ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទឹកលិចសាលាសិស្សនិងគ្រូកើតរមាស់បង្ហោះហ្វេសប៊ុកសុំជំនួយ!
Tue,29 August 2017 (Time 08:03 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 831នាក់)


បន្ទាយមានជ័យៈទឹកភ្លៀងជន់លិចសាលាបឋមសិក្សា គ្រូនិងសិស្សកើតរមាស់ ទឹកស៊ីជើង អំពាវនាវតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេស ប៊ុក រកសម្បុរសជនជួយខណះបញ្ហាទឹកលិចជារៀងរាល់ឆ្នាំ សិស្សតែងតែ រអិលដួល ហើយពេលខ្យល់បក់ត្រូវម្ដងៗ អគារសិក្សាចាស់ៗ តែងតែរង្គើស្ទើររលំរីឯ ការិយាល័យអបរំនៅក្បែរនោះមើលអត់ឃើញ។

យោងតាមគណនីហ្វេសប៊ុកBopharath Lon បានបង្ហោះថាសូមគោរពជ៕រាបសួរសម្ដេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសប្បុរសជន ក្នុង និងក្រៅ ប្រទេសបានជ្រាបថានៅ ថ្ងៃទី ២៨ ខែ សីហាឆ្នាំ២០១៧ នាងខ្ញុំជាគ្រូប្រចាំថ្នាក់ទី ៥"គ"នៅសាលាបឋមសិក្សាឫស្សីក្រោក តែងតែជួបបញ្ហាទឹកលិចជារៀងរាល់ឆ្នាំ សិស្សតែងតែ រអិលដួល ហើយពេលខ្យល់បក់ត្រូវម្ដងៗ អគារសិក្សាចាស់ៗ តែងតែរង្គើ នាងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់។   សាលា នាងខ្ញុំមានទីតាំងនៅ ភូមិ ឃុំឫស្សីក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ។
អ្នកគ្រូបានបន្តថាសាលារៀនដែលលិចទឹកនេះពេលចូលរៀនត្រូវសិស្សនិងគ្រូបាចទឹកចេញទើបអង្គុយរៀនកើត។ហើយពេលនេះគ្រូនិងសិស្សកើតរមាស់ ទឹកស៊ីជើងបណ្តើរៗហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
172 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4551 នាក់
ខែនេះ :
24489 នាក់
3 ខែនេះ :
61404 នាក់
សរុប :
2353044 នាក់