គ្រាន់ចាក់ផ្សាយបន្តពីវិទ្យុអាស៊ីសេរី វិទ្យុ VOA បែររងការបញ្ជាអោយបិទវិទ្យុFM ទាំងស្រុង
បន្ទាយមានជ័យ: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ អ្នកគ្រប់គ្រងវិទ្យុ FM ភ្នំខៀវ ខេត្តបន្ទាយមានជ័យ និង វិទ្យុស្ទឹងខៀវ ខេត្តបាត់ដំបង ហើយវិទ្យុ មួយចំនួនទៀត កំពុងតែធ្វើការតវ៉ាជាមួយក្រសួងព័ត៌មាន ដែលបិទវិទ្យុ មិនអោយផ្សាយ មិនមែនដកម៉ោងផ្សាយនោះ នោះទេ ។
អ្នកបំរើការងារនៅវិទ្យុ FM នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ចាប់តាំងពីបញ្ហានយោបាយនៅកម្ពុជា ដោយបានចោទប្រកាន់អង្ការNDI បញ្ឈប់មិន អោយធ្វើសកម្មភាពនៅកម្ពុជា អស់រយ:ពេលជិត២៥ឆ្នាំ មកហើយជាមួយអង្គការដៃគូ នៅកម្ពុជា ។ ចំហាយនេះបានរីករាលដាលដល់ ស្ថានីយ៍វិទ្យុ ដែលបានជួលម៉ោងផ្សាយជូន វិទ្យុអាស៊ីសេរី និង វិទ្យុ VOA កន្លងមកនោះ ត្រូវបានក្រសួងព័ត៌មានរឹតបន្តឹង មិនត្រឹមតែអោយបញ្ឈប់ការជួលម៉ោងផ្សាយទេ ថែមទាំងបញ្ឈប់ការផ្សាយទាំងស្រុង ។ ខ្ញុំមានការព្រួយបារម្ភ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ។
ចំណែកអ្នកឃ្លាំមើលបញ្ហាសង្គម បាននិយាយថា ការបិទការផ្សាយនេះប៉:ពាល់យ៉ាងខ្លាំងដល់សេរីភាពនៃទទួលបាននូវព័ត៌មាន និងសេរីភាពបញ្ចេញព័ត៌មាន ហើយសេរីភាពបញ្ចេញមតិ នៅកម្ពុជា ។
នៅក្នុងឆ្នាំ២០១៨ មានការបោះឆ្នោតធំមួយ ដើម្បីជ្រើសរើសអ្នកតំណាងរាស្ត្រ ហើយនឹងមានការកែប្រែធំមួយនៅកម្ពុជា ដែលរយ:ពេល៥ឆ្នាំ ទើបមានការបោះ ឆ្នោតម្តងទៀត ដូចនេះហើយវិស័យព័ត៌មាន វិទ្យុ FM តាមបណ្តារ ខេត្តនានា ជាអ្នកបំរើសោតទស្សន៍ ជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋ ដែលនិយមស្តាប់វិទ្យុ FM បាននិយាយថា ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ឈប់ការផ្សាយនេះ យើងខ្ញុំស្តាប់ព័ត៌មាននេះរាល់ថ្ងៃ ស្រាប់តែបិទ ធ្វើអោយខ្ញុំបាត់ព័ត៌មាន ៕