ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើកម៉ូតូ វ៉ារថយន្ត តែវ៉ាមិនផុត ទាក់ដៃចង្កូតដួលត្រូវរថយន្តបុក ចំពីមុខបណ្ដាលឲ្យរបួសធ្ងន់!
Thu,24 August 2017 (Time 11:05 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 836នាក់)


ស្រុកស្អាង៖ បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូ វ៉ារថយន្តតែវ៉ាមិនផុត បណ្ដាលឲ្យរេដៃចង្កូត ទាក់និងរថយន្តដួលចំពីមុខរថយន្ត ត្រូវរថយន្តបុកបណ្ដាលឲ្យរបួសធ្ងន់និងខូចខាតម៉ូតូ ១គ្រឿងខូចខាតទាំងស្រុង ។
 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតត្រង់ចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិកោះគរ ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
 
រថយន្តហីុយ៉ាន់ដាយ ពណ៍ក្រហម ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP.1953
បេីកបរ ដោយឈ្មោះ ជា ភណ្ឌ័ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរៈបើកបរ មានទីលំនៅភូមិបាធាយ​ ឃំុបាធាយស្រុកបាធាយ ខេត្តកំពង់ចាម  ។
 
បានធ្វើដំណើរពីត្បូងទៅជេីង លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំុពេញ1AX-4302បេីកបរដោយឈ្មោះឡុង សេងលាំង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរៈកសិករ ទីលំនៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល  បានវ៉ារថយន្តខាងលើ បណ្តាលអោយប៉ះដៃចង្កូច ម៉ូតូ
ជាមួយរថយន្តធ្វើអោយដួលម៉ូតូពីមុខរថយន្ត ហើយត្រូវរថយន្តបុករុញបន្ថែម រងរបួសធ្ងន់  ។
 
ភ្លាមនោះរថយន្តសង្គ្រោះរបស់ស្នងការដ្ផាននគរបាលខេត្តកណ្តាល បានដឹកយកទៅព្យាបាលនៅភ្នំពេញ ។
ចំណែករថយន្តបានបើករត់ពីកន្លែងកេីតហេតុទៅក្រុងតាខ្មៅ ហេីយត្រូវបាននគរបាលប៉ុស្តិ៍រការខ្ពស់ សហការណ៍ជាមួយចរាចរណ៍ស្រុកស្អាងនិងក្រុងតាខ្មៅនិងប៉ុស្តិ៍កំពង់សំណាញ់  ឃាត់បានរថយន្តនិងអ្នកបេីករថយន្ត យកមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់  ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4582 នាក់
ខែនេះ :
24520 នាក់
3 ខែនេះ :
61435 នាក់
សរុប :
2353075 នាក់