ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាច់មាន់ខូចគុណភាពហូរចូលពីថៃ តាមច្រកប៉ោយប៉ែតមន្ត្រីជំនាញចាប់បានជាហូហែរ តែក្នុងផ្សារនៅមានចរាចរណ៍ដាក់លក់យ៉ាងអនាធិបតេយ្យ!
Thu,24 August 2017 (Time 12:45 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 881នាក់)


ក្រុងប៉ោយប៉ែត ៖ សាច់មាន់ ចម្រុះ  និង រួមទាំងផលិតផល ពីបក្សី ខូចគុណភាពដែលបង្ករជាគ្រោះថ្នាក់ដល់សុខភាព ប្រជាពលរដ្ឋ ទៅថ្ងៃអនាគត នោះកន្លងមកសម្តេចតេជោហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ ហាមឃាត់មិនអនុញ្ញាតឲ្យមានការលួចនាំចូល មកពីប្រទេសជិតខាង ជាដាច់ខាតតែទោះជាយ៉ាងអាហាទាំងនេះនៅតែហូរចូលមកតាមច្រកទ្វារអន្តរជាតិជារៀងរាល់ថ្ងៃ។ជាក់ស្តែងនៅវេលាម៉ោង៤ និង ៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ឈរជើងនៅមាត់ច្រកប៉ោយប៉ែតចាប់បាន រថយន្តម៉ាកកាម៉ារីចង្កូតស្តាំសេរីឆ្នាំ៩៣ ពណ៍ខ្មៅ មួយគ្រឿង លួចបង្កប់ដឹកសាច់មាន់ ខូចគុណភាព ប្រមាណជិត២០០គីឡូក្រាម នៅចំណុចដើមចាន់គិរី មុខផ្សាររ៉ា ស្ថិតក្នុងភូមិ ប៉ោយប៉ែត / សង្កាត់/ក្រុងប៉ោយប៉ែត ដែលក្រុមឈ្មួញលួចនាំចូលមកពីប្រទេសថៃ ដោយខុសច្បាប់យកទៅធ្វើការដុតចោលផងដែរ ។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យមានការកត់សម្គាល់នោះ ៖ គឺ នៅតាមទីផ្សារ មួយចំនួនដូចជា, នៅផ្សាររ៉ាថ្មី, ផ្សារត្រី, ផ្សារដីថ្មី ក្រុងប៉ោយប៉ែត ជាប់ព្រំដែនខ្មែរ - សៀម គេសង្កេតឃើញមានក្រុមឈ្មួញ មួយចំនួនតូច បានដាក់តាំងលក់នូវផលិតផល ពីបក្សី មាន ដូចជា សាច់ ឆ្អឹង និង ប្រហិតសាច់មាន់ ខូចគុណភាព យ៉ាងអនាធិបតេយ្យបំផុត ដើម្បីឲ្យប្រជាពលរដ្ឋ ក្រីក្រ ទិញយកទៅបរិភោគ បានយ៉ាងរំភើយទៅវិញ ។ 
គួររំលឹកថា ៖ នៅតំបន់ជាយដែនខ្មែរ - សៀម ក្រុងប៉ោយប៉ែត មានក្រុមជនពិការ មួយក្រុមបានធ្វើសកម្មភាព ដឹកជញ្ជូន ផលិតផល ពីបក្សី នាំចូលពីប្រទេស ថៃ មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជារៀងរាល់
ថ្ងៃ យ៉ាងគគ្រឹកគគ្រេង រាប់រយគីឡូក្រាម គ្មានការវេចខ្ចប់ឲ្យស្របតាមស្តង់ដា ហើយក៏គ្មាន មន្ត្រីជំនាញពាក់ពន្ឋ័ ណាមួយយកភ្នែកមើល និងចាត់វិធានការទប់ស្កាត់ ឬក៏បង្ក្រាប នោះឡើយ ។ គឺបណ្តែតបណ្តោយឲ្យក្រុមឈ្មួញទាំងនោះបន្តដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ យកទៅចែកចាយ ទូទាំងខេត្ត - ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ផ្ទុយទៅ និង សារ៉ាចរណ៍ណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ ដែលបានហាមឃាត់ទៅវិញ ។ 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា ប្រជាពលរដ្ឋហាក់បីដូចជាអស់ជំនឿទៅលើសមត្ថកិច្ចជំនាញទៅហើយខណះសាច់មាន់ខូចគុណភាពហូរចូលពីថៃ តាមច្រកប៉ោយប៉ែតមន្ត្រីជំនាញចាប់បានជាហូហែរ តែក្នុងផ្សារនៅមានចរាចរណ៍ដាក់លក់យ៉ាងអនាធិបតេយ្យទៅវិញ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1419 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8568 នាក់
ខែនេះ :
28121 នាក់
3 ខែនេះ :
61954 នាក់
សរុប :
2512661 នាក់