ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសម្នាក់ជាអ្នកអូសរទេះដឹកសាច់មាន់បានបកអាក្រាតមន្រ្តីស្អុយរលួយ បែរជាក្តៅស្លឹកត្រចៀក ចង់ចាប់ឡើងតុលាការ?
Tue,22 August 2017 (Time 06:41 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 903នាក់)


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាអ្នកអូសរទេះដឹកសាច់មាន់បានបកអាក្រាតមន្រ្តីស្អុយរលួយក្រោយពេលសមត្ថកិច្ចជំនាញចាប់សាច់មាន់របស់គាត់ជិត១តោនបែរជាក្តៅស្លឹកត្រចៀក ចង់ចាប់ឡើងតុលាការ
ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី21សីហា2017 ខណះអ្នកយកព័ត៍មាន1ក្រុម បានប្រម៉ាញ់រកឃាតករឈាមត្រជាក់ ប្រទះប៉ះចំសាច់មាន់ចម្រុះ ខូចគុណភាព ចំនួន 880គីឡូក្រាម នៅចំណុចផ្លូវលំមួយ ចូលទៅភោជនីយ៍ដ្ឋាន ដែនកោះអស់កង្វល់ ស្ថិតក្នុងភូមិ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់មកបានទាក់ទងទូរស័ព្ទ ហៅក្រុមមន្ត្រីកាំកុងត្រូលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់យកទៅដុតកម្ទេចចោល។
ក្នុងពេលដែលសមត្ថកិច្ចចាប់ស្រាប់តែបុរសអ្នកអូសរទេះដឹកសាច់មាន់ខាងលើ ដោយសាខឹងសម្បារនឹងមន្ត្រីជំនាញចាប់សាច់មាន់ខ្លួន ក៍បានបកអាក្រាត ប្រាប់អ្នកយកព័ត៍មានថា ការរកស៊ីដឹកសាច់មាន់ពីថៃ មិនមែនមានតែរូបគាត់ទេ ពោលគឺមានគេរកស៊ីច្រើននាក់ ប៉ុន្តែគេបង់លុយឲ្យមន្ត្រីជំនាញកាំកុងត្រូល។ លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រតិកម្មភ្លាមៗ ថា ខាងលោកមិនដែលពាក់ព័ន្ធ ដូចការចោទប្រកាន់ របស់បុរសខាងលើឡើយ ហើយថែមទាំងតឹងសរសៃ.ក ជាមួយ បុរសអូសរទេះនោះ ចង់ចាប់ឡើងតុលាការ ថែមទៀតផង។
ថ្វីត្បិតតែលោក ហុង លៀង ធ្វើការបដិសេធន៍ ជំនួសអង្គភាព ប៉ុន្តែកាលើកឡើង របស់កម្មករអូសរទេះខាងលើ តែមានប្រភពបែកធ្លាយពីអ្នករកស៊ីដឹកសាច់មាន់និងឆ្អឹងមាន់ចូលពីប្រទេសថៃបានលួចខ្សឹបថាសមត្ថកិច្ចជំនាញពិតជាបានដាក់ពីខែពីពួកគាត់មែន។

ប្រភពបញ្ជាក់ថា លោក ស៊ាន ស៊ីណាត បានបង្កើត កូនចៅដើម្បី ដើរជំរិត ទារ ប្រាក់ ពី ក្រុមអ្នក បើក រថយន្ត ដឹកសាច់មាន់និងឆ្អឹងមាន់ រួមទាំងប្រហិត គ្រប់ប្រភេទ (ដែលខូចគុណភាព)  ដែលត្រូវបានឈ្មួញ ដឹកតាមរទេះ ចេញពីប្រទេសថៃមកផ្ទេរ ដាក់រថយន្ត នៅចំណុចផ្សាររ៉ាថ្មីនិងផ្សារមង្គលប៉ោយប៉ែតដើម្បីដឹកចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀតក្នុង១ថ្ងៃៗរាប់តោន។ ប្រភព បន្តទៀតថា ដោយមាន លោក ហុងលាង អនុប្រធានផ្នែកទីផ្សារ ជាអ្នករកផល ប្រយោជន៍ ពី អំពើរ ពុករលួយ នេះ ។
ជារៀងរាល់ខែ គេឃើញ ឈ្មោះឡុង ជាអ្នកដើរ ល្បាតនិងប្រមូលលុយ កាក់ពីរថយន្តចំនួន៥គ្រឿងដែលដឹកសាច់ខូចគុណភាពទាំងនេះក្នុង១គ្រឿងក្នុង១ជើងចំនួន៨០០០០រៀល។ ចំណែក រថយន្តចំនួន២គ្រឿងទៀត រួមមាន ១ / ២A ០៧៤៤      ២ /  ២ A ៣២០៧ គឺលោក ហុងលាង យកមួយគ្រឿង ១ខែ តែ ១៥០០០០រៀល ប៉ុណ្ណោះនេះមិនទាន់គិតពីការដាក់ខែលើរទេះដឹកទំនិញនៅឡើយផងទេ។
ទោះជាយ៉ាងមជ្ឈដ្ឋាននានា បានលើកឡើងថា ពួកគាត់ពិតជាហួសចិត្តមែនទែនមិនគួរណាមន្ត្រីជំនាញលេងល្បែងឆ្អិនភ្នែកបែបនេះសោះអញ្ចឹងបានជានៅលើទីផ្សារនៅតែមានអាហារខូចគុណភាព និងការប្រើប្រាស់ សារជាតិគីមី មិនបានថមថយសោះ ជាពិសេសសាច់មាន់ឆ្អឹងមាន់ខូច និង ប្រហិតគុណភាព នៅតែហូរចូលប្រទេសកម្ពុជាមិនចេះឈប់សោះនេះព្រោះតែអំពើរពុករលួយតែម្តង។
តែអ្វីដែលគួរឲ្យហួសចិត្តទៀតនោះគឺនៅពេលជិតដាច់ខែគេតែងនៅលើកញ្ចក់ទូរទស្សន៍លើទំព័រកាសែតនិងគេហទំព័រក្នុងស្រុកមួយចំនួនបានផ្សាយពីសកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូលដែលបានចុះសហការណ៍ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតធ្វើការផ្សព្វផ្សាយ អបរំ និងត្រួតពិនិត្យ ទៅលើចំណីអាហារនៅលើទីផ្សារនានាតាំងពី ទីប្រជុំជនដល់ជនបទ ចុងកាត់មាត់ញក ដើម្បី បង្ហាញថា សមត្ថកិច្ច ជំនាញបាន កំពុងតែ ប្រឹងប្រែង គិតគូរដល់សុខភាព ប្រជាពលរដ្ឋ ខ្មែរគ្រប់ទីកន្លែង។តែធាតុពិត គ្រាន់តែជាការ សម្តែងប៉ុណ្ណោះ! ព្រោះការចុះផ្សព្វផ្សាយនេះយូរៗគេធ្វើម្តងដើម្បីអោយមេកើយបានឃើញ។ ចំណែកប្រសិទ្ធភាពវិញគឺសេរ៉ូតែម្តង។
គួរតែឯកឧត្តម ម៉ក់ពេជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូលនិងលោក ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយមេត្តាបើកការស៊ើបអង្កេតនិងដុលក្អែលលើមន្ត្រីរបស់ខ្លួនឲ្យគិតគូរស្រលាញ់សុខភាពប្រជាពលរដ្ឋផងទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
751 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7900 នាក់
ខែនេះ :
27453 នាក់
3 ខែនេះ :
61286 នាក់
សរុប :
2511993 នាក់