ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បំផ្ទុះរំសេវច្នៃក្រោមផ្ទះ នៅស្រុកភ្នំស្រួចសំណាងគ្មានមនុស្សបួស !
Sat,26 August 2017 (Time 09:59 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 869នាក់)


កំពង់ស្ពឺ ៖   សង្ស័យរឿងគំនុំផ្ទះមួយខ្នងត្រូវបានគេបំផ្ទុះរំសេវច្នៃក្រោមផ្ទះ
ប៉ងផ្ទាច់ជីវិត្ត មនុស្សរស់នៅក្នុងនោះតែ សំណាងល្អគ្មានមនុស្សណាម្នាករងរបួសគ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនតូចប៉ុណ្ណោះ។   
 
សមត្ថកិច្ចមូលដ្ឋានបានរាយការណឲ្យដឹងថាវេលាម៉ោង២និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧មានករណីបំផ្ទុះរំសេវច្នៃមួយ បានកើតឡើងបង្កអោយ មានការភ្ញាក់ផ្អើលដល់ប្រជារដ្ឋ នៅ នៅចំណុចផ្ទះរបស់ឈ្មោះ មាស ឆិល នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
 
លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងខេត្តកំពង់ស្ពឺបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ  មាស ឆិល ភេទប្រុស អាយុ ៦៣ឆ្នាំ ប្រពន្ធឈ្មោះ កុយ រ៉ុម អាយុ ៦៤ឆ្នាំ នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបន្តថាផ្ទះជនរងគ្រោះមានទំហំ ៤X៥ម៉ែត្រ មានមនុស្ស សម្រាកនៅខាងក្នុងផ្ទះ ចំនួន ០៧នាក់ រួមមាន ទី១-ឈ្មោះ កុយ រ៉ុម ភេទស្រី អាយុ ៦៤ឆ្នាំ (ម្ដាយ), ទី២-ឈ្មោះ ឆិល វិសិដ្ឋ ភេទប្រុសអាយុ ២៥ឆ្នាំ (កូន), ទី៣-ឈ្មោះ ឆិល មករា ភេទស្រី អាយុ ១៥ឆ្នាំ (កូន), ទី៤-ឈ្មោះ ឆិល វិសាល ភេទប្រុស អាយុ ២១ឆ្នាំ (កូន), ទី៥-ឈ្មោះ មាន សុភ័ត្រា ភេទស្រី អាយុ ១៨ឆ្នាំ (កូន), ទី៦-ឈ្មោះ ឆិល បុប្ផា ភេទស្រី អាយុ ១ឆ្នាំ ៩ខែ (ចៅ), និងទី៧-ឈ្មោះ ឆិល សុខសឿង ភេទប្រុស អាយុ ៨ខែ (ចៅ)។
 
សម្ភារៈខូចខាតមានៈ ម៉ូតូ មួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាក លេខសៀមរាប 1B-9986 ខូចខាតផ្នែកខាងក្រោយ, របើកស័ង្កសី ដំបូលយ៉ាកផ្ទះ ២សន្លឹក, បែកថ្មសាបមុខផ្ទះ ក្រហូងដី។ ក្នុងហេតុការណ៍ខាងលើមិនបណ្តាលឲ្យមានរបួសដល់មនុស្សទេ។
 
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញករណីនេះជារឿងគំនុំ ព្រោះបំផ្ទុះរំសេវក្នុងគោលបំណងបង្ករបួសដល់ម្ចាស់ផ្ទះ។
 
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1293 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8442 នាក់
ខែនេះ :
27995 នាក់
3 ខែនេះ :
61828 នាក់
សរុប :
2512535 នាក់