ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាហាវណាស់ប្លន់ សម្លាប់នាយកសាលារងមុខបឋមសិក្សា​ទួលគោកបង្ករការភ្ញាក់ផ្អើលទាំងព្រឹក!
Thu,31 August 2017 (Time 10:35 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 774នាក់)


ភ្នំពេញ៖នាយករងសាលាបឋមសិក្សា​ទួលគោកត្រូវបានចោរវាយសម្លាប់ នៅមាត់ទ្វាររបងសាលាបឋមសិក្សា ប្លន់ម៉ូតូមួយគ្រឿងបានសម្រេច បន្សល់ទុកនូវប្រពន្ធ​អោយនៅមេម៉ាយនិងកូន៥​នាក់​ អោយនៅ កំព្រា ។ ហេតុការណ៍គួរឲ្យ​រងទុក្ខសោកសង្រេងនេះបាន កើតឡើងកាលពី​វេលាម៉ោង៦​និង៣០​នាទីព្រឹកថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៧​ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក​ សង្កាត់បឹងកក់១​ ខណ្ឌ ទួលគោក​ រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះ​ ឆន​ ណុប​ ភេទប្រុស​ អាយុ៥២​ ឆ្នាំ​ មុខរបបនាយកស្ដីទីសាលាបឋមសិក្សាទួល គោក(ពៅអ៊ុ)​ ស្នាក់នៅកន្លែងកើតហេតុខាងលើ​ ស្រុកកំណើត​ ភូមិចេក​ ឃុំស្តុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ ប្រភពព័ត៌មានពីស្រ្តីឈ្មោះ​ ប៊ួ​ ច័ន្ទថន​ មុខរបបលក់ដូរក្នុងសាលា​ ស្នាក់នៅក្នុងសាលា​ ជាប្រពន្ធជនរង គ្រោះ បានប្រាប់ឲ្យ​ដឹងថា​ មុនពេលកើតហេតុតាំងពីម៉ោង១​ រំលងអធ្រាត្រ គឺជនរងគ្រោះបានចេញពី ហូបអី​ជាមិត្តភក្តិ រួចបានតេហៅគាត់ឲ្យ​បើកទ្វារឲ្យ​គាត់ចូលក្នុង តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានសោ ទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូន តូចទៅ​។​ លុះដល់ព្រឹកនៅពេលដែលសន្តិសុខយាមសាលាបានបើកទ្វាររបងសាលា ក៏ឃើញសពលោក គ្រូដេកស្លាប់ជាប់ជាមួយដំបងឈើនៅក្បែរសពនៅមាត់ទ្វាររបងបាត់ទៅហើយ ក៏ភ្ញាក់ផ្អើលដល់ប្រពន្ធនិង កូនរត់ចេញមកមើល។ ប្រពន្ធជនរងគ្រោះ បានបន្តទៀតថា ជនរងគ្រោះបានបាត់បង់ម៉ូតូម៉ាកសង់សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ​ 1FP-4752 ទូរស័ព្ទដៃ​ និងកាបូបលុយ​ សង្ស័យតែជា ករណីប្លន់ជនរងគ្រោះ​។​ទោះជាយ៉ាងណាក្រោយពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច សព​បានប្រគល់ឲ្យ​ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
3965 នាក់
ខែនេះ :
31327 នាក់
3 ខែនេះ :
59922 នាក់
សរុប :
2351558 នាក់