បាញ់សម្លាប់ស្ត្រីម្នាក់យកខ្សែ.ក.ខ្សែដៃ២តម្លឹងកន្លះលុយដុល្លា១៧០០លុយខ្មែរ២៧០០០០០រៀលផ្អើលស្រុកស្វាយជ្រុំ
ខេត្តស្វាយរៀង៖ស្ត្រីម្នាក់ត្រូវចោប្លន់បាញ់១គ្រាប់កាំភ្លើងត្រូវចំសៀតឆ្កាដេកស្លាប់ក្រោមផ្ទះជិតជណ្តើរក្នុងថ្លុកឈាមប្លន់យកទ្រព្យសម្បត្តិអស់ខណះមិននៅផ្ទះទៅធ្វើការនៅភ្នំពេញ។ករណីខាងលើនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ស្ថិតក្នុងភូមិ តាប៉ ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។បើតាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះ សូរ ឈន អាយុ ៥៤ឆ្នាំមុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ ៤០ឆ្នាំត្រូវប្រពន្ធ(ស្ត្រីរងគ្រោះ)ហើយនៅល្ងាចថ្ងៃទី២៥ម៉ោងប្រហែល៤ជាងលោកបានទូរស័ព្ទពីភ្នំពេញមកប្រពន្ធសួរថាមានធ្វើការថែមម៉ោងអត់ស្ត្រីរងគ្រោះ(ប្រពន្ធ)បានឆ្លើយថាធ្វើលុះមកដល់៨ជាងយប់ក៏ទូរស័ព្ទសួរទៀតដូចសព្វមួយដងក៏គ្មានអ្នកលើកនោះទេ។
ទោះជាយ៉ាងណា សមត្ថកិច្ចអោយដឹងថាក្នុងករណីប្លន់នេះចៅដៃឆៅបានប្រមូលយកទ្រព្យសម្បត្តិពីជនរងគ្រោះរួមមានខ្សែ.ក.ខ្សែដៃ២តម្លឹងកន្លះលុយដុល្លា១៧០០លុយខ្មែរ២៧០០០០០រៀលហើយពេលនេះដែរសមត្ថកិច្ច កំពុងតែដុតដៃដុតជើងតាមប្រម៉ាញ់ជនសង្ស័យដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់៕