​សម័យ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មណ្ឌល​ប្រលង​បាន​កើន​ជាង​ឆ្នាំ​មុន​២​មណ្ឌល ដោយសារ​​បេក្ខជន​ប្រលងនា​ឆ្នាំ​នេះកើនឡើងជាងឆ្នាំមុន ។
ដោយឆ្នាំ២០១៧នេះមាន​​បេក្ខជន​ប្រលង​សរុប​ចំនួន​៦.៣១២​នាក់ ក្នុង​ចំនួននោះមានបេក្ខជន​ស្រី​៣.៣៨២​នាក់ ដែលមាន​មណ្ឌល​ប្រលង​សរុបចំនួន​១០មណ្ឌល និងមាន​បន្ទប់​ប្រលង​ចំនួន​២៦៥ ​។​ លោកបន្តថា: ជាមួយនឹង​ដំណើរការ​នៃ​សម័យ​ប្រលង​នេះ​ គឺ​ដំណើរ​ទៅ​យ៉ាង​តឹង​រឹង​បំផុតដែល​មានការ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​ពី​ក្រុម​អគា​នុ​រក្ស និង​​តាម​ឃ្លាំមើល​​ពី​ក្រុម​អ្នកសង្កេតការ ព្រម​ទាំង​​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4556 នាក់
ខែនេះ :
31025 នាក់
3 ខែនេះ :
61139 នាក់
សរុប :
2352779 នាក់