ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសញៀនថ្នាំប្រច័ណ្ឌប្រពន្ធ ទាយកាំបិតប៉័ងតោកាប់ ប្រពន្ធស្លាប់ ហើយអាកខ្លួនឯង តែមិនស្លាប់!
Thu,31 August 2017 (Time 03:07 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 824នាក់)


ខេត្តបាត់ដំបង៖ភ្លើង ប្រច័ណ្ឌបុរសញៀនថ្នាំម្នាក់យកកាំបិតប៉័ងតោកាប់ប្រពន្ធស្លាប់ក្នុងថ្លុក ឈាមរួចសម្រេចចិត្តអាកខ្លួនឯង ប៉ុន្តែមិនស្លាប់ ដោយមានអ្នកជិតខាងជួយទាន់។ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ១ និង៣០នាទី រំលង អាធ្រាត្រ ថ្ងៃទី ៣១ សីហាឆ្នាំ ២០១៧  នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថាក្រោយទទួលបានដំណឹងនេះ លោកវរសេនីយ៍ទោ  ប៉ាង ហៀង អធិការនគរបាលក្រុង បាត់ដំបង និង លោកអនុសេនីយ៍ឯក ដាំ មករា អធិការរងទទួលយុត្តិធម៏ បានដឹកនាំកម្លាំងចុះទៅដល់ ទីតាំងកើតហេតុភ្លាមៗផងដែរ។
លោកវរសេនីយ៍ទោ  ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ប្រាប់  អោយដឹងថា ស្ត្រីជនរងគ្រោះ ឈ្មោះ ឌុង សាវ័ន អាយុ២៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើត ហេតុ)។ ចំណែកបុរសសង្ស័យ ជាប្តី ឈ្មោះ ស្រ៊ុន គឹមជូ អាយុ ៣៣ឆ្នាំ មុខរបរកាប់ ជ្រូកលក់ ទីលំនៅក្រុមទី២២ រស់នៅភូមិច្រាបក្រសាំង ក្រុង / ខេត្តបា ត់ដំបង (របួសធ្ងន់ត្រង់កមុខក្រោយ)ដឹកមក សង្គ្រោះនៅមន្ទីរ ពេទ្យពពីរ នៃភូមិភាគ៥ ខេត្តបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារ បុរសជាប្តីប្រច័ណ្ទប្រពន្ធ និងជាមនុស្ស ញៀនថ្នាំ ញៀនទៀតផង មុនពេលកើតហេតុប្តី បានឈ្លោះគ្នាជាមួយជនរងគ្រោះ បន្ទាប់មកបុរសជាប្តី បានយក កាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ (ប្រពន្ធ)បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅ និងផ្ទះ តែម្តងរួចបានយកកាំបិទនោះអារកខ្លួនឯងតែមិនស្លាប់គ្រានតែរបួសធ្ងន់។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ (ប្តី)ធ្លាប់ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ផង ដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
3959 នាក់
ខែនេះ :
31321 នាក់
3 ខែនេះ :
59916 នាក់
សរុប :
2351552 នាក់