សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ញឹក ប៊ុនឆៃពីបទ សមគំនិតផលិតគ្រឿងញៀន
ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ អតីតៈទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ហើយ លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ពីបទ" សមគំនិតផលិតគ្រឿងញៀន " កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។