សមត្ថកិច្ច ឆែកឆេរផ្ទះសំណាក់២ចំនួន២ឃាត់ខ្លួនជនជាតិចិនចំនួន215នាក់ជាមុខសញ្ញាចាប់ជំរិតតាមអនឡាញ!
បន្ទាយមានជ័យៈ ឆែកឆេរផ្ទះសំណាក់ចំនួន២ក្បែរមាត់អូរព្រំដែន កម្ពុជា-ថៃ
រកឃើញជនជាតិចិនជាមុខសញ្ញាចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណិត(អនឡាញ)ចំនួន215នាក់ក្នុងនោះស្រី32នាក់ ដែលបានជួលផ្ទះ
សំណាក់ ស្នាក់នៅដើម្បីធ្វើីសកម្មភាព ។
ប្រតិបត្រការណ៍ នេះធ្វើឡើងកាលពី វេលាម៉ោង08និង30នាទី
ថ្ងៃទី02ខែសីហាឆ្នាំ2017 ។
ដោយមានកម្លាំងអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ប្រហែល 30នាក់ រថយន្ត15គ្រឿងដឹកនាំដោយលោកឯកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តន៍នីតិវិធីអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃអមដំណើរដោយលោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យសហការជាមួយលោកឧត្តមសេនិយ៍ត្រីឱ លន់ ស្នងការរង ទទួលផែនអន្តោប្រវេសន៍ កម្លាំអធិការដ្ឋានក្រុងប៉ោប៉ែតចំនួន05 ដឹកនាំដោយលោកវសេនិយទោធិន
ស៊ិនដេត និងកម្លាំងប៉ុស្តិ៍ព្រំដែនបឹងសាគូចំនួន10នាក់ ដឹកនាំដោយលោកវរសេនិយ៍ត្រីសួន ដារ៉ា មេបញ្ជាការរង
និងលោកវរសេនិយ៍ត្រីលីម សាវុធ មេបញ្ជាការរង បានចុះមកឆែកឆេរផ្ទះមានបន្ទប់ជួល នៅខាងមុខកាស៊ីណូផ្កា
យប្រាំ(មាត់អូរ) ភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្នុងការឆែកឆេរនៅតាមបន្ទប់ជួល បានឃាត់ខ្លួនជនជាតិចិនចំនួន215នាក់ ស្រី32នាក់ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត(អនឡាញ) និងវត្ថុតាងមួយចំនួន។ទោះជាយ៉ាងណា បេសកកម្មនេះត្រូវបានបញ្ចប់នៅម៉ោង11និង30នាទីថ្ងៃដដែលតែសមត្ថកិច្ច ក៏បានដឹកជញ្ជូនតាមរថយន្តក្រុងចំនួន 03គ្រឿង ទៅខេត្តសៀមរាប និងឡើងយន្តបន្តទៅរាជធានីភ្នំពេញ៕