ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួង​សម្រេច​បំពេញ​បំណង​ភរិយា​​កវី​ម្ចាស់​​ស្ទឹង​សង្កែ​ គង្គ ​ប៊ុន​ឈឿន!
Thu,03 August 2017 (Time 09:40 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 968នាក់)


រាជធានី​ភ្នំពេញ៖ ក្រសួង​វប្បធម៌ ​​សម្រេច​ប្រគល់​សិទ្ធិ​ គ្រប់គ្រង​មតកសាសន៍​នូវ​បទ​ចម្រៀង​ចំនួន​ ៤១​បទ របស់​​កវី​ម្ចាស់​ស្ទឹង​សង្កែ​គង្គ ប៊ុន​ឈឿន ​ជូន​លោក​ស្រី គា​ត គឹមលន ​ដែល​ជា​ភរិយា ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​អ្នកនិពន្ធ​ និង​ស្នាដៃ​កវី​ម្ចាស់​ស្ទឹង​សង្កែ​​។ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​ស្ដីពី​ការ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មតកសាសន៍​ បទ​ចម្រៀង​រ​​លោក​ គង្គ ប៊ុនឈឿន ​ចុះ​ថ្ងៃ​​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ឆ្នាំ​២០១៧​។
 
ក្នុង​លិខិត​ផ្លូវការ​ខាងលើ​ លោក​ជំទាវ​រដ្ឋមន្ត្រី ភឿង សកុណា ​បាន​បញ្ជាក់​ថា ការសម្រេច​នេះ​គឺ​ធ្វើឡើង​​​តាម​សំណើ ​និង​ការ​សុំ​គ្រប់គ្រង​មតកសាសន៍​របស់​ភរិយា ​លោក គង្គ ប៊ុនឈឿន​​ ប៉ុន្តែ​ក្នុង​ករណី​មាន​បណ្តឹង​ជំទាស់​ ដោយ​ភ្ជាប់​នឹង​​ភស្តុតាង​ផ្ទុយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ​ក្រសួង​នឹង​ធ្វើ​ការ​ពិនិត្យ​ និង​សម្របសម្រួល​លើ​កា​រ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​​ខាងលើ​ឡើង​វិញ​។
 
​បទ​ចម្រៀង​ស្នាដៃ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​ទាំង​៤១​បទ​នោះ​ មាន​ចំណងជើង​ដូច​ខាង​ក្រោម​នេះ​៖​ ​​​១.ស្ពាន​ឈើអភ័ព្វ​ ​ ២.ស៊ីបាយ​បោក​ឆ្នាំង​ ៣.​ទិញស្រា​ឱ្យ​ឪ ​៤.​សម្រស់​នាង​ចែវ​ទូកដ ​៥.នេះ​ឬ​ជីវិត? ៦.​លាហើយ​ស៊ូម៉ាត្រា ​៧.​រាហ៊ូ​ចាប់ច័ន្ទ​ ៨.អនុស្សាវរីយ៍​ខ្នង​ភ្នំសំពៅ ៩.អូរជ្រៅ​រណ្ដៅ​ស្នេហ៍​ ១០. កំលោះ​ហុង​ដា​កញ្ញា​ប៉េសេ ​១១.​ទំនួញ​បទុម​សុរិយា។
 
១២.​ បេះ​ដូង​កំព្រា ​១៣.​ កណ្ដុរ​លេង​សួន​ ១៤.ផ្គរលាន់​ប៉ៃលិន ​១​៥. អ្នក​បើក​ត្រាក់ទ័រ ១៦. ​បទុម​សុរិយា​អូន ១៧.​សាយណ្ហ​ក្រោយ​ផ្នូរ ១៨. បូតសណ្ដែក ១៩.​បងដើរ​កាត់​ភ្លៀង ​២០. មេឃា​ភ្នំពេញ​តារា​បាត់ដំបង​ ២១.​រស​ស្នេហ៍​ឧត្តម​ ២២.​សែន​ស្ដាយ​ថ្ពាល់​ស្ដាំ ​២៣.​ទំនួញហ្គីតា​មាស​ ២៤.​ មន្ថា​មាស​បង​ ២៥.ស្ពាន​អូរតាគី ​២៦​.ស្នាម​ក្រែម​ជាប់​ថ្ពាល់ ២៧.នាង​ដើរ​ទៅ​ណា​ ២៨. ​កូនស្រី​អ្នក​នេសាទ ​២៩ ​.ជ្រោះ​ពេជ្រចិន្ដា​ ៣០.​ស្បៃ​អក្ខរាចំ​ប៉ា​បាណន់ ​​៣១.​អារ​សាច់​ជូនម្ដាយ ​៣២.ព្រោះ​នាង​មាន​ប្ដី​ ​៣៣. សារ៉ាវ៉ាន់​ស្លៀកខ្យល់​ ទី​៣៤ ម្លប់​ដូង​ទី​១០ ៣៥.​ កន្ដ្រិបទ្រឹមៗ ​៣៦.ខ្មាស​អស់​បក្សា ​៣៧. ថ្មគោល​ស្រមោល​ស្នេហ៍ ​៣៨​.រំដួល​ដង​ស្ទឹង​សង្កែ ​៣៩​. កុំ​ខឹង​ណា​ថ្លៃ ​៤០. វិញ្ញាណ​ផ្នូរ​ខ្ញុំ​ និង​៤១.​​ ចម្រៀងមរណៈ​។
 
គួរ​រម្លឹក​ផង​ដែរ​ថា ​កវី​ម្ចាស់​ស្ទឹងសង្កែ ​គង់ ​ប៊ុនឈឿន​​ កើត​នៅថ្ងៃ ​១៨​ ខែ​តុលា ​ឆ្នាំ ​១៩៣៩ ​នៅភូមិ​ចំការ​សំរោង ​ឃុំចំការ​សំរោង​ ស្រុក​ បាត់ដំបង​ ខេត្ត​បាត់ដំបង ​ហើយ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​ ១៧ ​ខែ​មេសា ឆ្នាំ​២០១៦​​នៅ​ប្រទេស​ ណរវេស​ ​ដោយ​នៅ​ក្នុង​វ័យ​ជរា​ពាធ​៕​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1329 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8478 នាក់
ខែនេះ :
28031 នាក់
3 ខែនេះ :
61864 នាក់
សរុប :
2512571 នាក់