ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញឈើដែលល្បីពេញខេត្តសៀមរាបមានឈ្មោះចាន់នា!
Tue,22 August 2017 (Time 05:38 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 946នាក់)


ខេត្តសៀមរាបៈឈ្មួញឈើដែលល្បីពេញខេត្តសៀមរាបមានឈ្មោះចាន់នាត្រូវគេរាយការណ៍ថា កំពុងតែផ្គើន ក្នុងកាដឹកជញ្ជូនឈើមិន​ខ្លាចអំពីសំណាញ់ច្បាប់ទាល់តែសោះ​ ព្រោះល្បីថាមន្ត្រីជំនាញជាអ្នកកាងពីក្រោយ។                                                   
 
ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែមានការរិតបន្តឹងរាល់មន្រ្តីថ្នាក់ក្រោមជាតិនៅតាមបណ្ដាស្រុកខេត្តនានាឲ្យមានការកែតម្រូវប្រព័ន្ធការងារ ដើម្បីធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើ និងរិតបន្តឹងផងដែររាល់មន្រ្តីរាជការ រួមទាំងអាជ្ញាធរស្រុកខេត្តមួយចំនួន ដែលមានការឃុបឃិតគ្នា ជាប្រព័ន្ធប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនដោយមិនបង្រ្កាប ព្រោះជាឆ្នាំងបាយនៃអំពើពុករលួយ។                              
 
 ទង្វើទាំងនេៈត្រូវបានមជ្ឈដ្ឋានពលរដ្ឋរិៈគន់យ៉ាងខ្លាំងថា ព្រៃឈើនៅតំបន់មួយចំនួនពិសេសនោះគឺការដឹកជញ្ជូនចូល ខេត្តសៀមរាប តែម្តង ឈើដែលដឹកឆ្លងកាត់តំបន់ខាងលើមិនត្រូវបានមន្រ្តីជំនាញឬសមត្ថកិច្ចចេញបង្រ្កាបនោះឡើយ បណ្ដោយឲ្យឈ្មួញដឹកជញ្ជូនបានយ៉ាងរលួនដោយគ្មានការរំខាន ។ ប្រជាពលរដ្ឋនិយាយថាបើនៅតែយ៉ាងនេះព្រៃឈើពិតជារលាយហិនហោចជាមិនខាន ទោៈបីរាជរដ្ឋាភិបាលបានចេញច្បាប់ឲ្យមន្រ្ដីថ្នាក់ក្រោមគោរព និងអនុវត្តច្បាប់យ៉ាងតឹងរឹងយ៉ាងណាក៏ដោយ ។                           
ការកាប់បំផ្លាញនឹងដឹកផលអនុផលព្រៃឈើពីសំណាក់ក្រុមឈ្មួញបានធ្វើឲ្យមន្រ្ដីជំនាញមួយចំនួនបានទួលលាភ សក្ការៈហើយអនុវត្តន៍ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះបែរជាមានការឃុបឃឹតបើកភ្លើងខៀវឲ្យឈ្មួញកាប់បំផ្លាញនឹងដឹកផលអនុផលព្រៃឈើយ៉ាងរលូនជារៀង រាល់ថ្ងៃ ឈ្មួញបានធ្វើសកម្មភាពដឹកឈើតាមរថយន្ដកែឆ្នៃងនិងរថយន្តទំនើបៗ។តាមប្រភពត៍មានបានអោយដឹងថាលោកចាន់នាជាមេឈ្មួញដុះស្លែ ដឹកចូលក្នុងខេត្តសៀមរាបជារៀងរាល់ថ្ងៃ ក្រុមឈ្មួញទាំងនោៈដឹកដោយក្រអើតក្រទម  ព្រោះមានមន្រ្ដីជំនាញមួយចំនួននៅពីក្រោយខ្នង កាងបទល្មើស ក្នុងកាដឹកជញ្ជូនឈើទើបក្រុមឈ្មួញបានដៃមិន​ខ្លាចអំពីសំណាញ់ច្បាប់ទាល់តែសោះ​ ។                                                    
 
តាម​ប្រភពពីប្រជាពលរដ្ឋបាននិយាយថាឈ្មួញកាប់បំផ្លាញ់ព្រៃឈើនិងដឹកជញ្ចូនឈើី​ ដោយខុសនិងច្បាប់គឺមានកាបើកភ្លើងខៀវពីមន្ត្រីជំនាញទើបប្រព្រឹត បានរលូនក្នុងសកម្មភាពនេះអ្នកយកពត៍មានយើងបានទាក់ទងតាមទូសព្ធ័ទៅលោកប៉ុងប៊ុនលិមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដែលតែមិនចូលដើម្បីសាកសួរពាក់ពន័្ធននឹកការដឹកជញ្ជូនឈើរបស់លោកចាន់នាមេឈ្មួញដុះស្លែដែលខាងជំនាញមិនហ៊ានបង្គ្រាបដែលធ្វើផ្ទុះនិងច្បាប់រដ្ឋាភិបាលដែលខិខំកែទម្រង់និងរិតបន្ទឹងប្រព័ន្ធការងារដើម្បីបំរើរាស្ត្រ។សំវិចិត្រ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1447 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8596 នាក់
ខែនេះ :
28149 នាក់
3 ខែនេះ :
61982 នាក់
សរុប :
2512689 នាក់