ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្មានតែររួចខ្លួនខំជួយលោក ហ៊ុន សែន កាន់អំណាច៣អាណត្តិទីបំផុត ....
Fri,04 August 2017 (Time 06:46 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1030នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


បើប្រើទូរស័ព្ទដៃស្មាតPhone  សូមចូលចុចលើពាក្យថា here  ឬ Adobe PDF Reader ដើម្បីបានអាននូវ ព័ត៌មានលម្អិតខាងលើនេះ 

ភ្នំពេញៈ កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧ លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការ ដែលលោកជាប់ពាក់ព័ន្ធ ផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំព ង់ស្ពឺកាលពីឆ្នាំ ២០០៧ ។

លោក ញឹក ប៊ុនឆៃ បានចូលប្រឡូកក្នុងឆាក់នយោបាយ លោកធ្លាប់បានទទួលដំណែង បុណ្យសក្តិ  ខ្ពស់គួរសមដែរ ។ លោកធ្លាប់មានតួនាទីជាឧត្តមសេនីយ៍ ផ្កាយមាស៤ នៅក្នុងក្រសួងការពារជាតិ  កាលពីឆ្នាំ២០០៤ ។ ក្នុងជួរដំណែងជាអនុប្រធានទី០២ ព្រឹទ្ធសភាជាតិ ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៨ ជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី០៣ ជាឧបនាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី០៤ និងតួនាទីចុងក្រោយដែលទើបតែត្រូវ បានបញ្ចប់គឺជាទីប្រឹក្សារដ្ឋាភិបាល ដែល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

អំឡុងពេលកាន់តំណែងជាអនុប្រធានទី០២ ព្រឺទ្ធសភា លោក ញឹក ប៊ុនឆៃ ធ្លាប់បានធ្វើជាប្រមុខ រដ្ឋស្ដីទីចំនួន៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៤ ។ ថ្វីត្បិតតែលោក ញឹក ប៊ុនឆៃ បានធ្វើជាប្រមុខរដ្ឋស្ដីទីរយៈពេលតែ៣ថ្ងៃមែន តែលោកបានបំពេញភារកិច្ចប៉ុនមហាមេឃ ដោយលោកបានចុះហត្ថលេខាទៅលើច្បាប់ធម្មនុញ្ញបន្ថែម បោះឆ្នោតជាកញ្ចប់ ៥០%+១ និងបានតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ។  ដែលបានបើក ផ្លូវអោយគណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាចរហូតដល់សព្វថ្ងៃនេះ ។

ក្នុងការជាប់គាំងនយោបាយ ដោយសារតែសម្លេង២/៣ នៅឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៤ មាន មន្ត្រីជាច្រើនបានគេចពីការទទួលខុសត្រូវចុះហត្ថលេខាបន្ថែមនេះ មានៈ ទី១ សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា ទី២ សម្ដេចក្រុមព្រះនរោត្ដម រណរឹទ្ធ ប្រធានរដ្ឋសភា ទី៣ សម្ដេច ស៊ីសុវត្តិ ជីវន្ដមុនីរក្ស អនុប្រធានទី០១ព្រឹទ្ធសភា និងទី៤ សម្ដេច ហេង សំរិន អនុប្រធានទី០១រដ្ឋសភា ។ នៅគ្រានោះដែរ ព្រះវររាជបិតាជាតិខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនៈកោដ្ឋ ព្រះអង្គបានយាងចេញទៅទីក្រុងប៉េកាំង ប្រទេសចិន ។ មានតែលោក ញឹក ប៊ុនឆៃ ត្រូវចុះហត្ថ លេខាលើរដ្ឋធម្មនុញ្ញបន្ថែម ដោយសារតែលោក បានទទួលជាប្រមុខរដ្ឋស្តីទី ។

លោកត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងដីចំការនៅម្តុំស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថាកន្លែងផលិត គ្រឿងញៀន ។ ក្នុងពេលនោះលោក ក៏ជាចំណុចផ្ទាំងស៊ីបដែលត្រូវ ទទួលខុសត្រូវដែរ តែលោក បានចូលទៅជិតដិតជាមួយគណបក្សប្រជាជនកម្ពុជា បានទទួលតួនាទី ជាទីប្រឹក្សារបស់រាជរដ្ឋាភិ បាល មានតួនាទីស្មើនិងឧបនាយករដ្ឋមន្ត្រី ។ ទើបតែក្នុងពេលមុនបោះ ឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់  ត្រូវបានគណបក្ស ប្រជាជនកម្ពុជា បានចោទប្រកាន់ថា ជាអ្នកក្បត់ជាមួយដៃគូ ទើបមានការដកដំណែងពីទីប្រឹក្សា រាជរដ្ឋាភិបាល ។ លោកបានដឹងខ្លួនរួចជាស្រាច់ហើយ ថាមានថ្ងៃណាមួយ លោកត្រូវទទួលរង ការចោទប្រកាន់ណាមួយ ទាក់ទងនឹងបទល្មើសចាស់ កាលពីឆ្នាំ២០០៧ មិនខាន ។ លោកត្រូវ បានតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន ហើយនឹងអាចប្រឈមមុខ ជាប់ទោសទណ្ឌមិនខាន ។ ក្នុងឆាកនយោបាយរបស់លោក នឹងត្រូវបានកាត់ផ្តាច់ ទាក់ទងទៅនិងច្បាប់ស្តីពីគណបក្សនយោបាយនេះ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1336 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8485 នាក់
ខែនេះ :
28038 នាក់
3 ខែនេះ :
61871 នាក់
សរុប :
2512578 នាក់