ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដាច់កន្ត្រកយោងសម្ភារះសំណង់កម្មករម្នាក់រងរបួសធ្ងន់!
Thu,03 August 2017 (Time 01:34 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 974នាក់)


បន្ទាយមានជ័យ :  ដាច់ខ្សែរកាបយោងសម្ភារះសំណង់ ធ្លាក់ពីជាន់ទី១០លាន់ដូចរន្ទះផ្អើលអ្នកនៅក្បែរនោះរត់មកចោមរោមមើលទាំងព្រឹក ខណះពេលដែលកម្មករសំណង់២នាក់ជិះខេន ឬកាបយោងសម្ភារះ សំណងឡើងទៅជាន់ទី១០គ្រាន់តែកម្មករម្នាក់ចុះពីលើយោងនោះទាន់នៅសល់ម្នាក់ក៏ដាច់ធ្លាក់មកដីតែម្តងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍ នេះបានកើតឡើង កាលពី វេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃ ទី៣ខែ សីហា ឆ្នាំ ២០១៧ នៅក្នុងការដ្ឋាន សំណង់ខនដូ ហ្គ្រែនទីនស្កាយ កំពស់១៤ជាន់ របស់លោក ឧកញ្ញ៉ា កុកអាន ដែលស្ថិតនៅក្នុង ភូមិ ក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើត ហេតុ គេបានឃើញ ជនរងគ្រោះ ឈ្មោះ វិសុខ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅ ភូមិ ចាន់គិរី សង្កាត់ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ដែលធ្វើ កម្មករ សំណង់បានឡើងជិះខេនឬ កន្ត្រក់ខ្សែរកាប យោងសម្ភារះ សំណង់ឡើងទៅជាន់ទី១០ ដោយមានគ្នាចំនួន២នាក់ នៅពេលដែលឡើងទៅដល់ជាន់ទី១០នោះកម្មករម្នាក់ទៀតបានឈានជើងចូលក្នុងអាគារផុតតែអកុសល ជនរងគ្រោះមិនទាន់បានឆ្លងផងស្រាប់តែដាច់ខ្សែរកាប ធ្លាក់ដីបង្ករឲ្យមានគ្រោះថ្នាក់តែម្តង។
ជនរងគ្រោះ បានរងរបួសជាទម្ងន់ បែកក្បាលចេញឈាមមាត់ បាក់ជើងចេញឆ្អឹង បាក់ឆ្អឹង ជំនី បាក់ស្មា និងពោះជាំខៀវ  ដេកស្តូកស្តឹងនៅនឹងកន្លែង ដោយត្រូវបាន គេ ដឹកទៅកាន់ មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតតែដោយសារតែសភាពជម្ងឺ ធ្ងន់ធ្ងរត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេលពេទ្យស្រុកអរ័ញ្ញ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា នេះជាការធ្វេសប្រហែសរបស់ មេការ សំណង់ ដែលប្រញាប់ក្នុងការងារ ដោយឲ្យកម្មករជិះខេនឬកន្ត្រក់យោង សម្ភារះ សំណង់ហើយពុំបានពិនិត្យ ខ្សែរកាបឲ្យបានត្រឹមត្រូវទើបដាច់បណ្តាលឲ្យមានមានគ្រោះថ្នាក់នេះ  ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
526 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7675 នាក់
ខែនេះ :
27228 នាក់
3 ខែនេះ :
61061 នាក់
សរុប :
2511768 នាក់