ជនសង្ស័យ៥នាក់កំពុងលួចលក់គ្រឿងញៀនយ៉ាងសកម្មត្រូវបានកំលាំងអាវុធហត្ថស្រុកព្រះនេត្រព្រះធ្វើការឃាត់ខ្លួន!
ខេត្តបន្ទាយមានជ័យៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានសហការណ៍ជាមួយកំលាំងអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍ ឯក សប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកបង្ក្រាបគ្រឿងញៀនបានចុះធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន១ករណីឃាត់ខ្លួនជនសង្ស័យ៥នាក់កំពុងលួចលក់គ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ។
ប្រតិបត្រការនេះធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខាងកើតប៉ុស្តិ៍យាមកងពលតូចថ្មើជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះដែរសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកលក់ និងអ្នកជក់បានចំនួន ៥នាក់និងដកហូតវត្ថុតាងម៉ាទឹកកកចំនួន១០ថង់តូចនិងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ ប្រាក់ខ្មែរ១៤.០០០រៀល ម៉ូតូចំនួន១គ្រឿងទូរស័ព្ទចំនួន៣គ្រឿងជនសង្ស័យទាំង៥នាក់ក្រោយពីឃាត់ខ្លួនហើយត្រូវបានកំលាំងអាវុធហត្ថបញ្ជូនមកទីបញ្ជការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសាកសួរបន្ត។លោកបរៈសេនីយ៍ ឯក សប៊ុនសឿង បានបញ្ជាក់ទៀតឲ្យដឹងទៀតថាជនសង្ស័យទាំង៥នាក់នោះ១មានឈ្មោះហល់ហន ប្រុស អាយុ៣០ ឆ្នាំ អ្នកប្រើប្រាស់២មានឈ្មោះញែម វិរៈប្រុសអាយុ២៨ឆ្នាំប្រើប្រាស់ ៣មានឈ្មោះហ៊ុន ដាវ៉ាន់ប្រុសអាយុ២០ឆ្នាំប្រើប្រាស់៤មានឈ្មោះចាន់ កែវប្រុសអាយុ២៤ឆ្នាំប្រើប្រាស់៥មានឈ្មោះលឹម ចិន្ដាប្រុសអាយុ២៧ឆ្នាំចែកចាយ ទាំង៥នាក់នេះរស់នៅ ភូមិភ្នំជញ្ជាំងឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ឲ្យដឹងទៀតថាតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះលឹមចិន្ដាបានឆ្លើយសារភាពថាខ្លួនពិតជាមានគ្រឿងញៀនសំរាប់លក់ចែកចាយឲ្យមិត្តភ័ក្រពិតប្រាកដមែនផ្អែកតាមការស្រាវជ្រាវគឺមានភាពស៊ីសង្វាក់ គ្នាបង្ហាញពីតំរុយនៃបទល្មើស ដូច្នេះជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕