យកលុយដុល្លារក្លែងក្លាយទៅ ចាយត្រូវសមត្ថកិច្ច ចាប់ខ្លួន!
កណ្តាល ៖យកលុយដុល្លារ ក្រដាស់២០ក្លែងក្លាយទៅទិញនំត្នោតនិងសាច់ជ្រូកអ្នកលក់គ្មានលុយអាប់ហើយយកលុយទៅប្តូរ ទើបដឹងថា លុយក្លែងក្លាយជនសង្ស័យក៏ បានដណ្តើមលុយនោះមកហែកចោល ទើបផ្អើលដឹងដល់សត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានរាយការថាមាន
ជនសង្ស័យ២នាក់ដែលចរាចរ រូបិយបណ្ឌក្លែងក្លាយត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី នៅចំណុចមុខរោងចក្រញ៉ូអាក់ឃីត ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ទូច ង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កកង់៣ រស់នៅភូមិក្បាលរមាស ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ហង្ស រក្សា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនៅម្តុំពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ លុយដុល្លារក្រដាស់២០ ចំនួន០៨សន្លឹក។
លោកអធិការបន្តថាមុនពេលកើតហេតុជនសង្ស័យបានចូលមកបន្លំដោយយកលុយដុល្លារ ក្រដាស់២០ក្លែងក្លាយទៅទិញនំត្នោតនិងសាច់ជ្រូកនៅមុខរោងចក្រខាងលើពេលនោះជនរងគ្រោះគ្មានលុយអាប់ហើយយកលុយទៅប្តូរ ទើបដឹងថា លុយក្លែងក្លាយពេលនោះជនសង្ស័យឈ្មោះហង្ស រក្សា បានដណ្តើមលុយនោះមកហែកចោល ទើបផ្អើលដឹងដល់សត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការស្រុក ដើម្បីកសាងឯកសារ ទៅតាមផ្លូវច្បាប់៕