ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទ​ល្មើស​នេសាទ​កំពុង​កើត​ឡើង​​ពីរឃុំ​គឺ​ឃុំ​ពោធិ៍ទ្រាយ និង​ឃុំ​មុខ ប៉ែន ស្រុក​ពួួក គ្មានអ្នកបង្ក្រាបមានតែអ្នកដើរប្រមូលលុយ!
Tue,22 August 2017 (Time 08:49 AM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 963នាក់)


ខេត្តសៀមរាប ៖ ព្រោះតែនាំគ្នាប្រើ ឧបករណ៍ល្មើសច្បាប់ច្រើនពេកបណ្តាលឲ្យផលនេសាទថយចុះព្រោះតែ គ្មានអ្នកបង្ក្រាបមានតែអ្នកដើរប្រមូលលុយទីបំផុតរកត្រីលែងបានអ្នកស្រុកបោះបង់របរនេសាទធ្វើចំណាកស្រុកស្ងាត់ភូមិ ។

កាលពីថ្ងៃទី២០សីហាឆ្នាំ២០១៧នេះក្រុមអ្នកសារព័ត៌មានបានមួយក្រុមបានចុះទៅកាន់តំបន់ជាប់ព្រំប្រទល់ខេត្ត ៣ គឺខេត្ត បន្ទាយមានជ័យ  ខេត្តសៀមរាប ខេត្ត បាត់ដំបង   ដោយធ្វើដំណើរកាត់តាមដងស្ទឹងក្រឡាញ់
ក្រោយពីមានសេចក្តីរាយការណ៍មកថាបទល្មើសនេសាទ កំពុងកើតឡើងពេញបន្ទុកនៅក្នុងតំបន់ទាំងនោះដោយសារតែ មានការដាក់ អុយ មោងក្រឡាល្អិត ណរ៉ាវ  រាប់គីឡូដីពេញព្រៃលិចទឹកនារដូវបិទនេសាទនេះ។ក្នុងបេសកម្មនេះគេឃើញមាន បទ​ល្មើស​នេសាទ​កំពុង​កើត​ឡើង​ពីរ​ឃុំគឺ​ឃុំ​ពោធ៏ ទ្រាយ និង​ឃុំ​មុខ ប៉ែន ស្រុក​ពួួក ខេត្តសៀមរាប មានលក្ខណះច្រើនជាងគេ
ដែល​គេ​សង្ស័យ​ថា មាន ការ​បើក​ភ្លើង​ខៀវ ពីរ​សំណាក់ សមត្ថកិច្ច ជំនាញ ។ 

តាម​សេចក្ដី​រាយការណ៍​ពីរ​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​មុខ ប៉ែន និងឃុំពោធិ៍ ទ្រាយ ស្រុក ពួួក ខេត្តសៀមរាប ។ ដែល​បាន​កំពុង​ហ្នឹង​ជួប​វិបត្ដិ​សេដ្ឋកិច្ច ហើយ​ចង់​ប្ដូរ​មុខ​របរ​ឈប់​ពីរ​ការ​នេសាទ​ងាក​ទៅ​សុី​ឈ្នួល​គេ​នៅ​ប្រទេស​ថៃ  ដោយ​សារ​តែ​រក​ត្រី​ពុំ​សមប្រកប ដូច​មុននោះ​បាន​លួច  បង្ហើប​ប្រាប់​អ្នក​យក​ព័ត៏​មាន​យើង​ថា​បច្ចុប្បន្ន​នេះ​ដោយ​សារ​តែ​បទ​ល្មើស​នេសាទ ដូច​ជា​អ៊ុយ និង បរ​រ៉ាវ ប្រភេទមោង ក្រឡាល្អិត កំពុង​តែ​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង ពេញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជំរក​សត្ត​ត្រី​ពង​កូន​នោះ​បាន​ធ្វើ​ឲ្យ​ជីវចំរុះ ដែល​រស់​នៅ​ក្នុង​ទឹក ទាំង​អស់​រាប់ ទាំង ​ពស់ អណ្ដើក គន្ធាយ​និង​សត្ត​ត្រី​គ្រប់​ប្រភេទ​មិន​អាច​ចេញ​រួច​ឡើយ ។ ខណះ​ដែល​អ្នក​នេសាទ ទាំង​នោះ​ប្រើ​ប្រាស​ឧបករណ៍ នេសាទ​បរ​រ៉ាវ ក្រឡាល្អិត ហើយ​ថែម​ទាំង​មាន​ទ្រង់ទ្រាយ​ធំ​មួយ​​កន្លែង​ៗ មិន​ក្រោម ២ ទៅ ៣ គីឡូម៉ែត្រ​ក៏​មាន ។
ទើប​គ្មាន​ត្រី​ណា​បាន​រួច​ឡើង​មក​ដល់​ដំបន់​ខាង​លើ​នេះ​ឡើយ ។ ទោះជាយ៉ាងណា អនុប្រធាន សហគមន៍ភូមិពោធ៍បានសារភាពថា នៅ
ក្នុងសហគមន៍របស់លោកក៏មិនអត់បទល្មើសទេដូចជាបរ៉ាវគឺតែងតែមានតិចតួចព្រោះអីរស់នៅលើទឹកក៏គ្មានដីសម្រាប់ធ្វើស្រែរដែរមានតែនេសាទនេះហើយគ្រាន់ចិញ្ចឹមឆ្នាំង។
តែពេលនេះប្រជាពលរដ្ឋក្នុងភូមិពិសេសអ្នកពេញកំលាំងបានធ្វើចំណាក
ស្រុកស្ទើរតែអស់ទៅហើយសល់តែមនុស្សចាស់ដែលទៅណាមិនរួចប៉ុណ្ណោះដែលនៅមើលចៅ។លោកបញ្ជាក់ពីមូលហេតុដែលនាំអោយថយចុះផលនេសាទយ៉ាងឆាប់រហ័សនោះគឺ បញ្ហាឆក់ត្រី ដែលបណ្តាលឲ្យត្រីអាក់ពង  ហើយចំណុចទី២គឺការដាក់អុយដើម្បីយកកូនត្រីធ្វើផ្អកត្រីប្រៃនេះគឺក៏ជាការដែលបណ្តាលឲ្យហិនហោចត្រីយ៉ាងឆាប់រហ័ស ដោយក្នុង១ថ្ងៃៗគេចាប់បានកូនត្រីរាប់តោនធ្វើផ្អកត្រីប្រៃដឹកជញ្ជូនទៅលក់អោយថៃ។ហើយមួយវិញទៀតឧបករណ៍ឆ្នុក ដែលជនខិលខូចលក់ដាក់ថ្នាំសម្លាប់សត្វក្តាមក៏ធ្វើហិនហោចអស់សត្វដែលរស់នៅក្នុងនិងប៉ះពាល់សុខភាពប្រជាពលរដ្ឋផងដែរ។ដែលបញ្ហាទាំងនេះហើយដែលជាមូលហេតុដែលធ្វើអោយផលនេសាទថយចុះហើយមានអ្នកចំណាកស្រុកនោះ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋរស់នៅភូមិទ្រាយឃុំពោធិ៍ទ្រាយបានលួចខ្សឹបប្រាប់ថារាល់ថ្ងៃនេះបទល្មើសកើតឡើងពេញបន្ទុកតែមិនសូវឃើញអ្នកបង្ក្រាបទេមានតែអ្នកដើរយកលុយ កុំថាឡើយមន្ត្រីជំនាញ សូម្បីប៉ូលីស ទាហានក៏មកប្រមូលលុយនៃផលបទល្មើសនេសាទទាំងនេះផងដែរ។បែបណាក៏ដោយអ្នកសារព័ត៌យើងនិងស្រាវជ្រាវចំពោះអ្នកដើរយកលុយមិនបង្ក្រាបនេះដើម្បីចុះផ្សាយលើកក្រោយដាក់អោយចំឈ្មោះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1066 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8215 នាក់
ខែនេះ :
27768 នាក់
3 ខែនេះ :
61601 នាក់
សរុប :
2512308 នាក់