ខឹងឈ្លោះគ្នាប្តីប្រពន្ធឃាត់មិនឈ្នះសាច់ថ្លៃញៀនថ្នាំទើបចេញពីគុកទាញកាំបិតឆ្នៃអាករ និងខ្វេះភ្នែកក្រវាត់ចោល!
ភ្នំពេញៈសាហាវណាស់ជនញៀនថ្នាំទើបចេញពីគុកម្នាក់បានទាញយកកាំបិតឆ្នៃ អាករសំលាប់ និងខ្វេះគ្រាប់ភ្នែកទាំកងសងខាងរួចបោះចោល ព្រោះតែខឹងនិងឃាត់បុរសជាសាច់ថ្លៃនោះដែលឈ្លោះគ្នាជាមួយប្រពន្ធហើយរូបគេឃាត់មិនឈ្នះតែត្រូវបាន កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល១៣.០០នាទី
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រកភពនៅកន្លែងកើតហេតុបានឲ្យដឹងថាភ្លាមៗនោះគេឃើញកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ ផងដែរ។
ជនបង្កឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ ។
ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។មុនពេលកើតហេតុគឺផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំអោយឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្ត ចំនែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕