ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមនទាត់ឆ្នាំងបបរអ្នករែក លក់នៅតាមចិញ្ចើមផ្លូវចោលដើម្បីរៀបចំសណ្ដាប់ធ្នាប់អោយស្អាត១០០%!
Tue,22 August 2017 (Time 12:02 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 915នាក់)


 
ភ្នំពេញៈស្ត្រីម្នាក់ដែលរែកបបរដើរលក់នៅតាមចិញ្ចើមផ្លូវដើម្បីជីវភាពគ្រួសារ ត្រូវសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមនទាត់ឆ្នាំងបបរចោល ខណ:ស្ត្រីរូបនោះរែកមកដាក់លក់លើចិញ្ចើមថ្នល់ដែលក្រុមសន្តិសុខនោះកំពុងចុះរៀបចំសណ្តាប់ធ្នាប់។
   ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងឃើញហេតុការណ៍ជាក់ស្ដែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រីម្នាក់បានរែកបបរដើរលក់នៅតាមចិញ្ចើមផ្លូវនៅកន្លែងកើតហេតុ ហើយដោយមានអ្នកហៅហូប ស្ត្រីរូបនេះក៏ដាក់អម្រែកចុះ ស្របពេលនោះក៏មានកម្លាំងប្រជាការពារសាលាខណ្ឌចំការមន ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវនោះ ហើយមិនដឹងជាមានរឿងអ្វីជាមួយនិងស្ត្រីលក់បបរនោះទេ ស្រាប់តែមក
ទាត់ឆ្នាំងបបររបស់គាត់តែម្ដង បណ្ដាលឲ្យកំពប់ចាក់ចោលពេញផ្លូវ។ក្នុងនោះដែរប្រជាពលរដ្ឋដែលនៅក្បែរនោះ និងអ្នកដំណើរដែរធ្វើចរាចរណ៍នៅទីនោះនាំគ្នាធ្វើការរិះគន់ និងមានអ្នកខ្លះជេរដាក់បណ្តាសារចំពោះសន្តិសុខខាងលើថា មិនគួរទៅវាយកម្ទេចឆ្នាំងបបររបស់ស្ត្រីខាងលើនោះទេ មានរឿងអ្វីយើងអាចដោះស្រាយគ្នាតាមផ្លូវច្បាប់បាន។ក្រោយមក ទំនងដឹងខ្លួនខុស ក៏មានការសម្របសម្រួលពីអាជ្ញាធរខណ្ឌចំការមន សងថ្លៃខូចខាតដល់ស្ត្រីអ្នកលក់បបរនោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាការរៀបចំសណ្តាប់ធ្នាប់នេះពិតជាជ្រុលបន្តិចហើយជាពិសេសក្រុមសន្តិសុខដូចជាឃោឃៅពេកហើយ។ពួកគេបន្តថាគួរអោយអាសូរណាស់! នេះមកពីបងស្ត្រីរែកបបរលក់នៅតាមចិញ្ចើមផ្លូវ ត្រូវសន្តិសុខទាត់អញ្ចឹងហើយ បើបងស្ត្រីរែកមាសលក់វិញ ច្បាស់ជាសន្តិសុខមិនហ៊ានទាត់ទេ...ព្រោះពួកគាត់អនុវត្តផែនការរៀបចំសណ្ដាប់ធ្នាប់អោយស្អាត១០០%ស្មោះ.!តើជាការបញ្ជួសបន្សោកដាក់លោកឃួង ស្រេង អភិបាលរាជធានីដែរទេ.?.ហាសហា៕ប្រភពពងមុនី FB

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1852 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4485 នាក់
ខែនេះ :
16875 នាក់
3 ខែនេះ :
56621 នាក់
សរុប :
2482330 នាក់