ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ថានការណ៍នយោបាយតានតឹងនៅកម្ពុជា នៅក្នុងខែសីហា !
Fri,25 August 2017 (Time 11:50 AM)
ដោយ ៖ តារារត្ន (ចំនួនអ្នកអាន: 980នាក់)


ភ្នំពេញៈ នៅក្នុងខែ សីហា ឆ្នាំ២០១៧ ស្ថានការណ៍តានតឹងខ្លាំង ក្នុងពេលការកែប្រែរបត់នយោ បានលឿនខ្លាំង ស្ទើតាមដានស្ថានការណ៍មិនទាន់ផង ។

ការកើតឡើងផ្ទួនគ្នា ចាប់ពីលោក សុខ ទូច បានទទួលដំណែងជាបណ្ឌិត សភាចារ្យ និងជា ប្រធានរាជ បណ្ឌិតសភា មក ដែលលោកធ្លាប់បាននិយាយថាៈ ដីភូមិសម្តេចពញាចក្រីហេង សំរិន នៅក្នុងទឹកដីវៀតណាម មិនមែនវៀតណាមចូលមកយកទឹកដី របស់កម្ពុជាទេ តែកម្ពុជា ទៅវិញ ទេ ជាអ្នកយកដីវៀតណាម (យួន) ។ ក្នុងវីដេអូឃ្លីប ត្រូវបានបង្ហោះសម្លេងនេះតៗគ្នា ហើយត្រូវ​បានប្រជាពលរដ្ឋខ្មែរ មិនសូវពេញចិត្តទេ ដោយមានទាំង Comment ជេរប្រទេចទៀតផង   ហើយក៏មានសារព័ត៌មានខ្លះ បានសំភាសន៍អ្នកនាំពាក្យ រាជរដ្ឋាភិបាល តែអ្នកនាំពាក្យរបស់រាជ រដ្ឋាភិបាល បានបញ្ជូនឲ្យ អ្នកសារព័ត៌មានសួរ លោកប្រធានរាជបណ្ឌិតសភា ដោយផ្ទាល់វិញ ។

ស្ថានភាពតានតឹងកាន់តែ ឡើងកំដៅជាបន្តបន្ទាប់ ក្នុងខណៈពេល រាជរដ្ឋាភិបាលកម្ពុជា បានរឹត បន្តឹងដល់អង្គការអន្តរជាតិ ចំនួន ៣ មាន អង្គការ NDI អង្គការ IRI និង អង្គការ NED  ដោយបាន ចោទប្រកាន់ថាអង្គការទាំង ៣ ជាអង្គការសកម្មភាពបំរើឲ្យគណបក្សសង្គ្រោះជាតិ (គណបក្សប្រ ឆាំង) ជាដៃគូប្រគួតប្រជែងជាមូយគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ ។

ក្នុងនោះដែរមានខាងអគ្គនាយកដ្ឋានពន្ធដា បានចេញព្រោងព្រាត ដើម្បីចុះពិនិត្យទៅលើអង្គការ សមាគម មិនមែនរដ្ឋាភិបាល ព្រមទាំងស្ថាប័នសារព័ត៌មានផងដែរ ។ ក្នុងការចុះធ្វើសវនកម្ម នេះ មានខាង កាសែត  The Cambodia Daily ខាងពន្ធដាបានត្រូវឲ្យបង់ពន្ធ ចំនួនជាង ៦ លានដុល្លារ ដែលផ្តល់រយៈពេលត្រឹមមួយខែ នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧ ខាងមុខ នឹងដល់ថ្ងៃហើយ បើ មិនមានលុយបង់ទេ ប្រឈមមុខនឹងការបិទទ្ធារ ។ កាសែតជានេះជាកាសែតមានឈ្មោះល្បី ដែលសរសេរជាភាសាអង់គ្លេសផង និង ខ្មែរផង ។ ចំណែកអង្គការ សមាគម មិនមែនរដ្ឋាភិបាល ក៏ត្រូវបានរកឃើញអំពីការជាប់ពន្ធនេះផងដែរ ។

អ្នកឃ្លាំមើលបញ្ហាសង្គម និង អង្គការសង្គមស៊ីវិល បាននិយាយថាៈ ការអនុវត្តច្បាប់ ប្រមូលពន្ធ មិនមានអ្នកណាមួយបដិសេធន៍ទេ ឲ្យខាងពន្ធដាចុះធ្វើសវកម្ម ទៅអង្គការ ស្ថាប័ន សហគ្រាស ឲ្យបានស្មើគ្នា មិនមែនធ្វើអ្វីតាមអារម្មណ៍ នៅពេលខ្លួននឹកឃើញ ធ្វើភ្លាមតាមអារម្មណ៍មួយភ្លែតៗ នោះទេ គួរតែចាប់ផ្តើមអនុវត្តតាមច្បាប់ ថាតើចាប់អនុវត្តពីចំណុចណា ? ពេលណា ? ឲ្យបាន ជាក់លាក់ ។

ក្នុងការព្រឹត្តិការណ៍ដែលកំពុងកើតឡើងនេះ ខាងស្ថានទូតអាមេរិក និងរដ្ឋាភិបាលអាមេរិក ហាក់ ដូចជាមិនបានគាំទ្រ នូវទង្វើរដ្ឋាភិបាលកម្ពុជាឡើយ ដោយមានសំណួរជាច្រើន បានបង្ហោះនៅ ក្នុងបណ្តាញសង្គមទំនាក់ទំនងសង្គម  FACEBOOK  ។

 ចំណែកអ្នកវិទ្យាសាស្ត្រនយោបាយវិញ ​បានមានប្រសាសន៍ថាៈ ការវិវត្តន៍ស្ថានភាពនយោបាយ   ជាការបញ្ចេញយ៉ាងច្បាស់ទាក់ទងទៅលើរឿងនយោបាយ ច្រើនជាងការសម្លឹងមើលទៅលើ ផល

ប្រជាសង្គម និងប្រជាពលរដ្ឋរបស់ខ្លួន ។ យើងឃើញបរិបទនៃគណបក្សនេះ ចាប់ផ្តើមចេញមុខ ចេញមាត់ហើយ ជាដំណើរនៃលទ្ធិប្រជាធិបតេយ្យថយក្រោយ ដែលគេហៅថាប្រជាធិបតេយ្យ ចងមុង ។ ចំពោះគណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភ ខ្លាចចាញ់ឆ្នោតនៅពេលខាងមុខ បើមានអង្គការណាមួយដែលនិយាយអំពីរបបប្រជាធិបតេយ្យ ឬ កាសែតណាមួយមិនសូវនិយម សរសេរបែបទំនោរទៅខាងបក្សរបស់ខ្លួន ចាត់ទុកថាអង្គការ ឬ កាសែតនោះមាននិន្នាការគណ បក្សប្រឆាំងហើយ ។ ចំណែកគណបក្សសង្គ្រោះជាតិ នៅសម្ងំស្ងៀម មិនតប មិនត ឬឆ្លើយឆ្លង ឡើយ នៅក្នុង បរិបទនយោបាយថ្មីៗនេះ ដោយទុកឱកាសឲ្យប្រជាពលរដ្ឋ និង អន្តរជាតិជាអ្នក មានប្រតិកម្មវិញ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
698 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7847 នាក់
ខែនេះ :
27400 នាក់
3 ខែនេះ :
61233 នាក់
សរុប :
2511940 នាក់