ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឪពុកម្តាយទៅធ្វើការស្រុកថៃទុកអោយតាយាយមើលតានាំចៅដាក់មោងអាងត្រពាំងភាសចៅលង់ទឹកស្លាប់៣នាក់!
Sat,26 August 2017 (Time 03:09 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 942នាក់)


បន្ទាយមានជ័យ ៖ក្មេងតូច៣នាក់ជាបងប្អូនជីដូន១និងគ្នាបានលង់ទឹកស្លាប់
យ៉ាងអណោចអធ័ម្មគ្រាដែល ឪពុកម្តាយទៅធ្វើការស្រុកថៃទុកកូនឲ្យតាយាយមើលតានាំចៅដាក់មង បណ្តាលអោយចៅលង់ទឹកស្លាប់ទាំង៣នាក់
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៧ នៅអាងត្រពាំងភាស ស្ថិតភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិបានរាយការណ៍ថាកុមាររងគ្រោះទី១-ឈ្មោះ រ៉ឹន សុភារិទ្ធ ភេទប្រុស អាយុ០៤ឆ្នាំ ឪពុកឈ្មោះ ហ៊ឹប សុលី អាយុ៣០ឆ្នាំនិងម្តាយឈ្មោះ ឡេន ប៊ឹប អាយុ២២ឆ្នាំ, ទី២-ឈ្មោះ សឿន សំបូរ ភេទប្រុស អាយុ០៥ឆ្នាំ ជាកូនភ្លោះ និងទី៣-ឈ្មោះ សឿន សំបាត់ ភេទប្រុស អាយុ០៥ឆ្នាំ ឪពុកឈ្មោះ ដន យឿត អាយុ៤៩ឆ្នាំ ម្តាយឈ្មោះ ហ៊ឹប ស៊ីរួត អាយុ៤៦ឆ្នាំ ដែលនៅភូមិកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មូលហេតុកុមារា ៣នាក់លង់ទឹកស្លាប់នៅកន្លែងតែមួយគឺលោកតា ស៊ីម រ៉ឺន បាននាំចៅទៅដាក់មងក្នុងទឹកត្រពាំងភាសក្បែរផ្ទះនៅពេលតាកំពុងរាយមងចៅនៅលេងមាត់ត្រពាំង៣នាក់។
ហើយពេលដែលរាយមងហើយយាយបានស្រែកសួររកចៅមិនឃើញឆោរឡោឡើងអ្នកជិតខាងនាំគ្នារកតាំងម៉ោង១២រហូតដល់ម៉ោង០១រសៀលបានប្រទះឃើញចៅលង់ទឹកស្លាប់ទាំង៣នាក់កន្លែងតែមួយក្នុងត្រពាំងភាស។
មន្ត្រីនគរបាលប៉ុស្តិ៍រូបនោះបានបញ្ជាក់ថា ក្មេងប្រុស៣នាក់ដែលលង់ទឹកស្លាប់នេះគឺឪពុកម្តាយទៅធ្វើការងារនៅប្រទេសថៃទុកអោយតាយាយមើលហើយតានាំទៅដាក់មងក្នុងត្រពាំងភាស់លង់ទឹកស្លាប់។
ទោះជាយ៉ាងណាទទួលបានព័ត៌មានថា នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៧ស្អែកនេះលោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តនិងនាំយកអំណោយជូនក្នុង ២គ្រួសារ ក្មេងប្រុសលង់ទឹកស្លាប់៣នាក់១គ្រួសារទទួបានអង្ក២ការ៉ុង៥០គីឡូក្រា មនិងថវិការ២០ម៉ឺនរៀលនិងសម្ភារៈមួយចំនួនទៀត ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
733 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7882 នាក់
ខែនេះ :
27435 នាក់
3 ខែនេះ :
61268 នាក់
សរុប :
2511975 នាក់