ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីរដ្ឋាភិបាលរត់រកការចរចា ក្រោយពីអាមេរិករឹតបន្តឹងទិដ្ឋាការដល់មន្ត្រីធំៗរបស់ខ្មែរ
Sat,26 August 2017 (Time 05:21 PM)
ដោយ ៖ រដ្ឋា​ (ចំនួនអ្នកអាន: 957នាក់)


ភ្នំពេញៈ ទីភ្នាក់ងារ​ព័ត៌មានAP ដែល​មាន​ស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​ ​រដ្ឋបាល​របស់​លោក​ប្រជាធិបតី​អាមេរិក​ ​ដូណាល់ ត្រាំ​ ​កំពុង​ត្រៀម​ខ្លួន​រឹត​បន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ប្រទេស​កម្ពុជា​ ​ប្រទេស​អេរីត្រេ ​(Eritrea) ​ប្រទេស​ហ្គីណេ​ ​(Guinea)​ ​និង​ប្រទេស​សេរ៉ាឡេអូន​ ​(Sera Leone)​ ​ដែល​មិន​ព្រម​យក​ប្រជាជន​របស់​ពួកគេ​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក ក្រោយ​រងការ​កាត់ទោស​ពាក់ព័ន្ធ​នឹង ​ការ​ប្រព្រឹត្ត​បទ​ល្មើស។​

ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤​ ​ខែ​សីហា​ ​បាន​ស្រង់​សម្តី​របស់​ក្រុម​មន្រ្តី​នៃ​ក្រសួង​ការបរទេស​អាមេរិក​ ​ដែល​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​ប្រទេស​ទាំង​បួន​នេះ​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ឆាប់ៗ​នេះ​ ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទទួល​យក​ប្រជាជន​ ដែល​ត្រូវ​បាន​អាមេរិក​និរទេស​ចេញ​ ​ទៅ​ប្រទេស​ពួក​គេ​វិញ។​

លោក​នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់វីទ្យុបរទេសថាៈ

«សុំ​ឲ្យ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​បាន​ទេ?​ ​ហើយ​អ្នក​ខ្លះ​ដែល​មក​ហ្នឹង​ ​ដែល​មិន​អាច​ធ្វើ​សមាហរណ​កម្ម​ចូល​ពលរដ្ឋ​បាន​ ​សូម​ឲ្យ​គាត់​ពិនិត្យ​ពិច័យ​ឡើង​វិញ។​ ​អ្នកខ្លះ​មាន​ប្រពន្ធ​ ​មាន​កូន​នៅ​ឯ​ហ្នឹង។​ ​ថ្វីដ្បិត​តែ​មិនទាន់​បាន​ចូល​សញ្ជាតិ​មែន ​ប៉ុន្តែគាត់​មាន​ផ្ទះ​សម្បែង​ ​គាត់​មាន​ប្រពន្ធ​ ​មាន​កូន​មាន​អី។​ ​ដល់​អីចឹង​ជំរុញ​គាត់​មក​ អាហ្នឹង​ជា​ការ​ពង្រាត់​ពង្រាស់​ទៀត​ហើយ។​ ​អីចឹង​យើង​គ្រាន់​សុំ​ឲ្យ​គាត់​ចរចា​គ្នា​ឡើង​វិញមើល ​MOU ​ហ្នឹង! ​ហើយ​ក្នុង​ពេល​ចរចា​ហ្នឹង ​យើង​ផ្អាក​ការ​ទទួល​បណ្តោះ​អាសន្ន​សិន។​ មិនមែន​យើង​ថា ​មិន​ទទួល​ឯណា! តែ​សុំ​ឲ្យ​និយាយ​គ្នា​សិន»។​

ចំពោះការរឹតបន្តឹងទិដ្ឋាការនេះ ជាការខាតបង់ខ្លាំងចំពោះមន្ត្រីខ្មែរ ទៅលើការទំនាក់ទំនងការ បរទេសខ្មែរ រវាងសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចមួយនេះ ដែលជាការខាតបង់របស់ កម្ពុជា ពឹងលើជំនួយបរទេស ដើម្បីជាខ្យល់ជួយដកដង្ហើម សម្រាប់អភិវឌ្ឍន៍ជាតិ ។

អ្នកជំនួញធំម្នាក់បាននិយាយថាៈ ការរឹតបន្តឹងទិដ្ឋាការនេះ អ្ន​កដែលខាតបង់ធំនោះ ប៉ៈពាល់ដល់ អ្នកជំនួញខ្មែរ និង អ្នកមានលុយកាក់ចង់ដើរកំសាន្ត លំហែរកាយ បើសម្រាប់គេអ្នកមានលុយ កាក់ចាយមិនអស់ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1426 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8575 នាក់
ខែនេះ :
28128 នាក់
3 ខែនេះ :
61961 នាក់
សរុប :
2512668 នាក់