គ្មានសំបុត្រអាជ្ញាធរថៃមិនអោយអាជីវករខ្មែរចូលផ្សាររោងគ្លឿបណ្តាលឲ្យកកស្ទះលើស្ពានមិត្តភាពចំនួន៤ម៉ោង!
បន្ទាយមានជ័យៈ កកស្ទះលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិទាំងព្រឹក ខណះភាគីថៃ មិនអនុញ្ញាតឲ្យអាជីវករខ្មែរដែលលក់ដូរក្នុងផ្សារ រោងគ្លឿ ព្រោះតែខាងអាជ្ញាធរខ្មែរមិនបានចែកសំបុត្រជូនពលរដ្ឋខ្លួនបញ្ហានេះអាជ្ញាធរថា បណ្តាលមកពីម៉ាស៉ីនបោះពុម្ពខូច។ ហេតុការណ៍បានកើតឡើងតាំងពីវេលាម៉ោង០៧នឹង០០នាទីព្រឹកនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ម្តុំចំណុចច្រកទ្វាអន្តរជាតិប៉ោយប៉ែតស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ប្រភពបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យមានការកកស្ទះប្រជាពលរដ្ឋទៅលក់ដូរនៅផ្សា(រងគ្លឿ)នេះបណ្តាលមកពីខាងភាគីថៃមិនអនុញ្ញាតឲ្យចូលព្រោះខាងអាជ្ញាធរខ្មែរមិនបានចែកសំបុត្រឲប្រជាពលរដ្ឋទេតែក្រោយពីមានការកកស្ទះអស់រយះពេល៤ម៉ោងនៅពេលនេៈអាជ្ញាធរក្រុងប៉ោយប៉ែតកំបានដោះស្រាយបានមួយជំហានហើយរហូតមកដល់ម៉ោង១១និង០០នាទីថ្ងៃខែឆ្នាំដដែលដោយអាជ្ញធរបានយកសុំចែកជូនប្រជាពលរដ្ឋឲទៅលក់ដូរនៅប្រទេសថៃធម្មតាវិញខ្លះហើយៗហើយនៅវេលាម៉ោង២រសៀលនេះ អាជ្ញាធរ និងយកសំបុត្រមកចែកបន្ថែមទៀត។ ទោះជាយ៉ាងណាប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតដែល ប្រកបរបរជាអ្នកលក់ដូរនៅក្នុងផ្សា រងគ្លឿ ប្រទេសថៃ បានត្អូញត្អែរថាតាំងពីគណះបក្សប្រជាជន ក្រុងប៉ោយប៉ែតចាញ់ឆ្នោតជ្រុះបាត់សង្កាត់២មក បញ្ហាចូលផ្សារថៃមិនសូវរលូនប៉ុន្មានទេដោយឧស្សាហ៍កកស្ទះនៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ជាញ៉ឹកញាប់ដែលធ្វើអោយពួកគាត់ធុញទ្រាន់ខាតពេលវេលារកស៉ីហើយស្តីបន្ទោសថា អាជ្ញាធរមិនចេះធ្វើការគ្រាន់តែសំបុត្រប៉ុណ្ណឹងមិនបោះទុកមុនអោយហើយទៅលុះពេលម៉ាស៉ីនខូចក៏យើងសំបុត្រ សាគួរទុកស្រាប់។ចុងក្រោយពួកគាត់ក៏សូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាពិនិត្យលើបញ្ហានេះផងទាន !៕