ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងអ្នកកាសែតរាយការណ៍អោយគេចាប់សាច់និងប្រហិតជួបមុខព្រួតវាយទ្រោមខ្លួនជាកាសងសឹក!
Thu,31 August 2017 (Time 06:38 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 929នាក់)


បន្ទាយមានជ័យៈ ពិតជាថ្លើមពាសមេឃមែន ដឹកសាច់មាន់និងប្រហិតខូចគុណភាព ពីប្រទេសថៃមកបំផ្លាញសុខភាពពលរដ្ឋហើយបែជាហ៊ានលួចវាយ អ្នកកាសែតពីក្រោយប៉ុនប៉ងធ្វើឃាតដើម្បីសងសឹកគំនុំចាស់ព្រោះតែខឹងនឹងអ្នកកាសែត រាយការណ៍អោយមន្ត្រីជំនាញមកចាប់សាច់មាន់និងប្រហិតទាំងនេះនាពេលកន្លងមក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី  ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ នៅចំណុច ក្បែរកន្លែងទីលានត្រួតពិនិត្យរបស់គយស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
តាមការឱ្យដឹងពីជនរងគ្រោះឈ្មោះវេនប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានសង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុខ្លួនគេបានជិះម៉ូតូម្នាក់ឯងដើរលេងនៅ ចំណុច
កើតហេតុក៏បានប្រទះឃើញកម្មករកំពុងផ្ទេរប្រហិតនោងសាច់មាន់ចេញពីរទេះជនពិការដាក់ក្នុងរថយន្តដើម្បីដឹកជញ្ជូនទៅកាន់បណ្តាខេត្តផ្សេងៗនោះ។
ក្នុងចំណោមនោះជនរងគ្រោះបានស្គាល់បុរសម្នាក់ឈ្មោះហួតហួរអាយុប្រហែលជាង៤០ឆ្នាំដែលធ្លាប់បើករថយន្តអោយលោកហុងលាងជាមន្ត្រីកាំកុងត្រូលពេលនោះនរងគ្រោះក៏បានស្រែកសួរលេងដឹកអីគេបងពេលនោះស្រាប់តែឈ្មោះហួតហួនិងកម្មកររទេះ៣-៤នាក់ទៀតបានស្ទុះមកវាយរូបគេដែលកំពុងអង្គុយលើម៉ូតូដែលមិនដឹងខ្លួនដោយវាយពីក្រោយឡើងទ្រោមខ្លួនតែម្តង។ជនរងគ្រោះបញ្ជាក់ស្របពេលនោះស្រាប់មេកម្មករឈ្មោះឆាំងកា
បានស្រែកប្រាប់ថាអញ្ញកំពុងរកមុខយូរហើយសុខចិត្តអត់ចូលផ្សារថៃដើម្បីរងចាំមើលមុខអាអ្នកកាសែតជើងខ្លាំងខាងរាយការណ៍ប្រាប់មន្ត្រីជំនាញអោយចាប់ទំនិញពួកអញ្ញ។
ទោះជាយ៉ាងណា ក្រោយពីងើបពីដីមកវិញអ្នកកាសែតក៏ចុចទូរស័ព្ទប្តឹងទៅកាន់អធិការក្រុងប៉ោយប៉ែតបានយករថយន្តស៊ីរ៉ែនមកដឹកក្រុមជនដៃដល់ទៅកាន់អធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមបណ្តឹងរបស់ជនរងគ្រោះ។តែមជ្ឈដ្ឋាននានាបានលើកឡើងថាពួកគេកំពុងរងចាំមើលថាយុត្តិធម៌មានសម្រាប់អ្នកសារព័តមានដែរឬក៏យ៉ាងណា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1378 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8527 នាក់
ខែនេះ :
28080 នាក់
3 ខែនេះ :
61913 នាក់
សរុប :
2512620 នាក់