ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋបាតុកម្មលើកទី៩៦ទាមទារយុត្តិធម៌ខណះអាជ្ញាធររុះរើផ្ទះរបស់ពួកគាត់ហើយស្នើរសុំបដារូបភាពនោះពីសមាគមអាដហុក!
Thu,03 August 2017 (Time 05:32 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1013នាក់)


បន្ទាយមានជ័យ :  បាតុកម្មលើកទី៩៦ ប្រជាពលរដ្ឋ សហគមន៍ ផ្លូវរថភ្លើ់ង ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៧ នេះបាន ស្នើរ ដល់ អង្គការ សមាគម ការពារសិទ្ធិ មនុស្ស អាដហុក ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលឲ្យជួយឧបត្ថមបាដា១ផ្ទាំងដែលមានចងក្រងរូបភាពនូវសកម្មភាពដែលអាជ្ញាធរបានរុះរើនិងកំទេចផ្ទះសម្បែង របស់ ប្រជាពលរដ្ឋ ទំហំ ១ម៉ែត្រគុណនិង២ម៉ែត្រ ដើម្បីឲ្យរាជរដ្ឋាភិបាលនិង ធនាគារ អភិវឌ្ឍន៍ អាស៊ី A.D.B. បានឃើញនិងជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់។
 
ក្រោយពីជួបជុំគ្នា សំដែងមតិ ដោយធ្វើបាតុកម្ម អហឹង្សា នៅមុខ សាលាក្រុង ប៉ោយប៉ែត មួយសន្ទុះមកដោយ គ្មានបានលទ្ធផល អ្វី នោះ ប្រជាពលរដ្ឋ ក៏បាន រំសាយដោយ បំបែកគ្នា ទៅខ្លះត្រឡប់ទៅផ្ទះវិញ ខ្លះទៀត ចេញទៅប្រកបរបចិញ្ចឹមជីវិតដូចជា ធ្វើជាកម្មករ សំណង់ជាដើម។
នៅក្នុង សារ លិខិត របស់ ប្រជាពលរដ្ឋ ដែលបានផ្ញើរសារតាមការបង្ហោះហ្វេសប៊ុកមកកាន់ស្នាក់ការ សមាគម ការពារសិទ្ធិ មនុស្ស អាដហុក ខេត្ត បន្ទាយមានជ័យ។មានខ្លឹមសារដូចតទៅ:   សេចក្តី សំណើរ   យើងខ្ញុំជា ប្រជាពលរដ្ឋ  រស់នៅ ចំណុច ផ្លូវ រថភ្លើង ភូមិ ផ្សារកណ្តាល  សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។ ដែលមាន ព្រឹត្តការណ៍ កើតមានឡើង គួរឲ្យ រន្ធត់កាលពី ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៧ ដែលអាជ្ញាធរ ក្រុង ប៉ោយប៉ែត និងកម្លាំង ស្នងការ ព្រមទាំង កងរាជអាវុធហត្ថ ខេត្ត  បន្ទាយមានជ័យ បានចុះរុះរើ កាត់កំទេច ផ្ទះសំបែង របស់ ប្រជាពលរដ្ឋ អស់ចំនួន ៣៧ ខ្នង ផ្ទះ ហេតុដូច្នេះ ប្រជាពលរដ្ឋ យើងខ្ញុំ រស់នៅ សហគម ផ្លូវ រថភ្លើង រស់នៅភូមិ ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនេះ សូម ស្នើ ដល់ អង្គការ  អាដហុក ដែលជាស្ថាប័ន ក្រៅ រដ្ឋាភិបាល  សូមលោកជួយ ឧបត្ថម ជា បដា ដែលមានរូបភាព រុះរើ  កាត់ និង កំទេច ផ្ទះសម្បែងរបស់ ប្រជាពលរដ្ឋ ដែលមានទំហំ ១ម៉ែត្រគុណនិ២ម៉ែត្រ ដើម្បីចងតាមផ្ទះពួកយើងខ្ញុំ។ អាស្រ័យហេតុនេះលោកប្រធានអាដហុកមេត្តាជួយដល់ប្រជាពលរដ្ឋសហគមយើងខ្ញុំផងចុះ។ ពាក់ព័ន្ធទៅហ្នឹង សំណើ របស់ ប្រជាពលរដ្ឋ សហគមផ្លូវរថភ្លើង បានស្នើរសុំបដា ដែលមានរូបភាព រុះរើផ្ទះពីសមាគម អាដហុក នេះលោក ស៊ុំ ច័ន្ទគា អ្នកសម្រប សម្រួល សិទ្ធិ មនុស្ស នៃសមាគម អាដហុក ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាចំពោះរឿងនេះលោកមិនទាន់បានគិតគូរថានិងផ្តល់អោយឬយ៉ាងណានៅឡើយទេព្រោះសំណើរនេះមិនទាន់មកដល់ដៃលោកនៅឡើយហើឃើញតែគេបង្ហោះហ្វេសប៊ុកប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1128 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8277 នាក់
ខែនេះ :
27830 នាក់
3 ខែនេះ :
61663 នាក់
សរុប :
2512370 នាក់