ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដូរមេបញ្ជារការPMខេត្តបន្ទាយមានជ័យថ្មីពលរដ្ឋចាំមើលថាអាចបង្ក្រាបសង្វៀនមាន់មាត់អូរព្រំដែនកម្ពុជា-ថៃបានឬអត់!
Mon,28 August 2017 (Time 01:41 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 951នាក់)


ខេត្តបន្ទាយមានជ័យ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ណែនាំដល់មេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថនិងកងកម្លាំងកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ត្រូវលុបបំបាត់បទល្មើស មានគ្រឿងញៀន ចោរលួចចោរប្លន់បំផ្លាញព្រៃឈើ ល្បែងស៊ីសង ក្រុមបងតូចបងធំ ដើម្បីការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋនិងភូមិ/ឃុំមានសុវត្ថិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ថ្លែងបែបនេះក្នុងឱកាស ដែ ល លោកអញ្ជើញជាអធិបតិយភាពតែងតាំងនិងផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជាមេបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ពិធីប្រកាសត្រូវ
បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧នៅទីបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រកាសប្រកាសលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ អតីតះជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យត្រូវផ្ទេរភារកិច្ចជានាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងតែងតាំងលោកវរះសេនីយ៍ទោ ប៊ុន ណាំអៀង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោក សួន បវរ អភិបាលខេត្តបន្ទាយជ័យបានប្រសាសន៍កោតសសើរចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋនិងប្រទេសជាតិនិងជួយអន្តរាគមន៍ដល់បងប្អូនប្រជពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ជួយប្រមូលផលកសិកម្មជូនប្រជាពលរដ្ឋ។
តែ ទោះ ជា យ៉ា ង ណា  មជ្ឈដ្ឋាននានាបានលើកឡើងថាៈពួកគាត់ចង់ឃើញមានការស្វាគមន៍ ការដែលមានការផ្លាសប្តូរតួនាទីភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថបែបនេះសង្ឃឹមថាមាននិងមានការកែប្រែខ្លះព្រោះកន្លងមកគេឃើញសមត្ថកិច្ចហាក់ដូចជាបណ្តែតបណ្តោយមិនបង្ក្រាបល្បែងស៊ីសងដែលកំពុងរីករាលដាលពេលខេត្តម្តង។ជាពិសេសក្រុងប៉ោយប៉ែត  មានសង្វៀនមាន់ជល់មួយនៅជាប់មាត់ព្រំដែនកម្ពុជា-ថៃតែម្តងដោយក្នុងនោះមានបង្កប់នូវល្បែងស៊ីសងមួយចំនួនទៀតដោយបានយកលេសជ្រកក្រោមស្លាកកាស៊ីណូ តែខ្មែរចូលលេងពេញខ្លះអស់ផ្ទះសម្បែង ស្រែរ ចម្ការបែកបាក់គ្រួសារក៏មាននេះមិនទាន់និយាយពីល្បែងអនឡាញនៅឡើយផងគឺភូមិក្បាលស្ពាន1និងក្បាលស្ពាន2ដែលគេដឹងថាពាក់ព័ន្ធនិងមន្ត្រីPMមានភាគហ៊ុនហើយនោះ មានព័ត៌មានថាជនជាតិចិនបានជួលបន្ទប់ខារាអូខេនាគទិព្វ ដើម្បីបើកល្បែងស៊ីសងអនឡាញផងដែរ។ សង្ឃឹមថាមេបញ្ជារការថ្មីនិងស្រាវជ្រាវបង្ក្រាបភាពអសកម្មទាំងនេះដើម្បីលើកស្ទួយមុខមាត់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងកុំអោយខ្មាស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
825 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7974 នាក់
ខែនេះ :
27527 នាក់
3 ខែនេះ :
61360 នាក់
សរុប :
2512067 នាក់